ខ្ញុំស្ទើរតែបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារតែរឿងមួយ

 
« អូនស្អប់បងឯងណាស់ ទៅ ចេញឱ្យឆ្ងាយពីអូនទៅ »
« អឺ បាន!បងនឹងទៅ បងក៏មិនចេះរស់នៅជាមួយមនុស្សពូកែរករឿងដូចអូនឯងដែរ »
« បងឯងទៅកុំមកវិញឱ្យសោះ »
ខ្ញុំកញ្ឆក់សោរម៉ូតូហើយបើកម៉ូតូចេញយ៉ាងលឿន ដោយមិនខ្វល់ពីសំឡេងយំនិងឡូឡារបស់នាងនោះទេ។ យើងស្រលាញ់គ្នា ៣ ឆ្នាំហើយ វាក៏ល្មមថាគួរតែចេះយល់ពីគ្នា តែនេះអត់ទេ នាងជាមនុស្សស្រីឆេវឆាវ ពូកែខឹង ពូកែប្រចណ្ឌ ជាពិសេសគឺពូកែរអ៊ូ និងបបួលឈ្លោះគ្នា គ្រាន់តែខ្ញុំចេញទៅជួបមិត្តភក្តិនិងផឹកស៊ីតិចតួចរបៀបមនុស្សប្រុសសោះ ថាខ្ញុំលួចលាក់មានស្រីទៅវិញ។ បើដឹងថាមានសង្សារពិបាកបែបនេះ សុំកុំមានល្អជាង។ ថ្ងៃនេះក៏មិនខុសពីរាល់ដង គ្រាន់តែឃើញមានមិត្តភក្តិស្រីដែលជប់លៀងថ្ងៃមុនបង្ហោះរូបមានខ្ញុំនៅក្នុងនោះសោះ នាងឡូឡាបែកផ្សែង រករឿងដល់កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំខ្មាសគេមិនដឹងជាយកមុខទៅទុកឯណាទេ កាលពីមុន ដែលយើងស្រលាញ់គ្នាថ្មីៗនាងមិនមែនជាមនុស្សស្រីបែបនេះទេ។ មនុស្សស្រីដែលខ្ញុំស្រលាញ់កាលពីមុនជាមនុស្សស្រីស្អាតគួរឱ្យស្រលាញ់ សុភាពរាបសារ ទន់ភ្លន់ តែមើលពេលនេះចុះដូចបងប្អូនខ្លា។ ទោះជានិយាយគ្នាប៉ុន្មានដងក៏នាងមិនដែលកែទម្លាប់បែបនេះសោះ អាងអីនិយាយតែពាក្យស្រលាញ់នោះឯង។ជិះម៉ូតូបណ្តើរគិតបណ្តើរ បញ្ហានេះពិតជាចាក់ស្រេះពិតមែន ហេតុអ្វីមនុស្សស្រីពេលដែលមានស្នេហាទៅជាកើតរោគបែបនេះ? មិនមែនថាខ្ញុំមិនស្រលាញ់នាងតែនាងធ្វើបែបនេះជ្រុលហួសហេតុពេក ក៏ខ្ញុំពិបាកទ្រាំដែរ។ ស្រាប់តែមួយរំពេចនោះមានឡានមួយគ្រឿងបើកសំដៅចំពីមុខរបស់ខ្ញុំ។ ភ្លើងហ្វាឡានធ្វើឱ្យខ្ញុំចាំងភ្នែកមើលមិនឃើញអ្វីនៅហ្នឹងមុខ ហើយក៏រកកន្លែងគេចខ្លួនមិនបាន។ សំឡេងប៉ះទង្គិចផាំងធ្វើឱ្យខ្លួនខ្ញុំស្ទើរតែអណ្តែតឡើង។ ខ្ញុំនឹងត្រូវស្លាប់ឬ? ខ្ញុំខំក្រោកទាំងត្រដាបត្រដួសងើបចេញពីម៉ូតូដែលកំពុងតែដេកដួលនៅគុម្ពស្មៅ។ សំណាងដែលខ្ញុំអាចរួចជីវិតមកបាន។ ឈាមហូរចេញពីក្បាលរបស់ខ្ញុំ និងដៃជើងដែលរលាត់។ ចិត្តរបស់ខ្ញុំស្រាប់តែនឹកដល់មនុស្សស្រីម្នាក់ដែលកំពុងតែយំស្រែកនៅឯផ្ទះ។ គិតសព្វទៅៗទោះជានាងពូកែរករឿង នាងសម្តីអាក្រក់ប៉ុន្តែខ្ញុំដឹងថានាងជាមនុស្សស្រីដែលស្រលាញ់ខ្ញុំជាងគេ ​ខ្វល់ពីខ្ញុំជាងគេ ​បារម្ភពីខ្ញុំជាងគេ។​​ទោះជាខឹងគ្នាយ៉ាងណានាងមិនដែលទុកឱ្យខ្ញុំអត់បាយស្លាប់ ​ដែរ ទោះជាខឹងគ្នាខ្លាំងយ៉ាងណាពួកយើងនៅតែត្រូវគ្នាវិញ ព្រោះតែបេះដូងរបស់យើងទាំងពីរបានដឹងថា ពួកយើងស្រលាញ់គ្នាណាស់ ហើយក៏មិនអាចរស់នៅដោយគ្មានគ្នាបានដែរ។ ពេលដែលគិតដល់មនុស្សស្រីដែលពូកែរករឿងម្នាក់នោះការឈឺចាប់តាមរាងកាយក៏អន់ថយ។ យ៉ាងច្រើនទៅផ្ទះវិញសុំទោសនាង ថើបនិងឱបលួងលោមបន្តិចទៅក៏លែងអី។ ពេលដែលកំហឹងបានរសាយ ខ្ញុំក៏បានដឹងថានាងពិតជាសំខាន់ចំពោះខ្ញុំយ៉ាងណាខ្លះ។ ខ្ញុំក៏ដើរឱបដៃ និងជើងទាំងញញឹមត្រលប់ទៅផ្ទះវិញ។ ខ្ញុំដឹងថាពេលដែលនាងឃើញសភាពខ្ញុំពេលនេះនាងប្រាកដជាស្រែកឡូឡា ប៉ុន្តែនាងក៏ប្រាកដជាបារម្ភខ្លាំង ហើយស្ទុះស្ទារលាងរបូស ឬនាំខ្ញុំទៅមន្ទីរពេទ្យជាមិនខាន។ បេះដូងខ្ញុំស្រាប់តែមានភាពផ្អែមល្ហែមនិងកក់ក្តៅឡើង។ គេថាបើចង់ស្រលាញ់មនុស្សស្រីល្អៗ ត្រូវរកមនុស្សស្រីដែលស្តីឱ្យយើង ស្រលាញ់យើង និងបារម្ភយើងដូចជាម៉ាក់។ ខ្ញុំដឹងថាខ្ញុំរកបានយូរមកហើយ គឺនាង..មនុស្សស្រីដែលរស់នៅជាមួយខ្ញុំសព្វថ្ងៃ។ ពន្លឺដែលបំភ្លឺនៅមុខផ្ទះធ្វើឱ្យខ្ញុំកក់ក្តៅជាខ្លាំង នាងប្រហែលជាកំពុងតែក្រៀមក្រំណាស់ហើយ។ តែពេលបើកទ្វារឡើងខ្ញុំស្រាប់តែឃើញនាងអង្គុយយំសស្រាក់ដៃកាន់ទូរស័ព្ទ។ ពេលដែលឃើញសភាពនាងបែបនេះ ទើបខ្ញុំដឹងថាខ្ញុំពិតជាមានកំហុសខ្លាំង ណាស់។ ខ្ញុំធ្វើបាបចិត្តនាងពេកហើយមើលទៅ មិនអីទេខ្ញុំជាអ្នកសុំទោសមុនក៏បាន។
« បងមកវិញហើយអូនសម្លាញ់ »
« ហ៊ឹកៗៗៗ មនុស្សឆ្កួត​»
ខ្ញុំដើរទៅឱបនាងហើយលួងលោម
« បងសុំទោស បងមកវិញហើយ បងខុសៗៗណា ឈប់យំទៅ ​»
« អូនស្អប់បង ហេតុអីបងធ្វើបែបនេះដាក់អូន អូនមិនយល់ ហេតុអ្វីបងបែរជាធ្វើបែបនេះដាក់អូន ហេតុអ្វីបានជាបងទុកអូនចោល » នាងក្រោកឡើងស្រែកយំមួយទំហឹង។
« ចុះពេលនេះបងមកវិញហើយតើ »
« បងខឹងអូន បងស្អប់អូន បងចង់យ៉ាងម៉េចក៏អូនមិនថា ហេតុអ្វីបងក្លាយទៅជាបែបនេះ មនុស្សអាក្រក់ហេតុអ្វីបានជាបងទៅចោលអូន »
« បងមិនបានធ្វើអីទេ ​ចិត្តត្រជាក់ កុំយំៗ អូនមានរឿងអីហា…..មានរឿងអី?​»
នាងស្រាប់តែយំហើយក្រាបលើដីស្រែកយំខ្លាំងៗ។ នេះកំហុសខ្ញុំពិតជាធំដល់ថ្នាក់នេះផង? ខ្ញុំគួរធ្វើយ៉ាងណាទៅ? ខ្ញុំមិនចង់ឃើញនាងយំបែបនេះទេ។
« បង…បងសុំទោសណា​អូនកុំយំអី បងដឹងថាជាកំហុសបង បងមិនល្អ បងជាប្រុសមិនយល់ពីចិត្តអូន មិនបាននៅកំដរអូន តែងតែទុកអូនចោល តែបងសន្យាបងលែងធ្វើដូចមុនទៀតហើយ អូនក៏ដឹងថាបងស្រលាញ់តែអូនម្នាក់ បែបនេះផ្តល់ឱកាសដល់បងម្តងទៀតបានទេ? » កំពុងតែនិយាយស្រាប់តែទ្វាររបើកឡើង លេចរូបបងប្រុសនាងរត់មកទាំងដង្ហក់។ នាងស្រាប់តែក្រោកឡើងយំរត់ទៅឱបបងប្រុសនាងទាំងស្រែកយំខ្លាំងៗ
« បងប្រុសៗៗ​គេទៅចោលខ្ញុំហើយមែនទេ? ហ៊ឹកៗៗ​បងកុហកខ្ញុំមែនទេ? »
« មានរឿងអីហ្នឹង? នាំគ្នានិយាយពីអី?» ខ្ញុំស្រែកសួរទៅពួកគេវិញ តែពួកគេបែរជាធ្វើជាមិនចាប់អារម្មណ៍ខ្ញុំរួចនិយាយបន្ត
« ១ម៉ោងទៀតប៉ូលីសបញ្ចូនសាកសពគេមកហើយ កាត់ចិត្តខ្លះទៅអូន»
« អត់ទេៗៗៗ ខ្ញុំមិនជឿៗៗ ខ្ញុំមិនជឿថាគេទៅចោលខ្ញុំឆាប់បែបនេះទេ អត់ទេៗៗ »
នាងស្រែកយំរហូតសន្លប់។ បងប្រុសរបស់នាងក៏បីនាងទៅដាក់លើពូក ដើរកាត់ខ្លួនខ្ញុំទាំងមិនមានរឿងអ្វីកើតឡើង។ មានរឿងអីហេតុអ្វីក៏ទៅជាបែបនេះ? ខ្លួនខ្ញុំដៃខ្ញុំហេតុអ្វីក៏ក្លាយទៅជាបែបនេះ។ គ្មានអ្នកណាឃើញខ្ញុំទេ? អត់ទេ? នេះមានរឿងអ្វីកើតឡើង មានអ្នកណាអាចឆ្លើយប្រាប់ខ្ញុំបានទេ? មួយរំពេចនោះខ្ញុំក៏ក្រឡេកឃើញទូរស័ព្ទដៃនាងទុកចោល។ វាធ្វើឱ្យខ្ញុំស្ទើរតែគាំងបេះដូង។ រូបភាពគ្រោះថ្នាក់ចរាចរណ៍ សាកសពបុរសដែលបែកក្បាលស្លាប់ដោយស្នាដៃឡានកង់ដប់បង្ហាញច្បាស់ៗលើ អេក្រង់ទូរស័ព្ទ។
«​ទេមិនអាចទេ….មិនមែនខ្ញុំទេ….ខ្ញុំមិនទាន់ស្លាប់ទេ…ម៉េចរឿងនេះកើតឡើងបានទៅ?»
ខ្ញុំស្រែកយំខ្លាំងៗស្តាយស្រណោះរឿងដែលបានកើតឡើង។ បើខ្ញុំមិនធ្វើឱ្យនាងខឹង បើយើងមិនឈ្លោះគ្នា បើខ្ញុំមិនចេញពីផ្ទះរឿងបែបនេះប្រាកដជាមិនបានកើតឡើងទេ។ បងសុំទោសដែលបងមិនអាចនៅថែរក្សាអូនទៀតបាន។ ទីបំផុតខ្ញុំក៏ស្លាប់ទាំងមិនអស់ចិត្ត ស្លាប់ទាំងមិនបានលាមនុស្សស្រីជាទីស្រលាញ់ជាលើកចុងក្រោយ ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់។ វិញ្ញាណរបស់ខ្ញុំក៏រលាយក្លាយជាផ្សែងរសាត់ទៅ។
………………
គ្រាំង…………
«​អូយស្អីហ្នឹង? »
ពេលខ្ញុំបើកភ្នែកម្តងទៀតស្រាប់តែឃើញមនុស្សស្រីពូកែរករឿងធ្វើមុខខឹងមួរម៉ៅនៅហ្នឹងមុខ
« អូន….អូន??? បងនៅទីណា?​អូយចង្កេះខ្ញុំត្រូវហ្នឹងស្អីហ្នឹងឈឺម្ល៉េះ »
« បងឯងឆ្កួតស្អីហា គេងរើនោះរើ ហ៊ឹស យំផងស្រែកផង អូនមានតែចាត់ការធាក់បងឯងទម្លាក់ពីលើគ្រែទៅ»
« បងគេង?? មមើរ? អូនឯងធាក់បង? »
« ចា៎»
« មិនរស់ទេអូនឯង »
ខ្ញុំក៏រត់ដេញប្រលែងគ្នាទាំងសប្បាយរីករាយ។ ការពិតជាសុបិនសោះ ខំតែភ័យ។ ស្នេហារបស់ខ្ញុំគឺបែបនេះឯងខឹងគ្នា ឈ្លោះគ្នា ​តែក៏ស្រលាញ់គ្នាណាស់ដែរ។ ខ្ញុំមិនចង់ឱ្យមានរឿងអាក្រក់កើតឡើងដូចសុបិនរបស់ខ្ញុំទេ។ ខ្ញុំស្រលាញ់នាងនិងចង់នៅក្បែរនាងរហូត។
« អូនហា យើងឈប់ឈ្លោះគ្នា យើងឈប់ខឹងគ្នា ងរគ្នាទៀតទៅណា »
« អ្នកណាទៅចង់ឈ្លោះជាមួយបងឯង មកពីបងឯងហ្នឹងដែលធ្វើឱ្យអូនខឹង ហើយបងឯងកើតអីមកនិយាយអីប្លែកៗម៉េះថ្ងៃនេះ? »
« បងស្រលាញ់អូន បងមិនចង់ទៅណាចោលអូន ហើយក៏មិនចង់បាត់បង់អូនដែរ បងសន្យាមិនធ្វើឱ្យអូនខឹងទៀតទេណា ​»
« បងឯងនេះថ្ងៃនេះរោគចិត្តទេ? ក៏ល្អដែរ អូនសប្បាយចិត្តណាស់ដែលបានឮបងនិយាយបែបនេះ។ អូនក៏ស្រលាញ់បងដែរ»
ពួកយើងសើចសប្បាយដាក់គ្នាហើយឱបគ្នាទាំងមានសុភមង្គល។ សុបិនម្តងនេះខ្ញុំពិតជាភ្ញាក់ខ្លួនបានច្រើនមែន។ ជាពិសេសបានដឹងរឿងរ៉ាវនិងមេរៀនដ៏មានតម្លៃមួយ។ មនុស្សយើងមិនគួរចំណាយពេលវេលាខឹងគ្នា ឈ្លោះគ្នានោះទេ​ ទាន់មានពេលវេលាឱ្យគ្នាគួរចេះក្តោបក្តាប់ឱកាសទុក ព្រោះយើងពិតជាមិនអាចដឹងទេថា វាសនានៅថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះ​ទេ។ ទាន់មានពាក្យដែលចង់និយាយគួរតែនិយាយឱ្យហើយ ទាន់មានមនុស្សដែលស្រលាញ់ហើយគួរតែចេះចាប់យកមកទុក និងថែរក្សាឱ្យបានល្អ៕

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក ប្រលោមលោក 18+ | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xvideokhmer18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ !