ជាមិត្តនឹងគ្នាច្រើនឆ្នាំ ចេះធ្វើបែបនេះដាក់គ្នាទៅរួច !!!


បេះដូងរបួសនៅតែឈឺចាប់ ស្នាមមួយនេះជាសះស្បើយតែរាងកាយ តែរបូសផ្លូវចិត្តបែរជានៅតែឈឺស្ទើរតែក្លាយទៅជាដំបៅ។ មនុស្សគេឱ្យតម្លៃលើភាពក្លាហាន ហើយមនុស្សខ្លះក៏បានបាត់បង់ឱកាស និងមនុស្សពិសេសនៅក្នុងជីវិត ព្រោះតែគ្មានសេចក្តីក្លាហាន។ តែសម្រាប់ខ្ញុំបានបាត់បង់ទាំងមនុស្សជាទីស្រលាញ់ និងមិត្តភាពក្នុងពេលតែមួយដោយសារតែភាពក្លាហាននោះឯង។ បើគ្មានថ្ងៃនោះ ពេលនេះខ្ញុំ ប្រហែលជាមានសេចក្តីសុខជាងនេះ។
១ឆ្នាំមុនថ្ងៃនេះជាពេលវេលាដែលខ្ញុំកំពុងតែមានសេចក្តីសុខជាមួយមនុស្សដែលស្និទ្ធស្នាល បំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ គេជាមនុស្សជិតស្និទ្ធ ជាមិត្តជិតស្នាលតែម្នាក់របស់ខ្ញុំតាំងពីតូច ដល់ធំ។ ហើយខ្ញុំក៏តែងតែក្លាយទៅជាមនុស្សដែលផ្តល់ការប្រឹក្សាម្នាក់របស់គេគ្រប់រឿង មិនថាជារឿងគ្រួសារ រឿងការសិក្សា រឿងការងារ មិនថាជារឿងស្នេហា…។ ប៉ុន្តែចម្លែកណាស់ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំជាមនុស្សជិតស្និទ្ធសម្រាប់គេដែរឬក៏អត់? ចំណង់ចំណូលចិត្តរបស់គេ ទាំងការស្លៀកពាក់ ទាំងម្ហូបអារហារ ពណ៌ ថ្ងៃកណណើត ហើយទាំង….មនុស្សដែលគេស្រលាញ់ ខ្ញុំសឹងតែដឹងគ្រប់រឿង។ ប៉ុន្តែគេវិញ សូម្បីតែខ្ញុំចូលចិត្តអ្វីក៏គេមិនដឹងដែរ។ ហើយព្រោះតែគេបានជាខ្ញុំនៅទ្រាំនឹងសភាពបែបនេះ ទោះដឹងថាខ្ញុំមិនមែនជាមនុស្សដែលធ្វើឱ្យគេយកចិត្តទុកដាក់ និងចងចាំ គ្រប់រឿងរបស់ខ្ញុំ ដូចខ្ញុំចាំរឿងរ៉ាវទាំងអស់របស់គេក៏ដោយ។ ប៉ុន្មានថ្ងៃនេះខ្ញុំពិតជាហត់នឿយខ្លាំងណាស់ ព្រោះតែកំដរគេខូចចិត្តរឿងសង្សារនោះឯង វាមិនខុសពីរាល់ដងនោះទេ។ បែបនេះខ្ញុំក៏អូស សង្ខារទៅកំដរគេ លួងលោមគេ និងនាំគេទៅលំហែរអារម្មណ៍។ កំពុងតែគេងទើបបាន ៣ម៉ោងទូរស័ព្ទក៏រោទិ៍
« អូយ ស្អីទៀតហើយ រំខានមែន »
« ចុះមកក្រោមបន្តិចបានទេ…ខ្ញុំអផ្សុក..»
សំឡេងមនុស្សដែលចូលចិត្តរំខានខ្ញុំបានឮពេញទូរស័ព្ទដែលពោរពេញដោយភាពក្រៀមក្រំ។ ឮបែបនេះខ្ញុំបែរជាលែងអាណិតគេ ព្រោះអីដឹងទេ? ព្រោះដោយសារតែកំដរគេមួយយប់ទល់ភ្លឺហ្នឹងហើយបានជាខ្ញុំកំពុងតែគេងនៅលើគ្រែ។ ទើបតែបែកគ្នា ៣ ម៉ោងសោះចេះនិយាយថាអផ្សុកទៅរួច
« នែ ល្មមៗបានហើយ ដូចហួសហេតុពេកហើយណា កំដរផឹកមួយយប់ហើយអត់ឆ្អែតទៀត? ហើយមានមើលម៉ោងអត់ទើបបែកគ្នា ៣ម៉ោងសោះ យើងរោគចិត្តមែនទេ? បានហើយខ្ញុំត្រូវការដេក»
« នែ…អាមនុស្សកំពុងតែខូចចិត្តណា ហើយចុះមកតិចទៅធ្ងន់ណាស់ហ្ហី? ចុះមកណា មានរបស់ផ្ញើ »
« របស់ផ្ញើ? » ខ្ញុំញញឺមញញែមរួចបិទទូរស័ព្ទទាញអាវក្រៅមកពាក់យ៉ាងលឿន។ឃើញគេកំពុងតែឈរនៅក្រោមផ្ទះរបស់ខ្ញុំទាំងដៃកានស្បោងរណេងរណោង
« ហិហិ សុំមើលតិចមើលបានអីផ្ញើ ? » ខ្ញុំក៏លូកដៃទាញថង់ពីដៃរបស់គែបើកមើលទាំងញញឹម ហើយស្រាប់តែស្នាមញញឹមរបស់ខ្ញុំរលាយបាត់ពេលឃើញរបស់នោះ
« ស្អីហ្នឹង?? ទឹកការ៉ត់?? »
គេងក់ក្បាលទាំងមុខស្មើររួចនិយាយ
« ចាំបាច់ភ្ញាក់ផ្អើលមិនដែលឃើញទឹកការ៉ត់ទេហ្ហី? ឆាប់ផឹកទៅខំទិញផ្ញើណា»
ខ្ញុំធ្វើមុខជូររួចនិយាយ
« ប្រាប់យើងប៉ុន្មានដងហើយថាខ្ញុំមិនចេះផឹកៗៗៗ ឡប់ទេហ្ហី? »
« អូ!! សុំទោស ខ្ញុំភ្លេច…ហ៊ឹម…ដើរតាមផ្លូវឃើញគេលក់ទឹកហ្នឹងហើយក៏នឹកឃើញនីតារបស់ខ្ញុំ ព្រោះនាងធ្លាប់ប្រាប់ថាចូលចិត្ត ខ្ញុំក៏…..»
«យើងនេះផ្តេសផ្តាសហើយ មានអីខ្លះដែលយើងចាំពីខ្ញុំទេហ្ហាស? » ខ្ញុំនិយាយទាំងតូចចិត្ត។
« ការពិតថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់» គេធ្វើមុខស្រពោនរួចនិយាយរឿងផ្សេងឆ្កុយ។ ហ៊ើយ! ថាហើយថាគេ នេះគេដែលខ្វល់និងចាប់អារម្មណ៍ខ្ញុំខ្លះអត់ហ្នឹង? ហើយខ្ញុំក៏ព្រមចុះចាញ់ និងស្របតាមគេរាល់លើក គឺខឹងក៏គ្មានបានការអីដែរ គេជាមនុស្សបែបហ្នឹងតាំងពិដើមទៅហើយ។
« និយាយអីនិយាយមក » ខ្ញុំឱបដៃនិយាយទាំងមុខធុញទ្រាន់
«ទៅកូរ៉េជាមួយខ្ញុំបានទេ? »
ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចនិយាយទាំងរំភើប
« ថាម៉េចទៅកូរ៉េ? និយាយលេងនិយាយមែន? អ៊ើយ! យើងទំនេរហើយហ្ហេ? »
« អឺ…ទៅមែន…បើអូខេហើយរៀបចំខ្លួនទៅអាទិត្យក្រោយពួកយើងចេញដំណើរ កុំភ័យសំបុត្រយន្តហោះអីចាំខ្ញុំចាត់ការ ចាត់ទុកថា…ទៅដើរលេងចុះ »
« មិនកុហកទេមែនទេ? សន្យាណាថាមិនលេងសើច? »
« អឺៗ មិនលេងសើចទេ បាននៅ? » គេនិងខ្ញុំក៏ថ្ពក់ដៃគ្នាសន្យាទាំងញញឹមញញែមសប្បាយចិត្ត។
ខ្ញុំស្រាប់តែសប្បាយចិត្តនិងរំភើបជាខ្លាំងទីបំផុតគេក៏ព្រមទៅដើរលេងជាមួយខ្ញុំ។ ចាំថាកាលពីមុនខ្ញុំតែងតែរអ៊ូ និងរំអុកគេទៅលេងកូរ៉េជាមួយគ្នាតែគេមិនដែលព្រមសោះ ហើយនិយាយថារវល់រហូត តែជាមួយសង្សារមិនដែលថារវល់សោះ។ តែពេលនេះទីបំផុតគេក៏ចាប់ផ្តើមចាប់អារម្មណ៍ពីខ្ញុំ។ តើរឿងពួកខ្ញុំមានសង្ឃឹមឬទេ? កុំទៅគិតអីគេថាស្នេហ៍មិនឈ្នះស្និទ្ធនៅជិតៗយូរគង់តែស្រលាញ់ ហើយម្យ៉ាងទោះពេលនេះគេមិនទាន់បែកគ្នាដាច់ស្រេចជាមួយសង្សារគេ តែភាគរយដែលត្រលប់មករកគ្នាវិញប្រហែលជាសង្ឃឹមតិចតួចណាស់។ សូមឱ្យឱកាសទៅដើរលេងលើកនេះធ្វើឱ្យគេងាកមកមើលខ្ញុំខ្លះទៅចុះ។ អារម្មណ៍លួចស្រលាញ់គេពិតជាពិបាកមែន ឃាត់ឃាំងខ្លួនឯងជាមួយនឹងកំផែងមិត្តភាពរហូត តែពេលនេះបើមានឱកាសគួរតែក្លាហានបន្តិចហើយ ស៊ូៗ។
ថ្ងៃចេញដំណើរបានមកដល់ ខ្ញុំសង្កេតឃើញគេសប្បាយរីករាយខុសធម្មតាជាខ្លាំង ហើយខ្ញុំក៏រំភើបខ្លាំងដែរ។ ដំណើរកម្សាន្តរបស់យើងទាំង២ក៏បានចាប់ផ្តើម។ គេសប្បាយចិត្តគេសើចញញឹមហើយនាំខ្ញុំដើរលេង ជាច្រើនកន្លែង ភ្លក់អាហារឆ្ងាញ់ជាច្រើនប្រភេទ។ ខ្ញុំមិន នឹកស្មានថាគេអាចបញ្ចេញការយកចិត្តទុកដាក់ និងនាំខ្ញុំដើរលេងច្រើនកន្លែងបែបនេះសោះ។ សុភមង្គលផ្លូវចិត្តក៏បានស្រោបពោរពេញបេះដូងរបស់ខ្ញុំប្រៀបបីដូចជារដូវផ្ការីក។ អារម្មណ៍ដែលចង់សារភាពប្រាប់គពីរឿងដែលលាក់ក្នុងចិត្តស្រាប់តែពុះកញ្ជ្រោលឡើងភ្លាមៗ។
« អឺ នែ….ការពិត…»
គេកំពុងតែមើលទូរស៍ព្ទញញឹមញញែមរួចញញឹមផ្អែមល្ហែមមកកាន់ខ្ញុំ
« យ៉ាងម៉េចចង់ដើរលេងកន្លែងណាទៀតហ្ហេស?»
ខ្ញុំស្រាប់តែអៀនយ៉ាងខ្លាំងពេលឃើញស្នាមញញឺមនោះរហូតនិយាយមិនចេញ
«​អឺ…គ្មានស្អីទេ»
« យ៉ាប់មែន» ​រួចកែក៏ចុចទូរស័ព្ទទាំងញញឹមបន្តទៀត។ ពិតជាកំសាកមែនខ្ញុំ។ មិនអីទេឱកាសនៅមានទៀត ចាំប្រាប់ពីក្រោយក៏បានដែរ។ ពួកយើងក៏បន្តដំណើរទៅលេងសួនផ្កាដ៏ធំស្រស់ស្អាតមួយកន្លែង។ ពយកយើងថតរូបលេង ដេញគ្នាលេងពោរពេញដោយសំណើច និងសប្បាយរីករាយ។
ពេលនោះទូរស័ព្ទរបស់គេក៏លោតសារមួយមក។ គេទាញយកមកមើលទាំងឆ្ងល់។ ពេលមើលរួចគេស្រាប់តែសប្បាយចិត្តជាខ្លាំងរួចចាប់ដៃរបស់ខ្ញុំរត់ទៅ។
« នែ ស្អីហ្នឹង? ទៅណា? »
« កុំសួរច្រើនពេកគង់តែដឹងទេ? »
បេះដូងខ្ញុំស្រាប់តែញាប់ញ័រយ៉ាងខ្លាំងប្រណាំងនឹងចង្វាក់ដង្ហើមដែលកំពុងដង្ហក់ព្រោះតែការរត់មួយនេះ។ រង្វង់ដៃដ៏កក់ក្តៅរបស់គេចាប់ដៃរបស់ខ្ញុំជាប់។ ខ្ញុំស្រាប់តែចង់ឱ្យពេលវេលាបញ្ឈប់ត្រឹមហ្នឹងរហូត ​គឺពេលវេលានៃកំដៅបេះដូងនៅពេលនេះ។ ស្រាប់តែគេបញ្ឈប់ការរត់រួចព្រលែងដៃរបស់ខ្ញុំហើយដើរចេញទៅយឺតៗ ខ្ញុំក៏ស្រែកសួរទាំងឆ្ងល់
« នែ.! ម៉េចក៏…..» សម្តីរបស់ខ្ញុំបានផ្អាកពេលដែលឃើញគេកំពុងតែសំដៅឱបមនុស្សស្រីម្នាក់ដោយក្តីស្រលាញ់
« នីតា…បងរកអូនឃើញហើយ បងមករកអូនហើយ បងសប្បាយចិត្តណាស់​» គេនិយាយទាំងរំភើបលាយផ្អែមល្ហែម។ ទឹកភ្នែករបស់ខ្ញុំស្រាប់តែប្រុងនឹងស្រក់ចុះមកភ្លាមៗតែខ្ញុំប្រឹងអត់ទ្រាំឈរមើលទិដ្ឋភាពមួយនោះ ។


នីតារុញគេចេញរួចនិយាយទាំងខឹង
«​ អ្នកណាឱ្យបងរកខ្ញុំ? ក្រែងពួកយើងបែកគ្នាហើយតើ? បងឯងរំងាប់អារម្មណ៍ទៅ ពួកយើងមិនអាចដូចដើមទេ »
« អត់ទេនីតា បងសុំទោស បងសុំទោសគ្រប់យ៉ាង បងសន្យាថាលែងរករឿង លែងប្រចណ្ឌអូនខុសរបៀបទៀតហើយ ផ្តល់ឱកាសឱ្យបងម្តងទៅណាអូនសម្លាញ់ អូនក៏ដឹងថាបងស្រលាញ់អូនប៉ុណ្ណាដែរ»
នីតាអស់សំណើចទាំងហួសចិត្តរួចនិយាយ
« បើបងចេះនិយាយបែបនេះនិងកែខ្លួនបែបនេះតាំងពីយូរពួកយើងក៏មិនបែកគ្នាដែរ តែពេលនេះហួសពេលហើយ ​អូនឈប់ស្រលាញ់បងឯងហើយ »
« អត់ទេ  មិនអាចទេ  ពួកយើងស្រលាញ់គ្នាណាស់​»
« ហួសពេលហើយបង​ បងកុំរំខានខ្ញុំទៀតអី ខ្ញុំមានអ្នកថ្មីហើយ » នីតាស្ទុះទៅឱបដៃបុរសម្នាក់ដែលកំពុងតែឈរនៅជិតនោះ
« តោះពួកយើងដើរលេងបន្តទៀតណា »
រួចពួកគេក៏ដើរចេញទៅបាត់។​ ខ្ញុំឃើញគេកំពុងតែឈរភ្លឹកទាំងទឹកមុខឈឺចាប់ ហើយធ្វើខ្លួនមិនត្រូវពេលដែលឃើញបែបនេះ ភ្នែកគេក្រហមសឹងតែស្រក់ទឹកភ្នែក តែខ្ញុំដឹងថាគេកំពុងតែទ្រាំដូចខ្ញុំនៅពេលនេះដែរ។
« ហេ!! អត់អីណាហ្ហី អើយ! កុំទៅខ្វល់អីខ្វះអីស្រីម៉ាគគោកណេះ?» ខ្ញុំប្រឹងធ្វើប្ញកពាធម្មតាហើយនិយាយលេងសើចបន្លប់ និងលូងលោមគេ
« កុំខ្វល់ពីខ្ញុំ…» គេបែរមកស្រែកដាក់ខ្ញុំ រួចដើរចេញធ្វើព្រងើយ។ ខ្ញុំស្លុតចិត្តយ៉ាងខ្លាំងរួចប្រឹងដើរយ៉ាងលឿនទៅតាមគេ។
«​ឈប់! និយាយគ្នាសិន»
« ខ្ញុំមិនចង់និយាយ មិនចង់ស្តាប់អ្វីទាំងអស់»
ខ្ញុំខឹងយ៉ាងខ្លាំងរួចនិយាយ
« ចុះដែលយើងបោកប្រាស់ខ្ញុំថានាំខ្ញុំមកដើរលេងការពិតមកតាមរកនីតាបណ្តូលចិត្តយើងនោះ ​យើងគ្មានអារម្មណ៍ថាខ្លួនឯងខុស និងចង់សុំទោសខ្ញុំទេហ្ហី? យើងអាក្រក់ខ្លាំងម្ល៉េះ? »
គេមិនខ្វល់មិនស្តាប់ហើយ គេបែរមុខចេញធ្វើព្រងើយ។
កំហឹងរបស់ខ្ញុំមានពេញទ្រូង ​ភាពអំណត់របស់ខ្ញុំលែងមានហើយ ពេលនេះខ្ញុំទ្រាំលែងបានហើយ។ ខ្ញុំក៏ស្រែកដាក់គេទាំងកំហឹង
« អាមនុស្សហេងស៊យ ម៉េចយើងធ្វើបែបនេះដាក់ខ្ញុំ ហេតុអីមិននិយាយ? ចង់គេចវេះហេ? គិតថាខ្លួនឯងធ្វើត្រូវមែនទេ? »
« ខ្ញុំគ្មានអ្វីត្រូវបកស្រាយទេ ​រឿងគឺដូចដែលនាងឃើញចឹង​»
« អូ..ហូ..បែបនេះហ្ហេ? រាល់ថ្ងៃទុកខ្ញុំជាអី? ជាឈ្នាន់ហ្ហេ? ម៉េចក៏ធ្វើបែបនេះដាក់ខ្ញុំទៅរួច ស្តាយណាស់ដែលខ្ញុំតែងតែបារម្ភ ​យកចិត្តទុកដាក់ ខ្វល់ខ្វាយពីយើងគ្រប់ពេលវេលា តែយើងមានដែលគិតនិងខ្វល់ពិខ្ញុំខ្លះអត់ហ្ហាស? អាមនុស្សអាក្រក់? »
ខ្ញុំស្រែកទាំងសំឡេងញ័រព្រោះខឹងលាយឡំនឹងដំណក់ទឹកភ្នែក។ គេបែរមកនិយាយធ្វើព្រងើយ
«​ខ្ញុំមិនបានប្រើនាងឱ្យមកខ្វល់មកបារម្ភអីបន្តិចសោះ»
« មកពីខ្ញុំស្រលាញ់យើងហ្នឹង​ណា» ខ្ញុំស្រែកទាំងទឹកភ្នែកហូរ។ គេភ្លឹកនិងភ្ញាក់ផ្អើល រួចក៏សើចបន្តិចទាំងមុខមាំរួចនិយាយ
« សុំទោសផងខ្ញុំមិនដែលគិតអីចំពោះនាងលើសពីមិត្តផង » រួចគេក៏ដើរចេញ។ ខ្ញុំក៏ស្រែកខ្លាំងៗពីក្រោយខ្នងរបស់គេ
« កុំនិយាយពាក្យថាមិត្ត ខ្ញុំចំពោះយើងសូម្បីតែពាក្យថាមិត្តក៏យើងមិនដែលផ្តល់តម្លៃឱ្យផង…… បាន…ចាប់ពីថ្ងៃនេះទៅខ្ញុំមិនខ្វល់ខ្ញុំមិនរវល់ពីយើងទៀតទេ ​ខ្ញុំស្អប់យើង…»​ទោះខ្ញុំស្រែកយ៉ាងគេនៅតែដើរចេញទៅ។ ខ្ញុំអង្គុយយំយ៉ាងខ្លាំងម្នាក់ឯង។ ម្តងនេះខ្ញុំចាញ់ ចាញ់គ្រប់យ៉ាង ហើយក៏បានបាត់បង់ទាំងបេះដូងនិងមិត្តម្នាក់នេះដែរ។ បានហើយល្មមឆ្អែតហើយ ល្មមឈប់ទ្រាំឈឺចាប់ទៀតទៅ ទោះប្រឹងយ៉ាងណាលទ្ធផលវាក៏បែបនេះ។ ជូតទឹកភ្នែកហើយក៏ញញឹមបន្តដំណើរជីវិតថ្មី។ បើគេមិនខ្វល់ មិនឱ្យតម្លៃយើងទេ ​ យើងត្រូវតែរឹងមាំហើយក្រោកឈរឱ្យគេមើលឃើញថាយើងមានតម្លៃនិងរឹងមាំគ្រប់គ្រាន់ទោះគ្មានគេនៅក្បែរតទៅទៀតក៏ដោយ។ ចាប់ពិថ្ងៃនោះមកខ្ញុំនិងគេក៏ប្រែក្លាយទៅជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។​ ទោះដើរទល់មុខគ្នា ​ទោះជួបគ្នានៅកន្លែងណាក៏ដោយ យើងបានត្រឹមតែអ្នកដទៃ។ អ្នកដទៃដែលធ្លាប់ជាមិត្តស្និទ្ធស្នាលនឹងគ្នា ​អ្នកដទៃដែលធ្វើឱ្យខ្្ញុំឈឺចាប់រហូតដល់ពេលនេះ។ ទោះស្រលាញ់និងនៅគិតដល់គេយ៉ាងណាក៏ដោយ តែពេលនេះខ្ញុំក៏រឹងមាំ និងអាចដើរលើវិថីជីវិតដ៏ឯការម្នាក់ឯងបាន។​ ទោះមិនសប្បាយចិត្តដូចមុន ទោះជាគ្មានស្នាមញញឺមដូចមុន ​ទោះគ្មានគេនៅក្បែរដូចមុន តែចំណុចល្អមួយនោះ គឺខ្ញុំលែងមានការឈឺចាប់ព្រោះតែទង្វើរបស់គេទៀតហើយ។ ស្នេហាវាដូចជាស្រមោលអ៊ីចឹង​ពេលដែលយើងរត់តាមវា វាក៏រត់គេច ហើយពេលដែលយើងរត់គេចវាក៏អន្ទោលតាមយើងគ្រប់ពេលវេលា។ ខ្ញុំធ្លាប់ដេញចាប់ស្រមោលស្នេហារបស់គេ ​តែពេលនេះគ្មានទៀតទេ គ្រប់យ៉ាងគ្រាន់តែជាអតីតកាល៕

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក ប្រលោមលោក 18+ | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xvideokhmer18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ !