បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ១)



នៅលើលោកយើងនេះមានរឿងជាច្រើនដែលអ្នកមិនបានដឹង ហើយមានរឿងខ្លះអ្នកនឹងមិនបានដឹងជារៀងរហូតបើសិនជាគ្មានអ្នកណាហ៊ានបើកកកាយ រ៉ាយរ៉ាប់ឱ្យអស់សេចក្តីប្រាប់ដល់អ្នកអស់នោះទេ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា វាជារឿងដែលមិនគួរឱ្យជឿ ហើយអ្នកដែលកំពុងតែអានក៏ប្រហែលជាមិនជឿដូចគ្នា។ តែខ្ញុំសុំព្រមាន នេះជាពិត ហើយវាក៏បានកើតឡើងរួចមកហើយ ដែលរឿងពិតនោះគឺ………………………
ផ្តើមរឿង៖ ផ្តើមជួបគ្នាគ្រាដំបូងសម្លាញ់ចិត្ត
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងដែលសាងសង់នៅទីដាច់ស្រយាលពីគេឯង ទោះជាមានការសាងសង់ តុបតែងរបៀបរបបថ្លៃថ្នូរ និងទំនើបយ៉ាងណាក៏ដោយ តែតាមរយៈបរិយាកាសជុំវិញដែលសុទ្ធតែព្រៃភ្នំ និងដើមឈើធំៗខ្ពស់ៗដាច់ឆ្ងាយសង្វែងពីគេឯង វាមើលទៅមិនខុសអី ពីវិមានដែលបង្កប់ទៅដោយអាថ៌កំបាំងរាប់មិនអស់នៅក្នុងរឿងនិទាននោះទេ។ បើសិនជាគ្មានភ្លើងបំភ្លឺនៅកណ្តាលផ្ទះដ៏ធំទំនើប និងស្ងប់ស្ងាត់ចម្លែកនេះទេ អ្នកដែលមកដល់ទីនេះប្រាកដជាមិនជឿថានេះអាចជាទីកន្លែងស្នាក់នៅរបស់មនុស្សនោះឡើយ។ សំឡេងសត្វស្លាបព្រៃយំតិចៗគ្រលូងគួរឱ្យព្រឺក្បាល បូកផ្សំនឹងមេឃកាន់តែងងឹតបង្ករឱ្យមានអារម្មណ៍ញាប់ញ័រជាមិនខានបើសិនជាអ្នកហ៊ានតែឈានជើងដើរចូលមកកាន់ផ្ទះធំមួយខ្នងនេះ។ តែនៅពេលដែលយើងក្រឡេកចូលមកខាងក្នុងផ្ទះមួយនេះ អ្វីៗបានប្រែក្រឡាស់ពីបាតដៃ ទៅខ្នងដៃ ព្រោះតែភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ត្រកាល រួមផ្សំនឹងគ្រឿងតុបតែងលម្អ គ្រឿងសង្ហារិមថ្លៃៗភ្លឺរលោង ថែមទាំងរបស់របរប្រើប្រាស់ទំនើបៗជាច្រើន ដែលអាចចហៅបានថា បច្ចេកវិទ្យាទំនើបចុងក្រោយសឹងតែប្រមូលដាក់តាំងនៅក្នុងផ្ទះមួយខ្នងនេះទាំងអស់។ ទិដ្ឋភាពដ៏គួរឱ្យចង់រស់នៅបែបនេះសាកសមនឹងជីវិតរបស់ជនលំដាប់ជាន់ខ្ពស់បំផុត ទាស់ត្រង់តែបរិយាកាសដែលស្ងាត់ជ្រងុំខុសពីធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែស្នូរទឹកផ្កាឈូកដែលបន្លឺពីក្នុងបន្ទប់ដ៏ធំបានបញ្ជាក់ថា នៅទីនេះ « មានមនុស្សរស់នៅ »


បើសិនជាគ្មានភ្លើងបំភ្លឺនៅកណ្តាលផ្ទះដ៏ធំទំនើប និងស្ងប់ស្ងាត់ចម្លែកនេះទេ អ្នកដែលមកដល់ទីនេះប្រាកដជាមិនជឿថានេះអាចជាទីកន្លែងស្នាក់នៅរបស់មនុស្សនោះឡើយ។ សំឡេងសត្វស្លាបព្រៃយំតិចៗគ្រលូងគួរឱ្យព្រឺក្បាល បូកផ្សំនឹងមេឃកាន់តែងងឹតបង្ករឱ្យមានអារម្មណ៍ញាប់ញ័រជាមិនខានបើសិនជាអ្នកហ៊ានតែឈានជើងដើរចូលមកកាន់ផ្ទះធំមួយខ្នងនេះ
ខ្នងបុរសសាច់ដុំធំៗខ្ពស់ស្រលះ ដៃកំពុងតែជ្រោងសក់ដែលទទឹកដោយទឹកផ្កាឈូក បានទាញអារម្មណ៍ឱ្យនឹកភ្នកថា បុរសរាងសង្ហាមាំទាំងអីមកនៅផ្ទះធំកណ្តាលព្រៃជ្រៅបែបនេះ? វាមិនមើលទៅហាក់បីដូចជាចម្លែកពេកទេដឹង? សម្រិបជើងដើរចេញពីបន្ទប់ទឹក រួមនឹងកន្សែងពណ៌សរុំខ្លួនត្រឹមមួយកំណាត់ខ្លួនចុះក្រោមធ្វើឱ្យអ្នកសរសេរនេះបែកញើសជោគខ្លួនតែម្តងហើយ។ គួរឱ្យស្តាយរូបរាងកាយដ៏ឈ្លក់វង្វេងមួយនេះបានចូលទៅក្នុងបន្ទប់មួយដែលមានទ្វារជាប់នឹងបន្ទប់គេងដ៏ធំមួយនេះ។ បើស្មានមិនខុសទេ នេះប្រាកដជាបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់អ្នកមានៗខ្លះមួយចំនួសដូចនៅក្នុងកុនហើយ។ ប្រហែលជាជិត ១ម៉ោងក្រោយទ្វារបន្ទប់ប្តូរសំលៀកបំបាក់បានរបើកឡើង លេចចេញរូបរាងដ៏មាំទាំរបស់បុរសសង្ហាដែលឃើញតែខ្នងមុននេះ តែពេលដែលក្រឡេកឃើញមុខចំ…. ចុម! កាដុមឆែប ស្ទើរតែលោះព្រលឹងអស់។
Knight និយាយ៖ មិនបាច់ភ្ញាក់ផ្អើលទេ ថ្ងៃនេះជាថ្ងៃបុណ្យខ្មោច ដែលភាសាក្មេងៗ និងយុវវ័យគេហៅថាពិធីបុណ្យ Hallowen នោះអី បានជាត្រូវ ​Make Up ឱ្យសាកសមនឹងឈ្មោះវាបន្តិចហ្នឹងណា ​តែសុំធានាថាមិនខ្យល់គរ ភ្ញាក់ព្រោះភ័យខ្លាចនោះទេ បើថាស្ទើរសន្លប់ព្រោះរូបរាងមុខមាត់បែបល្អគ្រប់ ​១០ទើបត្រូវជាង។ Hallowen ការពិតទៅជាពិធីបុណ្យបរទេសនោះទេ តែនៅពេលនេះបែរជាបានហូរចូលគគ្រឹកគ្រេងស្ទើរតែទូទាំងពិភពលោកទៅហើយ ជាពិសេសគឺកន្លែងដែលខ្ញុំរស់នៅសព្វថ្ងៃនេះតែម្តង។ ម៉ោង ១០ល្មម ខ្ញុំត្រូវតែប្រញាប់ទៅក្លឹបហើយ ភ្ញៀវថ្ងៃនេះប្រាកដជាច្រើនជាងថ្ងៃណាៗទាំងអស់។ ប្រហែលជាអ្នកទាំងអស់គ្នាមិនស្គាល់ខ្ញុំទេ ព្រោះខ្ញុំមិនទាន់ណែនាំខ្លួននោះអី ហិហិ។ ខ្ញុំឈ្មោះ Knight និយាយទៅ ខ្ញុំមិនបានអួតទេណា តែមុខមាត់ខ្ញុំពិតជាសង្ហាមែន ស្រីៗបានឃើញខ្ញុំអ្នកណាៗដែលថាមិនងាកមើល មិនដៀងភ្នែកសំឡឹងតាម ស្រមើស្រមៃចង់នែបនិត្យខ្ញុំនោះ។ រូបរាងសង្ហាក៏សង្ហា ឡូយក៏ឡូយហើយជាអ្នកមានទៀត ម្យ៉ាងក្លឹបដែលល្បីជាងគេមួយនៅទីក្រុងនេះជាកម្មសិទ្ធផ្តាច់មុខរបស់ខ្ញុំ។ ហ៊ើយ! ពិបាកនិយាយដែរ ^_^ និយាយឱ្យចំៗតែម្តងទៅគឺថា ល្អលក្ខណៈ Perfect តែម្តង ។ ណែនាំខ្លួនច្រើនពេកទៅភ្លេចខ្លួន ថាដល់ម៉ោងទៅមើលក្លឹបល្មម។ ចាំទំនេរ និងមានអារម្មណ៍ល្អចាំនិយាយប្រវត្តិឱ្យស្តាប់បន្តទៀតណា ។ សង្ឃឹមថាអ្នកអានមិនធុញទ្រាន់ចំពោះបុរសសង្ហាសម្បូរស្នេហ៍ដូចជាខ្ញុំនេះទៅចុះ ។
ឡានទំនើបស៊េរីថ្មីចុងក្រោយមួយគ្រឿងបានបរចេញពិភូមិគ្រឹះមួយនេះ។ ​អេ! មានក្លឹបស្អីមកនៅក្នុងព្រៃភ្នំនេះ? ប៉ុន្តែ​ចម្ងល់ត្រូវបានស្រាយបំភ្លឺ ​នៅពេលដែលប្រុសសង្ហារយើងបានបើកឡានកាច់ឆ្វេង កាច់ស្តាំ មួយសន្ទុះធំ​រហូតផុតព្រៃដែលគួរឱ្យព្រឺក្បាល ​ហើយសំដៅទៅកាន់ទីក្រុងដ៏ទំនើបមួយ ដែលប្រជុំដោយមនុស្សម្នាអ៊ូអរនៅខាងមុខ។ ​


រូបតំណាង
ម៉ោង ១១ យប់នៅក្លឹប K9
Knight និយាយ៖ បន្ទាប់ពីពិនិត្យបញ្ជី មើលការខុសត្រូវសំភារៈ និងម្ហូបម្ហាស្រាបៀររួចមក ខ្ញុំក៏រកតុមួយទំនេរអង្គុយចាក់ស្រាផឹកលេងផង អង្គុយចាំមើលការខុសត្រូវនៅក្លឹបផង ក្រែងលមានហេតុភេទអ្វីខ្ញុំអាចដោះស្រាយទាន់ពេលវេលា ។ គិតៗទៅក្មេងៗសម័យនេះពិបាកណាស់ មិនដូចសម័យមុនទេ ស្រា បៀរ ចេះផឹកសព្វគ្រប់តាំងមិនទាន់ជ្រុះព្រលៃពីក្បាល។ តែក៏ល្អដែរ បើមិនដោយសារតែបែបហ្នឹងទេ ខ្ញុំក៏មិនអាចបើកក្លឹបដ៏ពេញនិយមមួយនេះបានដែរ។ និយាយៗទៅក្លឹបខ្ញុំនេះល្បីល្បាញក៏ដោយសារតែមានចំនុចល្អៗជាច្រើនក្រោមស្នាដៃគ្រប់គ្រងរបស់ខ្ញុំផ្ទាល់តែម្តង។ ក្លឹបដែលមិនរើសអើងមនុស្ស ហើយតម្លៃក៏មិនថ្លែណាស់ណាមានតាំងពីលំដាប់ទាប ទៅលំដាប់ខ្ពស់ មានទាំងក្មេងសិស្សសាលា (លើ១៨ឆ្នាំ) យុវវ័យ មនុស្សជាន់ខ្ពស់ហូរហែរ បូលរួមនឹងអាហារឆ្ងាញ់ៗ ​ភ្លេងពិរោះៗ សុវត្ថិភាពក៏ធានា ១០០%ទៀត អ្នកណាដែលថាមិនចូលចិត្តនោះ មែនទេ?
ដៃកាន់កែវស្រា ភ្នែករំពៃមើលទៅកាន់ភ្ញៀវដែរកាន់តែចូលមកហូរហែរ តុបតែងដោយសំលៀកបំពាក់ខ្មៅ អ្នកខ្លះក៏តុបតែងមុខ គូររូបផ្សេងៗ ព្រោះថ្ងៃនេះជាថ្ងៃលេងសប្បាយ Halloween របស់ប៉ែកអឺរ៉ុប ហើយក៏ជាថ្ងៃពិសេសសម្រាប់ជួបជុំមិត្តភក្តិរាំលេងផងដែរ។ ភាគច្រើនភ្ញៀវដែលមកជាលក្ខណៈក្រុមមិត្តភក្តិ ផឹកស៊ី រាំលេងយ៉ាងរីករាយភ្លើនភ្លើន។ ឯខ្ញុំក៏….កំពុងតែតាមដានរកមើលចំណីដែលត្រូវចិត្តដែរ។ ទោះខ្ញុំជាមនុស្សប្រុសសង្ហា អាចអន្ទងព្រលឹងស្រីៗជាច្រើននាក់បានក៏ពិតមែន តែខ្ញុំក៏រើសស្រីៗណាស់ដែរ។ ខ្ញុំក៏អាចដឹងដោយអារម្មណ៍ និងខ្សែភ្នែកជាច្រើនគូជាពិសេសស្រីៗតែម្តងដែលតាមសំឡឹងមើលមកខ្ញុំមិនដាក់ភ្នែក។


រូបតំណាង
ពេលនោះព្រលឹងរបស់ខ្ញុំស្រាប់តែអន្ទោងឱ្យចាប់អារម្មណ៍លើមនុស្សស្រីមួយក្រុមដែលនៅកណ្តាលក្លឹបមួយនេះ ជាពិសេសស្រីស្អាតម្នាក់ក្នុងចំណោមនោះ។ ស្រីស្អីគួរឱ្យស្អប់បែបនេះ? ស្អាតក៏ស្អាត សាច់ក៏សខ្ចី មុខមាត់ដូចកូនកាត់ រូបរាងស៊ិចស៊ីសមនឹងរ៉ូបខ្មៅត្រឹមភ្លៅឌិនភ្លឺផ្លេកៗ សុំប្រាប់ថាពិតជាត្រូវចិត្តខ្ញុំមែនទែន។ ហើយពេលនេះខ្ញុំដឹងថាក្រុមរបស់នាងកំពុងតែនិយាយដើមខ្ញុំ។ ត្រូវម៉ាច់! គួរតែលួចស្តាប់ស្ងាត់ៗសិន ខ្ញុំដឹងណា ថាគ្មានអ្វីនិយាយក្រៅពីសរសើររូបរាងដ៏ស្រស់សង្ហារបស់ខ្ញុំទេ។
« ដារី ឯងមើលមនុស្សប្រុសម្នាក់នោះ សង្ហា ឡូយ គួរអោយខ្នាញ់មែន ឯងមើលៗ » ខ្ញុំថាអីចេះខុសគ្មានអីក្រៅពីសរសើរខ្ញុំទេ ហាហា…។ មនុស្សស្រីឈ្មោះ ដារី ជាទីពេញចិត្តរបស់ខ្ញុំ បានងាកមកមើលខ្ញុំ ដែលកំពុងតែអង្គុយកាន់កែវស្រាផឹកធ្វើមិនដឹងមិនឮបន្តិចតាមមិត្តរបស់នាងប្រាប់ ដោយកែវភ្នែកឆ្មើងឆ្មៃ សម្លក់សម្លឺង រួចងាកទៅនិយាយជាមួយមិត្តនាងហី។ គិតៗទៅ ស្រីៗតែអ៊ីចឹងធ្វើឯងធ្វើជាមិនចាប់អារម្មណ៍ ការពិតក្នុងចិត្តពុះកញ្រ្ជោលចង់ត្របាក់ខ្ញុំលេបទាំងរស់ផងក៏មិនដឹង តែធ្វើប្ញកធ្វើពាចង់ទាមទារការចាប់អារម្មណ៍ពីខ្ញុំ ស្មានតែខ្ញុំមិនដឹង ហេ? អេ! តែហេតុអីមិនឮសំឡេងឈាមពុះកញ្ជ្រោលរបស់នាង? កុំខ្វល់អី ស្តាប់នាងនិយាយជាមួយមិត្តនាងប្រសើរជាង។ និយាយដើមខ្ញុំដល់ណាហើយ ចេះ?
« ពុទ្ធោ ជាតា មុខចឹងនឹងឯងថាសង្ហា ? មែនមុខមាត់គ្រាន់បើ ការតែងខ្លួនឡូយតើ តែបើជាប្រុសង្ហាមែន មិនមែនអង្គុយផឹកស្រាតែម្នាក់ឯងទេ ហាហា…»
យី! ក្តៅតើអ៊ីចឹងអី និយាយដើមខ្ញុំបែបហ្នឹងផងស្រីជើងល្អនេះ គិតថាខ្លួនឯងស្អាតតែម្នាក់ឯងមែន បានជាមកថាខ្ញុំចឹង? សុំប្រាប់ចុះរូបរាងដូចខ្ញុំ ស្រីៗគៀរនឹងជើង ប៉ុន្តែថាមិនចង់ទេ ចង់នៅស្ងប់ស្ងាត់ល្អជាង ទៅជាស្រីឈ្មោះ ដារីនោះនិយាយដើមខ្ញុំថាអត់បានការទៅវិញ។ ចាំមើលធ្វើឱ្យមើល ឱ្យឃើញនូវមន្តស្នេហ៍កំលោះ Knight ម្តងមើល៍។ ខ្ញុំក៏ក្រោកដើរកាត់ក្រុមមិត្តស្រីជើងល្អនោះទាំងប្ញកពាសង្ហាៗ សប្បាយៗមិនខ្វល់ពីអ្នកណា តែក្នុងចិត្តកំពុងតែក្តៅក្រហាយសម្តីដែលស្រីជើងល្អនេះនិយាយមិនហ្នឹង។ ហើយខ្ញុំក៏ដឹងដែរថា ពួកនាងកំពុងតែចាំអ៊ុតមើលខ្ញុំដែរ ហិហិ! ចាំតែមើលទៅ ដឹងគ្នាហើយ។ ខ្ញុំក៏ដើរសំដៅទៅកាន់ក្រុមស្រី ៣នាក់ដែលមានសម្រស់ស្រស់ស្អាតនៅជិតនោះ ទោះជា…. ចាញ់ម្នាក់ដារីនោះបន្តិចមែន តែ ណ្ហើយ! កុំឱ្យក្មេងក្មាងមើលងាយ។ គ្រាន់តែទៅដល់ សុំជល់កែវបន្តិចពួកនាងៗនោះអរចង់លោតទៅហើយ ម្នាក់ៗធ្វើមុខមាត់ ប្ញកពាដូចចង់ហក់ខាំទាំងរស់ អើយ! គួរឱ្យខ្លាចណាស់។ តែខ្ញុំក៏ទ្រាំៗធ្វើចិត្តឱ្យរីករាយ អត់ដង្ហើម ធ្វើជាអង្គុយនែបនិត្យក្បែរស្រីស្អាតៗ៣នាក់នោះ។ ខ្ញុំក្រឡេកឃើញកែវភ្នែក សំឡក់សំឡឹង ដោយរិកពារក្នក់ក្នាញ់របស់ដារីដែលលួចមើលមកខ្ញុំម្តងៗដែរ។ ស្រាប់តែខ្ញុំឮពួកនាងនិយាយគ្នាម្តងទៀត៖
« វ៉ា ឯងឃើញទេដារី មើលទៅមនុស្សប្រុសមានមន្តស្នេហ៍នោះទៅ មិនដូចឯងនិយាយទេ ខុសស្រឡះហ្មងពួកម៉ាក។ មើលទៅមនុស្សស្រីចូលចិត្តគេមិនស្ទើរទេណ៎ ហ៊ី! បើបានគេបណ្តើរមួយថ្ងៃ មិនដឹងល្អយ៉ាងណាទេ» ម្នាក់ស្រីឈ្មោះជាតាកេះដារីនិយាយដោយទឹកមុខអណ្តែតអណ្តូង ។ ហាហា…វាត្រូវតែអ៊ីចឹង មនុស្សដូចខ្ញុំទៅហើយ អ្នកណាដែលថាមិនឈ្លក់វង្វេងនោះ?
« អើ! កុំស្រមៃ និងឈ្លក់វង្វេងពេកឯង គ្នាឮមិត្តយើងម្នាក់ជាម៉ូយប្រចាំនៅទីនេះ គេធ្លាប់ប្រាប់យើងថា ប្រុសម្នាក់នោះណាគេឈ្មោះ Knight ជាថៅកែកំលោះនៅក្លឹបនេះណា ឮថាមានណាស់ណា គ្រួសារគេមានរបររកស៊ី និងជំនួញជាច្រើននៅក្រៅប្រទេស។ មិនដឹងយ៉ាងម៉េច គេសុខចិត្តបើករកស៊ីក្លឹបនៅទីនេះ គីឡូឯងមិនដល់គេទេដឹងសំលាញ់? តែថាមិនបានដែរ បើជាដារីកូនស្រីសំណព្វរបស់លោករដ្ឋមន្រ្តីប្រហែលជាទៅរួច ហិហិ សាកទេមិត្ត ក្រែងបានប្រុសសង្ហាបណ្តើរនឹងគេ ? » មិត្តម្នាក់ក្នុងក្រុមស្រីជើងល្អ ដារី បានលើកឡើងពីខ្ញុំ ពិតជាអ៊ីចឹងហើយ ខ្ញុំ Knight ស្មោះ មនុស្សប្រុសល្អឥតខ្ចោះទាំងរូបរាង និងឋានៈគ្រួសារ។ ខ្ញុំញញឹមទាំងមានអំនួតចំពោះពាក្យសរសើររបស់ពួកនាង។ តែថា អេ! អំបាញ់មិញមិត្តនាងម្នាក់នោះថា ស្រីជើងល្អនោះជាកូនលោករដ្ឋមន្រ្តី? អាហា! អ៊ីចឹងតើបានជាមានប្ញកពារឆ្មើងឆ្មៃណាស់ គ្រាន់បើ! មិនអន់ឯណា។
« នែ! អាវី ទៅនិយាយជាមួយអ្នកណាក៏និយាយទៅ តែមិនមែនជាគ្នាទេណា ប្រាប់ឱ្យហើយ។ អ្នកណាទៅចាប់អារម្មណ៍មនុស្សប្រុសស្អីបានតែរូបរាង តែអន់ចរិត មើលរិកពារទៅ ញ៉ែស្រីមិនរើសមុខបែបនេះ សង្ស័យស្រីៗបែបគៀរនឹងជើងផង គ្នាមិនចូលចិត្តប្រុសៗដែលទុកស្រីៗជាល្បែងទេ ។ ពួកឯងគិតថាយើងនឹងចូលចិត្តប្រភេទប្រុសព្រាននារីមែនទេ? ដេកចាំទៅ ឆឺស »។
ទៀតហើយស្រីជើងល្អម្នាក់នេះ មួយម៉ាត់ណាក៏និយាយមិនល្អពីខ្ញុំ ​ហើយទើសខ្ញុំរហូតគ្រប់បែប ​គ្រប់រូបភាពតែម្តងហើយ។ ខ្ញុំដូចជាមិនដែលជួបនាងពីមុន មកទេ ហើយក៏មិនបានធ្វើអីនាងដែរ ហេតុអ្វីបានជានិយាយមិនល្អពីខ្ញុំរហូតបែបនេះ? នែ! កុំស្មានតែក្លឹបបើកភ្លេងឮខ្លាំងៗ និយាយគ្នាតែប៉ុន្មាននាក់ហ្នឹងខ្ញុំមិនឮណា។ ជាមួយប្រុស Knight ស្មោះ សម្តីខ្លាំងបែបហ្នឹង ប្រហែលមិនស្គាល់ខ្ញុំទេមើលទៅ។ យប់នេះគួរតែប្រដៅចេញម្តង ឱ្យស្គាល់រស់ជាតិធ្វើជាចំណីរបស់ខ្ញុំនៅយប់នេះ…ហុហុ………….។
ភ្លើងពណ៌ចម្រុះគ្នាស្រស់ឆើតឆាយ កំពុងតែលោតញាក់ភ្លឹបភ្លែតតាមចង្វាក់ភ្លេងយ៉ាងរន្ថើន អមជាមួយនឹងកម្មវិធីសប្បាយៗដែលកាន់តែដំណើរការទៅមុខឥតឈប់ឈរ។ មនុស្សម្នាក្មេងៗយុវវ័យ រាំលេងផឹកស៊ីសប្បាយហាក់គ្មានទុក្ខកង្វល់អ្វីសោះ ជាពិសេសគឺក្រុមស្រីជើងល្អដារីនោះក៏អង្គុយផឹក និងនិយាយគ្នាលេងសប្បាយដោយមិនដឹងថាវាសនារបស់នាងកំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំសោះឡើយ។ ភ្នែករបស់ខ្ញុំកំពុងតែរំពៃមើលតាមដានស្រីឈ្មោះដារីនោះ ក៏ព្រោះតែមានគំរោងការណ៍ក្នុងចិត្តនោះតែម្តង។ អស់ប្រហែលជាជិតពីរម៉ោង ខ្ញុំឃើញពួកគេដូចជារាងស្រវឹងណាស់ហើយ ដោយសារតែសភាពទន់ខ្លួនល្ងៀក និងសំឡេងង៉ូង៉ូសចេញពីមាត់ពួកនាងតែម្តង៖
« យ៉ាងម៉េចហើយដារីទន់ខ្លួនហើយហ៎ពួកម៉ាក ថ្ងៃនេះប៉ុណ្ណឹងបានហើយ ចាំថ្ងៃក្រោយបន្តទៀតហ្ហីពួកម៉ាក ម៉ាក់ប៉ាឯងចាំផ្លូវងាប់ហើយ » ជាតាមិត្តរបស់ស្រីឈ្មោះដារីនោះ ប្រាប់ព្រោះស្រីជើងល្អទាំងក្តីបារម្ភ ព្រោះនាងមើលទៅពិតជាស្រវឹងខ្លាំងជាងគេជាងឯងមែន។ មិនដឹងជាស្រីស្អីទេ ផឹកនោះផឹកមើលតែមនុស្សប្រុស ឬក៏មានវិបត្តិអ្វីក្នុងខ្លួនជារឿងស្នេហា បានជាផឹកស្រាដូចផឹកទឹកអ៊ីចឹងនោះ មិនដឹងខ្លួននៅក្មេងនៅអីសោះ។ អេ? ហេតុអ្វីខ្ញុំត្រូវមួរម៉ៅផង នាងចង់ផឹកជារឿងរបស់នាង ចង់មានវិបត្តិស្អីក៏វិបត្តិទៅមកឈឺក្បាលហាលថ្ងៃអីដែរ?
« ជាតា ក្រែងហៅអោយយើងមកសប្បាយម៉េចក៏ប្រញាប់ ទៅវិញម៉េះ? កុំបារម្ភអីអ្នកបើកឡានគ្នានៅខាងក្រៅនោះ ឯងឃើញទេ? » ដារីលើកដៃលើកជើងចង្អុលមិនដឹងទិសតំបន់ រហូតមិត្តនាងចាប់ដៃឃាត់។
« អឺៗៗ តែគ្នាថាថ្ងៃនេះប៉ុណ្ណឹងសិនហើយណា ចាំស្អែកចាំបន្តទៀតក៏បានមែនទេគ្នាយើង? » មិត្តនាងនិយាយទាំងបារម្ភ លាយភ័យកេះមិត្តផ្សេងៗឱ្យជួយនិយាយ។ ដារីគ្រវីក្បាលរួចក្រោកចេញពីកៅអីនិយាយទាំងធុញទ្រាន់
« អឺ អឺធុញណាស់ពួកឯងនេះ អូខេគ្នាទៅបន្ទប់ទឹកបន្តិច មកវិញឥឡូវហើយ »
« ឱ្យយើងជូនទៅអត់? »ជាតាក្រោកឡើងចាប់ដៃដារីប្រុងចង់ជូនដារីទៅបន្ទប់ទឹក ព្រោះនាងដូចជាជោគជាំជាងគេ ប៉ុន្តែដារីលើកដៃហាម
«ស្អី ពួកឯងនេះគ្រាន់ប៉ុណ្ណឹងក៏ភ័យដែរ ទៅបន្ទប់ទឹកតើ មានដើរហើរទៅក្រៅឯណា ម្យ៉ាងក្លឹបលំដាប់នេះ មានសុវត្ថិភាពល្អណាស់ ជាពិសេសមុខបន្ទប់ទឹកមានអ្នកយាមកាមគួរឱ្យទុកចិត្ត ហេហេ មកវិញឥឡូវហើយណាពួកឯង » និយាយរួចស្រីជើងល្អ នោះក្រោកទៅបន្ទប់ទឹកម្នាក់ឯង ដោយគ្មានមិត្តណាអាចហាមនាងបាន។
នាងនិយាយត្រូវក្លឹបយើងនេះ ពិតជាសុវត្ថិភាពល្អមែន ប្រព័ន្ធការពារក៏ល្អគួរឱ្យទុកចិត្ត គ្មានអ្វីភ្លាំងភ្លាត់សោះឡើយ ការយាមកាម និងអង្គរក្សក៏ធ្វើការបានល្អ មិនដែលមានរឿងអាក្រក់កើតឡើងនោះទេ។ គួរឱ្យស្តាយ! ដែលថ្ងៃនេះគឺជានាង មនុស្សស្រីដែលខ្ញុំកក់ទុកតាំងពីឮសម្តីដ៏ព្រហើនចេញពីមាត់នាងឯណោះ។ ម្យ៉ាងទីនេះជា ទឹកដីរបស់ខ្ញុំ ទោះជាយ៉ាងណានាងជារបស់ខ្ញុំ ពិតជាមិនរួចខ្លួនជាដាច់ខាត។ បន្ទាប់ពីមានគម្រោងការក្នុងចិត្ត ខ្ញុំក៏ក្រោកចេញពីតុដើរសន្សឹមៗពីក្រោយនាង រួចឈរយ៉ាងសង្ហាចាំនាងនៅមុខបន្ទប់ទឹក។ មួយសន្ទុះទ្វារបន្ទប់ទឹកបានរបើកក្រោក មិនទាន់បាននិយាយអីផង រាងកាយដ៏ស៊ិចស៊ី ល្វតល្វន់បានដួលសំដៅមករាងកាយដ៏ស្រស់សង្ហារបស់ខ្ញុំ។ ឱកាសល្អហើយ បើមិនត្រកងបីទេ ដូចជាមិនសមមែនទេ? ដៃដែលសម្បូរសាច់ដុំសង្ហាៗស្រីៗឃើញតែងតែប្រាថ្នាសុំនែបនិត្យទោះត្រឹមតែបានប៉ះសាច់តែបន្តិចក៏អស់ចិត្ត បានស្រវាឱបចង្កេះដ៏តូចល្វតល្វន់ស្អាតរបស់នាង។ ចង្រៃអីស្រាប់តែពួកអង្គរក្សទាំងហ្វូងបានស្ទុះមករកពួកខ្ញុំ។ នឹកៗចង់ខឹងអាប្រព័ន្ធសុវត្ថិភាពដែលវាពូកែពេក ជាពិសេសរំខានឱកាសជាមួយស្រីស្អាតដែលខ្ញុំប្រាថ្នា ចង់តែកំទេចចោលឱ្យអស់ពេលនេះតែម្តងទេនេះ។ គួរឱ្យក្តៅចិត្តណាស់។
« មានរឿងអី? ធ្វើអីផ្តេសផ្តាសនៅទីនេះមិនបានទេណា។ ហាស! ចៅហ្វាយតើ មានរឿងអីហ្នឹង មានអីឱ្យពួកខ្ញុំជួយទេ? » មេអង្គរក្សនាំមុខពួកអង្គរក្សស្វាមួយហ្វូងឈ្មោះសាន់បានភ្ញាក់ផ្អើលពេលដឹងថាជាខ្ញុំ។
ខ្ញុំក៏គ្រវីដៃហាម ហើយប្រឹងញញឹមទាំងការពិត ក្នុងចិត្តចង់តែស្ទុះទៅដាល់ពួកវាម្នាក់មួយដៃៗ ឱ្យសមទោសកំហុសដែលហ៊ានមករំខានសេចក្តីសុខរបស់បុរស Perfect ដូចជាខ្ញុំ។
« អឺ មិនអីទេសាន់ ចាំយើងជូននាងទៅអ្នកបើកឡាននាង យើងស្គាល់នាងតើ ហើយឯងទៅប្រាប់មិត្តនាងនៅតុលេខ ៧ ទៅ ថានាងស្រវឹងខ្លាំងទៅផ្ទះមុនហើយ» ខ្ញុំប្រាប់សាន់អ្នកការពារម្នាក់ក្នុងចំណោម ៥០នាក់ហើយហុចលុយមួយសន្លឹកឱ្យ។ សាន់ឱនលំទោនទាំងរីករាយ ហើយចេញទៅវិញតាមបញ្ជារបស់ខ្ញុំទាំងមិនភ្លេចពាក្យស៊តសៀតតិចៗ តែយើងឮណាវ៉ើយ!
« សុំឱ្យចៅហ្វាយមានសេចក្តីសុខច្រើនៗនៅយប់នេះណាទាន»
កុំតែមានការសំខាន់ទេ កុំអីមិនឱ្យឯងមកលេងសើចបែបនេះទេ ។ តែណ្ហើយ! ធ្វើម៉េចកូនចៅវាដឹងចិត្តថាមេវាមិនត្រឹមតែសង្ហា មាន តែចិត្តល្អ លេងសើចច្រើនមិនប្រកាន់អ្នកតូចទាបហ្នឹងណា។ មិនបាច់ឆ្ងល់ទេ ដែលសាន់ធ្វើតាមបព្ជាាខ្ញុំដោយរីករាយ ព្រោះខ្ញុំធ្វើអីមិនដែលផ្តល់ទុក្ខទោសដល់អ្នកណាម្នាក់នោះទេ ហើយបើខ្ញុំចង់ធ្វើអីមួយហើយ ក៏មិនដែលឱ្យថ្លោះធ្លោយម្តងណាដែរ។


រូបតំណាង
បន្ទាប់ពីដោះស្រាយបញ្ហាចំពោះមុខរួចហើយ ខ្ញុំក៏ត្រកងបីមនុស្សស្រីដែលគេងលង់លក់មិនដឹងអីនៅក្នុងដៃរបស់ខ្ញុំទាំងទឹកមុខញញឹម សំដៅទៅបន្ទប់ក្រោមដីពិសេសរបស់ខ្ញុំ។ វាជាបន្ទប់ផ្ទាល់ខ្លួនដែលគ្មានអ្នកណាដឹង ហើយក៏គ្មានអ្នកណាអាចមានវិធីចូលមកក្នុងបន្ទប់នេះបានឡើយលើកលែងតែខ្ញុំ។ ហ៊ឹសៗៗ ម្តងនេះនាងពិតជាចប់មិនខានស្រីតូច។
បន្ទប់ក្រោមដីដែលតុបតែងដោយរបស់ទំនើបៗ ថ្លៃៗ ពូកគ្រែរាបចំស្អាតត្រូវស្តង់ដា មិនខុសពីបន្ទប់សណ្ឋាគារផ្កាយ៥សម្រាប់រាត្រីផ្សំដំណេក បានផុសនៅចំពីមុខរបស់ខ្ញុំ បន្ទាប់ពីចុចគន្លឹះតែមួយ ដោយគ្រាន់តែប្រើ….មានរឿងអីខ្ញុំត្រូវប្រាប់អ្នកនោះមែនទេ? វាជាការសម្ងាត់នោះអី ហាហា…។
ខ្ញុំក៏បីដារីស្រីជាជើងល្អដាក់លើគ្រែ នាងក៏ដឹងខ្លួនភ្លាមតែម្តង។ យី! រឿងពិតអីក៏ខុសពីរឿងកុនខ្លាំងម៉េះ? ក្រែងទាល់តែតួប្រុសបានប៉ះ ស្ទាប ឱបតិចសិនបានភ្ញាក់ហេ? ការពិតវាពិតជាខុសពីរឿងមែន ក្តៅចិត្តតែម្តង។ ក្រោកមកភ្លាមស្រែកឡូឡារភ្លាមតែម្តង មិនសុខពីរហ័ស្សនាមដែលខ្ញុំដាក់ឱ្យសោះ ។ ស្រីឆ្នាស់នេះ មិនដឹងប្រើមាត់និយាយ ឬប្រើមេក្រូទេនេះ។
« ហ៊ីយ ទីនេះជាកន្លែងណា ហាស់? អេ! លោកលោកឯងធ្វើអីខ្ញុំហាស់? ចេញភ្លាមមមម » ឃើញទេគ្រាន់តែដឹងខ្លួនភ្លាមជំទាលតែម្តងហើយ។ ខ្ញុំក៏បកស្រាយក្នុងនាមជាសុភាពបុរស
« អ្នកនាងដួលសន្លប់មុខបន្ទប់ទឹក ខ្ញុំក៏ជួយនាំមកសំរាកទៅ » ខ្ញុំញញឺមទាំងមានកល់ល្បិច។
« ចឹងផង? អូខេខ្ញុំទៅរកមិត្តខ្ញុំវិញហើយ » ដារីស្ទុះប្រុងក្រោកឡើង តែក៏ដួលមកវិញ ព្រោះតែអាការស្រវឹងមិនបាត់ងាយៗ។ នាងយកដៃក្តោបក្បាលទាំងមុខជូរ។ ខ្ញុំធ្វើមិនដឹងមិនឮ រួចនិយាយឌឺដង
« ប្រញាប់ទៅណា មិនគិតអរគុណខ្ញុំសិនទេ? » ខ្ញុំឡើងមកអង្គុយជិតនាងទាំងទឹកមុខបង្កប់ល្បិចកលដែលស្រីៗឃើញប្រាកដជាស្រែកសប្បាយទាំងស្លុតចិត្ត តែបែរជាប្រើការមិនបានចំពោះស្រីនៅចំពោះមុខទៅវិញ ព្រោះនាងបានថយក្រោយស្ទើរតែធ្លាក់ពីលើគ្រែ តែខ្ញុំចាប់ឱបចង្កេះជាប់
« នែ លែងភ្លាម ហ៊ីស!  មនុស្សប្រុសដូចពួកលោកបែបនេះគ្រប់តែគ្នាមែនទេ? ជួយដោយមានបំណង ជាពិសេសមនុស្សប្រុសមុខព្រានដូចជាលោកលែងខ្ញុំ លែងណា » ស្រីឆ្នាស់ស្រែកថាឱ្យខ្ញុំទាំងទឹកភ្នែក។ មានរឿងអី? ឬនាងស្រវឹងខ្លាំងហើយបានជាចាប់ផ្តើុមនិយាយស្តីស្រែកឡូឡារដឹងរឿងខ្លះ មិនដឹងរឿងខ្លះដូច្នេះ? ហេតុអីខ្ញុំបែរជាមានអារម្មណ៍មិនល្អសោះពេលឃើញនាងយំបែបនេះ? ទេ មិនអាចចិត្តទន់ទេ ភ្លេចហើយឬថាខ្ញុំជាអ្វី? ខ្ញុំត្រូវតែធ្វីនៅពេលនេះមិនអាចបណ្តោយទុកយូរទេ រាងកាយរបស់ខ្ញុំកំពុងតែចាប់ផ្តើមមានប្រតិកម្មហើយ ។
គ្រាន់តែចាប់ផ្តើមប្រមូលស្មារតីខ្លួនឯងបានមកវិញ ម៉ោងក៏ដើរដល់លេខ ២ល្មម ។ ថាម៉េចម៉ោង ២រំលងអាធ្រាតហើយហេ? ក្នុងខ្លួនរបស់ខ្ញុំក៏ចាប់ផ្តើមឡើងក្តៅអន្ទះអន្ទែង ភ្នែកឡើងក្រហមស្ទើរចេញឈាម ចង្កូមចាប់ផ្តើមដុះចេញមក ជាសញ្ញាថាដល់ពេលវេលាចាប់ផ្តើមចាត់ការចំណី។ ប្រហែលជាកំពុងតែឆ្ងល់ថាខ្ញុំកំពុងតែលេងសើចអីមែនទេ? ការពិតខ្ញុំរៀបរាប់មិនទាន់អស់ពីជីវប្រវត្តិរបស់ខ្ញុំ។


រូបតំណាង
វាជារឿងដែលស្ទើរតែមិនគួរឱ្យជឿ តែនេះជាការពិត ហើយខ្ញុំនេះហើយជាសាក្សីរស់នោះ។ ការពិតខ្ញុំជាអម្បូរស្តេចបិសាចជញ្ជក់ឈាម ចិនគេហៅថាខ្មោចឆៅ ពួកអឺរ៉ុបគេហៅថា Vampire ហើយភាសាក្រិចគេហៅថា………ថា ថាស្អីចេះ? កុំទៅខ្វល់ហៅអីក៏ហៅទៅ ។ រៀបរាប់ឡើងចង់ហត់ទៅហើយ ហិហិ និយាយរឿងបន្តវិញល្អជាងមែនទេ។ ខ្ញុំជាបិសាចដែលអាចរស់នៅបានដោយសារការផឹកឈាមរបស់មនុស្សរស់ តែខ្ញុំក៏អាចញុំអាហារដូចមនុស្សធម្មតាបានដែរ គ្រាន់តែមួយថ្ងៃខ្ញុំត្រូវតែផឹកឈាមមនុស្សម្តងដើម្បីបន្តជីវិតរស់នៅ ហើយនេះវាក៏ជាហេតុផលដែលខ្ញុំបើកក្លឹបមួយនេះដើម្បីងាយស្រួលរកចំណីដែរ។ ពួកខ្ញុំមិនមែនផឹកឈាមមនុស្សរហូតដល់ស្លាប់នោះទេ ។ ពេលខ្លះពួកយើងរកឈាមដែលបូមមកពីមន្ទីរពេទ្យមកជាចំណី តែសុំប្រាប់ទៅចុះវាមិនឆ្ងាញ់ដូចបឺតឈាមស្រស់ៗពីកញ្ចឹងក-សខ្ចីរបស់មនុស្សទេ ។ ម្យ៉ាងវិញទៀតដែលអ្នកត្រូវដឹង ពួកយើងមិនសំលាប់មនុស្ស ដូចជារឿងដែលផ្សាយឱ្យអស់លោកអ្នកមើលនោះទេ គឺបំភ្លៃ កុហកទាំងស្រុងតែម្តង អំពីអម្បូររបស់ខ្ញុំ។ មើលតែខ្ញុំទៅអ្នកណាជឿថាជាបិសាច? រូបរាងសង្ហាតារាសុំខ្មាស់ មិនមែនរូបរាងអាក្រក់ដូចរឿងគេលេងឱ្យមើលនោះទេ។
គ្រួសារខ្ញុំជាកំណើតស្តេចបិសាចជញ្ជក់ឈាមពីកំណើត ដូច្នេះពួកយើងមានឥទ្ធិពល និងមានកម្លាំងជាងអំបូរបិសាចដែលក្លាយពីមនុស្ស ។ គ្រួសាររបស់ខ្ញុំមានម៉ាក់ប៉ា បងប្រុស ប្អូនស្រី ដែលពួកគេសុទ្ធតែទៅរស់នៅបរទេស ។ ពួកគេមិនបឺតឈាមស្រស់ពីមនុស្សទេ ពួកគាត់ប្រាប់ថាខ្ពើម ប៉ះពាល់មនុស្សផ្តេសផ្តាសសម្បូរមេរោគ ។ ជាសំណាងដែលពួកគាត់មានមនុស្សជំនិតធ្វើការនៅមន្ទីពេទ្យហើយជួយឱ្យបានឈាមស្រស់ៗ មករក្សាគុណភាពក្នុងម៉ាស៊ីនទំនើបរបស់ពួកយើង។ ឯរសជាតិវិញមិនខុសពីការបឺតឈាមស្រស់ៗពីមនុស្សនោះទេ មានតែខ្ញូំទេដែលខុសគេចូលចិត្តបឺតឈាមពីមនុស្សស្រស់ៗតាមវិធីបុរាណពីដូនតា។
ពួកខ្ញុំអាចចេញក្រៅពេលថ្ងៃបានដោយគ្មានគ្រោះថ្នាក់ តែគ្រាន់តែត្រូវការពារខ្លួនខ្លះៗ ព្រោះពន្លឺថ្ងៃអាចធ្វើឱ្យបិសាចដូចជាពួកខ្ញុំឈឺក្បាល អស់កម្លាំងបាន។ តែខ្ញុំមិនចូលចិត្តពេលថ្ងៃ មិនចូលចិត្តពន្លឺថ្ងៃទាល់តែសោះ បើគ្មានការសំខាន់អ្វីទេ នោះខ្ញុំមិនចេញជាដាច់ខាត។ ចំណែកពួកបិសាចអំបូរក្លាយពីមនុស្ស ពួកគេមានកំលាំងខ្សោយជាងពួកខ្ញុំឆ្ងាយណាស់ មិនខុសពីរឿងគេលេងឱ្យមើលនោះទេ ពួកគេមិនអាចចេញទៅក្រៅត្រូវថ្ងៃជាដាច់ខាត បើមិនអ៊ីចឹងគេប្រាកដជាឆេះខ្លួនប្រាណ រលាយព្រលឹងអស់ជាមិនខាន។
មួយវិញទៀតមានតែអម្បូរស្តេចបិសាចដូចជាខ្ញុំទេ ទើបអាចមានថាមពលអាចប្តូរមនុស្សទៅបិសាចបាន។ នៅលើលោកនេះនៅសល់អម្បូរស្តេចបិសាចតែ ៣គ្រួសារតែប៉ុណ្ណោះរួមទាំងគ្រួសាររបស់ខ្ញុំ។ តែគ្រួសារអ៊ំៗទាំងនោះចូលនិវត្ត កាន់សីល៍ ធម៌អាថ៌នៅក្នុងព្រៃអស់ហើយ។ ការពិតបិសាចមិនមែនអាក្រក់ដូចគេចោទឯណាពួកយើងមានសាច់ មានឈាម មានអារម្មណ៍មានបេះដូង មានការគិតមិនខុសពីមនុស្សធម្មតានោះទេ ។ បិសាចពួកយើងមានច្បាប់ មិនឱ្យសំលាប់មនុស្សទេ ហើយរាល់ពេលដែលបឺតឈាមពីមនុស្សបានហើយ ត្រូវធ្វើការលប់ការចងចាំរបស់មនុស្សទាំងនោះអស់ភ្លាម។ ដូច្នេះបិសាចរាត្រីគ្រាន់តែជាសុបិនអាក្រក់ដែលស្រពិចស្រពិលនៅក្នុងការចងចាំរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ ដោយបន្សល់ការឈឺចាប់ៗតិចៗដូចជាស្នាមម្ជុលចាក់ថ្នាំអ៊ីចឹង។ ដោយហេតុនេះហើយ បានជាគ្មានអ្នកណាដឹងឮពីវត្តមានបិសាចរបស់ពួកយើងទេ។ រឿងរបស់ពួកយើងគ្រាន់តែជារឿងនិទានបុរាណ ឬគ្រាន់តែជារឿងប្រឌិតរបស់អ្នកនិពន្ធដែលមិនដឹងខ្យល់អីអស់ទាំងនោះ។ តែខ្ញុំសូមបព្ជាក់ ពួកបិសាចជញ្ជក់ឈាមយើងខ្ញុំពិតជាមានពិតមែន។ មិនជឿកុំប្រមាថប្រយ័ត្នបិសាចរូបសង្ហាតាមបឺតឈាមដល់ផ្ទះណា ហាហា… រៀបរាប់យូរណាស់ហើយ ល្មមចូលដល់សាច់រឿងបន្តវិញម្តង។ 


រូបតំណាង
គ្រាន់តែឃើញប្រតិកម្មខ្ញុំភ្លាមស្រីឆ្នាស់ដារី បើកភ្នែកធំៗភ្ញាក់ផ្អើល ស្វាងស្រាអស់ រកកន្លែងរត់ស្ទើរតែមិនទាន់។
« បិ…បិសាច ទេទេចេញទៅកុំធ្វើបាបខ្ញុំ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហឺហឺ..ម៉ាក់នៅណាជួយកូនផង » ដាវីយំអង្វរខ្ញុំរត់ទៅណាមិនកើតព្រោះត្រូវខ្ញុំប្រើវេទមន្តបញ្ជាឱ្យរាងកាយរបស់នាងនៅហ្នឹងថ្កល់កម្រើកទៅណាមិនរួច។
« ឥឡូវដឹងហើយថាខ្ញុំបិសាច ឱ្យខ្ញុំបឺតឈាមតាមសម្រួលមក ធានាថាមិនឈឺទេ ជឿចិត្តខ្ញុំទៅ ហើយនាងក៏មិនស្លាប់ដែរ ខ្ញុំសន្យា »
សំឡេងគំរាមប្រែក្លាយជាខ្សោយទៅៗកាយឡំនឹងសម្តីទន់ភ្លន់ដែលខ្ញុំមិនធ្លាប់បានប្រើជាមួយចំណីដែលនៅនឹងមុខ។ មិនដឹងថាខ្ញុំកើតអី គ្រាន់តែឃើញទឹកមុខភ័យខ្លាចរបស់នាង និងសំឡេងយំ ខ្ញុំពិបាកចិត្ត ខ្ញុំអាណិតនាង។ ខ្ញុំមិនដែលនិយាយអង្វរសុំបឺតឈាមនរណាពីមុនមកទេ ចង់បឺតឈាមគឺបឺតឈាមយកតែម្តង ហើយលប់ការចងចាំជាការស្រេច។ ខ្ញុំស្ទើរតែដាច់ចិត្តដោះលែងនាងទៅហើយ តែពេលនេះអាធ្រាតហើយខ្ញុំពិតជាឃ្លានខ្លាំងណាស់ ខ្ញុំមិនអាចលែងនាងបានទេ ខ្ញុំមិនអាចរកអ្នកណាមកជំនួសក្នុងពេលអាសន្ននេះកើតទេ ។
« និ…យាយលេងមែនទេបិសាចគឺបិសាច បឺតឈាមហើយស្លាប់ ឬក៏ក្លាយជាបិសាចដែរ កុំកុហកខ្ញុំ ហ៊ី ហ៊ី ខ្ញុំមិនទាន់ចង់ស្លាប់ ខ្ញុំមិនចង់ក្លាយជាបិសាចទេ»
« ជឿ…..ចិត្តខ្ញុំបានទេ ខ្ញុំយកកិត្តិយសជាបិសាចថ្នាក់ខ្ពស់មកធានា សន្យាណា ថានាងមិនស្លាប់ទេ » ឆ្កួតៗមែនខ្ញុំម៉េចក៏ដាច់ចិត្តអង្វរស្រីខ្លួនតូចតែមួយដែលឆ្មើងឆ្មៃដាក់ខ្ញុំតាំងពីជួបដំបូងបែបនេះ ។ នាងទេដែលគួរតែអង្វរខ្ញុំ ក្រែងខ្ញុំចង់ប្រដៅនាងឱ្យស្គាល់ខ្ញុំហេ រឺក៏ខ្ញុំឃ្លានទាល់តែឡប់សតិអស់ហើយ ព្រះអើយ!!! ខូចឈ្មោះអស់។
« ទេ……គ្មានផ្លូវ» ស្រីឆ្នាស់នោះបានខ្ញុំអង្វរក៏ចាប់ផ្តើម លែងខ្លាច សំឡក់ហើយស្រែកដាក់ខ្ញុំខ្លាំងៗ។ ខ្ញុំបានតែអង្គុយធ្វើមុខជូរ ហើយបែរខ្នងទៅម្ខាងទាំងពិបាកក្នុងខ្លួន។ ហេតុអីខ្ញុំមិនចង់បង្ខំនាង បែរជាសុខចិត្តនៅស្ងៀមទៅវិញ។ ខ្ញុំក៏និយាយទាំងអស់កម្លាំង
« អ៊ីចឹងនាងចេញទៅ ដើរទៅរកទ្វារចុចគន្លឹះនោះ៣ដង កាច់ទៅស្តាំ បត់ទៅឆ្វេង រួចទ្វារនឹងរបើកហើយ…ចេញទៅ កុំមកវិញឱ្យសោះ»
និយាយរួចខ្ញុំចាប់ផ្តើមបែកញើសជោគខ្លួន រាងកាយចាប់ផ្តើមឈឺចាប់ដូចម្ជុលចាក់សុះសាច់។ នេះជាប្រតិកម្មដ៏សែនទារុណទរារបស់ពួកបិសាចរបស់យើង៊។   បិសាចទោះជាមានជីវិតអមតៈមិនចេះស្លាប់ លុះត្រាតែមានអ្នកសំលាប់ដោយវិធីដែលអ្នកនឹងមិនបានដឹងក៏ដោយ។ តែបើពួកខ្ញុំមិនផឹកឈាមមនុស្សមុនថ្ងៃរះទេ ពួកខ្ញុំនឹងឈឺចុកចាប់ពេញខ្លួនដូចខ្ញុំពេលនេះអ៊ីចឹង វេទនាណាស់ ស្ទើរស្លាប់ តែក៏ស្លាប់មិនបាន។ ដារីស្ទើរតែឈានជើងចេញពីបន្ទប់នេះទៅហើយ សុខៗនាងក៏បែរមកសួរខ្ញុំ
« នែនែ! កើតអី ហា? » ស្រីឆ្នាស់នោះចាប់ផ្តើមចាប់អារម្មណ៍ប្រតិកម្មខ្ញុំ នាងសួរទាំងភ័យ ឬក៏នាងបារម្ភខ្ញុំដែរ ? ខ្ញុំបែរជារំភើបចិត្តបែបនេះ សឹងតែឆ្លើយមិនចង់បានដោយសារតែការឈឺចាប់លាយឡំ។
« អឺ គឺ…គឺ ខ្ញុំពិបាកក្នុងខ្លួនណាស់ មកពីខ្ញុំមិនបានផឹកឈាម ជាចំណី អូយ »
« នែ និយាយលេងសើចទេមែនទេ ហើយ ហើយធ្វើម៉េច? លោកមិនស្លាប់ទេមែនទេ នែ នែ???? កុំកើតអីណា »
«មិនអីទេ ខ្ញុំមិនស្លាប់ទេចាត់ទុកថាខ្ញុំដោះលែងនាងចុះ នាងចេញទៅ » ។ នាងបិទមាត់ស្ងាត់មួយសន្ទុះ ស្រាប់តែសំឡេងរបស់នាងបានហៅឱ្យខ្ញុំងាកមើលនាងទាំងបើកភ្នែកធំៗ។
» អឺ អឺ នែ ល្អៗៗៗ នេះចាត់ការខ្ញុំមក ចង់បឺតឈាមខ្ញុំមែនទេ? ចង់ធ្វើអីក៏ធ្វើទៅ ឱ្យលឿនៗមក តែកុំឈឺពេក ខ្ញុំ…ខ្ញុំខ្លាចឈឺ » ខ្ញុំមើលទៅនាងទាំងមិនចង់ជឿ នេះសុខសុខចង់ឱ្យខ្ញុំបឺតឈាម? មិញទើបតែថាខ្លាចសោះ ពិតជាតាមមិនទាន់មែន។
« ក្រែងនាងខ្លាចហេ? ខ្លាចស្លាប់ ខ្លាចអីណាណោះ? ឥឡូវលែងខ្លាចហើយ? »
« និយាយច្រើនមែនឱ្យលឿនៗឡើងទៅ ខ្ញុំជឿលោកម្តងចុះ ក្រែងលោកថាខ្ញុំមិនស្លាប់ មិនក្លាយជាបិសាចនោះអី » ខ្ញុំមើលមុខនាងទាំងរំភើបចិត្ត ហើយនាងក៏បែរខ្នងមកខ្ញុំ ហើយវែកសក់ចេញពីកញ្ចឹងកនាង បង្ហាញកសខ្ចីស្អាត ធ្វើឱ្យខ្ញុំស្រក់ទឹកមាត់។ ទ្រាំលែងបានខ្ញុំក៏យកដៃចាប់កាន់កនាង ខ្ញុំដឹងថានាងកំពុងតែភ័យឡើងញ័រតែអត់ទ្រាំទាំងរឺងខ្លួន។ ខ្ញុំស្រង់ក្លិនក្រអូបពីកញ្ចឹងកសខ្ចីរបស់នាង ហើយចង្កូមខ្ញុំចាប់ផ្តើមលៀនចេញមកចាក់ទំលុះសាច់កសខ្ចីរបស់នាង។ ដារីនាងក្តាប់ដៃណែនព្រោះតែការឈឺចាប់ពេលចាក់ទំលុះសាច់ដំបូង តែនាងក៏សុខចិត្តទ្រាំមិនស្រែកមួយម៉ាត់។ ឈាមនាងពិតជាក្រអូប ហើយឈ្ងុយខ្លាំងណាស់ ខ្ញុំស្ទើរតែបឺតឈាមនាងឱ្យអស់ពីខ្លួនទៅហើយ។ ខ្ញុំមិនដែលបឺតឈាមអ្នកណាឆ្ងាញ់ដោយភាព ឈ្លក់វង្វេងអញ្ចឹងទេ។ តែខ្ញុំនឹកឃើញពីភាពឈឺចាប់របស់នាង ក៏ព្រលែងចង្កូមពីនាង ហើយយកដៃអង្អែលលើស្នាមចង្កូមពីរនោះ ស្នាមក៏បាត់អស់គ្មានសល់សាកស្នាម ឬការឈឺចាប់អីនោះទេ។ ក្រោយពីមានកំលាំងពីការបឺតឈាមរបស់នាង ខ្ញុំក៏វិលមកសភាពដើមវិញ។ ដាវីក៏ដួលដេកលឺគ្រែ ប្រហែលអស់កំលាំងពីការបឺតឈាមហើយ ខ្ញុំក៏ស្ទុះសួរនាងទាំងបារម្ភ
« យ៉ាងម៉េចហើយ នាងមិនអីទេមែនទេ? ឃើញទេនាងមិនស្លាប់ មិនបានក្លាយជាបិសាចទេ សុំទោសណាដែលខ្ញុំផឹកឈាមនាងជ្រុល ហើយអរគុណដែលបានឱ្យខ្ញុំបឺតឈាមណា » ដាវីសំលឹងមកខ្ញុំភ្លឹក ហើយយកដៃស្ទាបអង្អែលកកន្លែងដែលខ្ញុំបឺតឈាមនាងមុននោះ។
« អឺ ! ខ្ញុំមិនស្លាប់ពិតមែន លោកមិនបានកុហកខ្ញុំទេ។ តែហេតុអីក៏ កខ្ញុំគ្មានស្នាម ហើយមិនឈឺចឹង? តើលោកជាបិសាចមែនឬអត់? តើខ្ញុំយល់សប្តិមែនទេ? អូយវិលមុខណាស់ »
« នេះជារឿងពិតទាំងអស់ ខ្ញុំជាបិសាចពិតមែន ខ្ញុំក៏បានបឺតឈាមនាងរួចហើយដែរ ក្រោយពីខ្ញុំបឺតឈាមនាងរួច វានឹងមិនឈឺចាប់ ឬមានស្លាកស្នាមអ្វីទេ។ ហើយវាក៏ដល់ពេលដែលខ្ញុំត្រូវលប់ការចងចាំរបស់នាងផងដែរ» ខ្ញុំឆ្លើយពន្យល់ដារិទាំងមុខស្រពោន តែនាងបែរជាភ្ញាក់ផ្អើល ហើយសួរមកខ្ញុំ
« លុបការចងចាំ? ហេតុអី? ហេតុអីត្រូវលុបការចងចាំរបស់ខ្ញុំផង? »
« ហ៊ីម នាងគិតទៅមើល…បើខ្ញុំមិនលុបការចងចាំរបស់មនុស្សដែលខ្ញុំផឹកឈាមទាំងអស់ទេ តើខ្ញុំអាចរស់នៅលើលោក និងនៅទីនេះបានយ៉ាងម៉េចទៅ? មនុស្សពិតជាដឹងពីវត្តមានរបស់ពួកខ្ញុំ ហើយព្យាយាមកំចាត់ពួកខ្ញុំជាមិនខាន។ តែកុំភ័យអីណា ខ្ញុំមិនលុបការចងចាំរបស់នាងទាំងអស់ទេ គ្រាន់តែជាការលុបការចងចាំរយៈពេលខ្លី ២ ៣ម៉ោងមុននេះ រយៈពេលដែលយើងស្គាល់គ្នាតែប៉ុណ្ណោះ » ខ្ញុំនិយាយប្រាប់នាងទាំងញញឹមបង្កប់ភាពសោកសៅ។ ហេតុអីខ្ញុំត្រូវឈឺចាប់ផង ដែលដឹងថាប៉ុន្មាននាទីទៀត នាងនឹងបំភ្លេចខ្ញុំ ភ្លេចវត្តមានខ្ញុំពីជីវិតនាង ហើយនាងនឹងមិនស្គាល់ខ្ញុំទៀតទេ។ ហេតុអ្វីក៏ឈឺចាប់ខ្លាំងម៉េះ?

   
អារម្មណ៍របស់ខ្ញុំស្ទើរតែប្រាប់មិនត្រូវនៅពេលដែលប្រឹងនិយាយពាក្យទាំងនេះចេញមកទាំងពិបាក។ រយៈពេលខ្លីមិនសមថាចិត្តបិសាចរបស់ខ្ញុំមិនដាច់ជាមួយស្រីតូចច្រមក់ម្នាក់នេះសោះ។ ទោះជានាងស្អាតតែក៏មិនគួរមានឥទ្ធិពលខ្លាំងដល់សតិអារម្មណ៍របស់ខ្ញុំដែរ។ ស្រាប់តែសំឡេងកាចរករឿងស្ទើរបែកក្រដាសត្រចៀកបានលាន់ឮរហូតដល់ខ្ញុំស្ទើរតែភ្ញាក់ក្រញ៉ាង។
« ថាម៉េច? ទេខ្ញុំមិនព្រមនោះទេ រឿងអីត្រូវលុបការចងចាំខ្ញុំ? មុននេះលោកឱ្យខ្ញុំជឿចិត្តលោក ខ្ញុំក៏ជឿចិត្តលោកហើយ លោកពិតជាមិនបានសំលាប់ខ្ញុំមែន ដូចនេះ ពេលនេះ ក្នុងពេលនេះ លោកក៏ត្រូវជឿចិត្តខ្ញុំវិញដូចគ្នា។ នែ! មើលមុខខ្ញុំ ណា ខ្ញុំសន្យាថាមិនប្រាប់រឿងលោកទៅនរណាទេ ណាណា ខ្ញុំ…… ខ្ញុំមិនចង់បំភ្លេចរឿង…រឿងអ្វីមួយនៅក្នុងជីវិតខ្ញុំទេ…និយាយទៅមិនថារឿងនោះល្អ ឬអាក្រក់សម្រាប់ខ្ញុំវាជាការចងចាំដ៏ស្រស់ស្អាត ខ្ញុំមិនចង់បំភ្លេចអ្នកណាម្នាក់ ខ្ញុំមិនចង់បំភ្លេចអ្វីមួយនោះទេ » ដារីមើលមុខខ្ញុំ ហាក់ចង់ឱ្យខ្ញុំជឿជាក់លើនាង ដូចដែលនាងជឿជាក់លើខ្ញុំមុននេះ។ ការពិតទៅខ្ញុំក៏មិនចង់ឱ្យនាងបំភ្លេចខ្ញុំដែរ តែ….តើខ្ញុំអាចជឿជាក់លើមនុស្សស្រីដែលខ្ញុំស្គាល់ត្រឹមតែប៉ុន្មានម៉ោងនេះបានទេ? តើមនុស្សគួរឱ្យជឿជាក់បានទេ? តើនាងពិតជាមិនប្រាប់គេឯងមែនទេ? ខ្ញុំចង់ជឿលើនាង តែខ្ញុំមិនអាចថាមិនគិតដល់គ្រួសារត្រកូលស្តេចបិសាចរបស់ពួកខ្ញុំដែរ។ ប៉ុន្តែពេលនេះខ្ញុំត្រូវតែសម្របតាមនាងសិនទើបបាន។ បើតាមមើលចរិតស្រីឆា្នស់រឹងរូសដូចជានាង បើមិនតាមនាងទេ នាងពិតជារករឿងអីទៀតហើយ។ មិនគួរបិសាចដូចជាខ្ញុំចេះខ្លាចនាងល្អិតនេះសោះ។
« ហ៊ី! បានៗៗៗអ៊ីចឹងឥឡូវខ្ញុំស្រួលខ្លួននៅ ខ្ញុំជូនទៅផ្ទះវិញចុះ»
ដារីឮខ្ញុំនិយាយពីផ្ទះស្រាប់តែធ្វើមុខភ័យស្លន់ស្លោ ខ្ញុំដឹងថានាងកំពុងតែគិតអ្វីហើយ ខ្ញុំក៏និយាយទាំងម៉ឺងម៉ាត់លាយស្នាមញញឺមតិចៗ។
« មិនបាច់ភ័យទេ គ្រប់រឿងខ្ញុំចាត់ការអស់ហើយ អ្នកផ្ទះនាងមិនដឹងរឿងទេ ហើយអ្នកបើកឡាននាងក៏ត្រូវខ្ញុំក៏សណ្តំចិត្តគេថាជូននាងទៅផ្ទះវិញហើយដែរ»
« អូ ពូកែមែន ខ្ញុំខំតែភ័យថាពិបាកដោះស្រាយប្រាប់អ្នកផ្ទះហើយតើ…អេ! តែនេះ..តែ… តែហេតុអីលោកដឹងថាខ្ញុំគិតពីរឿងអ្នកផ្ទះ? »
« គឺជាសមត្ថភាពពិសេសរបស់អម្បូរស្តេចបិសាចពួកខ្ញុំហ្នឹងណា ពួកយើងមានត្រចៀកវៃណាស់ អាចឮសំឡេងរាប់រយគីឡូឯណោះ ចំណែកការគិតរបស់អ្នកដទៃ គឺ…»
« គឺ…? គឺអីទៅ? នេះកុំថាខ្ញុំគិតអីលោកដឹងទាំងអស់ណា »
« ហាហា…មិនមែនទេ បិសាចណាមិនមែនទេវត្តាឯណា។ ការដឹងពីចិត្តមនុស្សគឺមិនដឹងទាំងអស់នោះទេ បើចិត្តរបស់នាងទន់ខ្សោយ មិនរឹងប៉ឺង បេះដូងច្របូលច្របល់ ឈាមរបស់ពួកនាងនឹងដើរខុសពីធម្មតា ហើយខ្ញុំអាចឮសំឡេងក្នុងសសៃឈាមរបស់នាងបាន។ ងាយណាស់! បានហើយៗសួរច្រើនមែន ទៅផ្ទះលឿនឡើង»
ដារីធ្វើមុខឆ្ងល់ទាំងគិតបន្តិចរួចស្រែកតវ៉ា
« អេ! សមត្ថភាពអីទៅ គេហៅថាទាយទៅវិញទេ បិសាចបោកប្រាស់ »
« បានហើយឈប់ប្រកែកទៅ មេឃភ្លឺឥឡូវហើយ តិចឱ្យនៅទីនេះមួយយប់ទៅ »
« បិសាចឆ្កួត »
នាងក៏ដើរតាមខ្ញុំទាំងទឹកមុខងរងក់។ ខ្ញុំវិញដើរនាំផ្លូវនាងទាំងលួចញញឹមសប្បាយចិត្ត។ អេ! ហេតុអ្វីត្រូវញញឹមផងគ្រាន់តែញ៉ោះស្រីតូចនេះលេងសោះ។ ប្រែប្រួលហើយ បិសាចឯងមិនអាចដោយសារតែស្រីម្នាក់នេះប្រែប្រួលប្លែកលឿនដល់ថ្នាក់នេះទេ។ ឬនេះជានិស្ស័យ? និស្ស័យស្អីទៅ រស់នៅរាប់រយឆ្នាំទៅហើយ បើមាននិស្ស័យមែនពេលនោះ…..ខ្ញុំប្រាកដជាមិនបាត់បង់មនុស្សនៅជុំវិញខ្លួននោះទេ។
………………………………………………………………………………


រូបតំណាង
នៅតាមផ្លូវកំពុងតែផ្ចង់ស្មារតីបើកឡាន តែពេលនេះខ្ញុំលែងមានស្នាមញញឹមទៀតហើយ ព្រោះតែ…..ស្រីដែលអង្គុយក្បែរខ្ញុំបានចាប់ផ្តើមមានប្រតិកម្មគីមីក្នុងខ្លួនចម្លែកៗខុសពីមនុស្សស្រីឆ្នាស់ដែលខ្ញុំបានជួបប៉ុន្មានម៉ោងមុន។ នាងធ្វើប្ញកពាដូចកូនក្មេង សួរច្រើន ឆ្ងល់ច្រើន រហូតដល់ខ្ញុំហត់នឹងឆ្លើយ។
« សួរអីក៏សួរម៉េះចេះហត់អត់ហ្នឹង បិទមាត់១នាទីសិនបានអត់? ខ្ញុំកំពុងតែបើកឡានណា» ខ្ញមនិយាយទាំងមុខមាំបន្តិច ដារីក៏ស្ងាត់មាត់រួចមើលមុខខ្ញុំភ្លឹះៗ។ អើយ! ចិត្តទន់ទៀតហើយខ្ញុំ។ខ្ញុំនិយាយទាំងភ្នែកមិនងាកពីចង្កូតឡាន
« មើលអីមើលម៉េះ ? ចង់សួរអីសួរមកចុះ តែត្រឹមតែ១សំណួរទៀតទេណា បិសាចក៏ចេះហត់ដែរ »
« ហិហិ…..គ្រាន់តែខ្ញុំមិនអស់ចិត្តមិននឹកស្មានថាបិសាចជញ្ជក់ ឈាមពិតជាមាននៅលើលោកនេះសោះ ហើយនៅពីមុខខ្ញុំទៀត ដូចការយល់សប្តិចឹង…. តែគ្រប់យ៉ាងទាំងរូបរាងមុខមាត់សាច់ឈាមរបស់លោកដូចជាមនុស្សចឹងណ៎។ លោកអត់ចេះហោះចេះបំបាំងកាយទេហ៎? គេថាបិសាចចេះហោះនោះអី នែ! បើពួកយើងហោះទៅផ្ទះលឿនជាងលោកថាចឹងអត់? » គ្រាន់តែឮបែបនេះខ្ញុំស្ទើរតែផ្ទុះសំណើចចេញមកទៅហើយ តែប្រឹងទប់។ មនុស្សស្រីចរិកឆ្នាស់ឆ្នើម តែធាតុពិតនាងដូចកូនក្មេងដែលឆ្ងល់មិនចេះអស់មិនចេះហើយ ធ្វើឱ្យខ្ញុំសើចទាំងមិនដឹងខ្លួន។
« នាងនេះយ៉ាប់មែន! គឺមានរឿងជាច្រើនទៀតដែលនាងមិនដឹង….ខ្ញុំរៀបរាប់មួយយប់ក៏មិនអស់ដែរ.. ក្មេងឆ្លាត ចាំមានពេលចាំនិយាយអោយស្តាប់ណា នេះ នែ! » ខ្ញុំយកដៃខោកក្បាលនាងតិចៗទាំងខ្នាញ់។
« នែ ហ៊ើយ! ធ្វើជាមនុស្សប្រុសមកខោកក្បាលមនុស្សស្រីចឹង ខ្ញុំមិនមែនកូនក្មេងទេណា ឆឺស។ ថ្ងៃក្រោយជារឿងថ្ងៃក្រោយ តែពេលនេះខ្ញុំចង់ដឹងណា ប្រាប់សិនមក »
« ម៉េចខោកមិនបាន? នែតាមមើលទៅហ្ហា នាងអាយុប្អូនខ្ញុំដល់ទៅរាប់រយឆ្នាំឯណោះណា»
ដារីចាប់ផ្តើមសំឡក់ខ្ញុំទាំងខឹង ខ្ញុំក៏និយាយទាំងញញឹម
« ហ៊ើយ! ល្អៗប្រាប់ក៏បានដែរ ខ្ញុំមិនចង់ឃើញភ្នែកនាងសំឡក់ខ្ញុំទេគួរឱ្យខ្លាច។ អូខេ ចាប់ផ្តើម..គឺថាខ្ញុំរស់នៅរាល់ថ្ងៃដូចតែមនុស្សទូទៅចឹង គ្រាន់តែខុសត្រង់ខ្ញុំរស់នៅដោយការផឹកឈាមមនុស្ស១ថ្ងៃម្តងមុនម៉ោង២ទាបភ្លឺ។ ហើយអា រឿងហោះអី បំបាំងកាយនោះខ្ញុំអាចធ្វើបានគ្រាន់តែខ្ញុំមិនចង់ វាខាតកំលាំងអត់តែអំពើម្យ៉ាង….…ខ្ញុំ… ខ្ញុំចង់រស់នៅធម្មតាៗដូចមនុស្សផ្សេងៗទៀតដែរ» ខ្ញុំនិយាយចុងប្រយោគយ៉ាងខ្សោយ លាយនឹងភាពក្រៀមក្រំ។ អ្នកទាំងអស់គ្នាប្រហែលជាគិតជា ខ្ញុំជាមនុស្សអស្ចារ្យ ទេ អត់ទេ..ជាបិសាចអស្ចារ្យ….ដែលអាចរស់នៅរាប់រយឆ្នាំមិនចេះស្លាប់ ប៉ុន្តែមានអ្នកណាធ្លាប់ដឹងពីអារម្មណ៍ឯកាមួយនេះទេ? រឿងដែលខ្ញុំមិនចង់ស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ឬគ្រាន់តែជាការស្រលាញ់លេងសើចនោះ ក៏ព្រោះតែខ្ញុំស្អប់ភាពឈឺចាប់ ស្អប់ការបែកគ្នា ស្អប់ការមើលឃើញមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនស្លាប់ទៅម្តងម្នាក់ៗ។ វាឈឺចាប់ណាស់ ហើយទំហំការឈឺចាប់រឹតតែធំឡើងៗនៅពេលដែលយើងត្រូវឱបដៃឈរមនុស្សទាំងអស់ចាកចេញទៅដោយយើងមិនអាចធ្វើអ្វីបានទាល់តែសោះ វាជាក្តីឈឺចាប់ដែលត្រូវមានជីវិតមិនចេះសាបសូន្យ។ ប្រហែលជាដារីនាងមើលឃើញភាពឈឺចាប់ក្នុងកែវភ្នែករបស់ខ្ញុំហើយ បានជានាងសួរដោយបារម្ភ
« អឹ លោកមិនអីទេមែនទេ? សុំទោសដែលសួរលោកច្រើន ប្រហែលមានរឿងអ្វីប៉ះពាល់ដល់ចិត្តលោកហើយមែនទេ? ខ្ញុំឈប់សួរហើយណា ហិហិ » ខ្ញុំងាកមកញញឹមដាក់នាងវិញដោយមិននិយាយអីបន្តរហូតដល់ផ្ទះនាង។ មួយសន្ទុះក្រោយមកក៏ដល់ផ្ទះនាង
« ដល់ផ្ទះហើយ ទៅចុះ »
« អេ? ដល់ហើយ? ម៉េចលោកស្គាល់ផ្ទះខ្ញុំ? កុំថាប្រើវេទមន្ត សីល្ប៍អីណា? »
« ហិតក្លិននាងហ្នឹងណា »
« អាបិសាចរោគចិត្តលោកឯងមកហិតខ្ញុំយ៉ាងម៉េច? បិសាចឬក៏ឆ្កែព្រៃនេះ? ឡប់ៗៗ ឆ្កួតៗៗ»
« នែ! ខ្ញុំចង់និយាយថាហិតក្លិនកង់ឡាន និងដីដែលជាប់ស្បែកជើងនាងហ្នឹងណា ឆ្កួតទីហិតក្លិននាងធ្វើអី? »
« អូ…ហាហា សូរី ស្តាប់មិនទាន់អស់»
« បានហើយចុះទៅខ្ញុំងងុយគេង»
« ឈប់សិន!!» នាងស្រែកឃាត់ទាំងសប្បាយចិត្ត
« យ៉ាងម៉េចទៀតហើយនេះ? » ខ្ញុំតបទាំងធុញទ្រាន់
« គឺ….. ហិហិ…. នាំខ្ញុំហោះឡើងទៅលើបន្ទប់ខ្ញុំបន្តិចបានទេ ណាណា….ខ្ញុំចង់ដឹងណាស់ថាសប្បាយយ៉ាងម៉េច ណាណា »
« មិនចង់ទេ! ហត់ណាស់»
« ណា..តែមួយភ្លែតទេណា»
« បើមិនចុះទេ ខ្ញុំនឹងអូសនាងចេញពីឡានរបស់ខ្ញុំណា»
« អាបិសាចចិត្តអាក្រក់»
ដារីធ្វើមុខខឹងងរងក់ចុះពីលើឡានបិទទ្វារផាំងទាំងកំហឹង។


រូបតំណាង
នាងនេះដល់ពេលរពិសទៀតហើយ ចង់ដឹងចង់ឮមែនទេ? ខ្ញុំសើចហួសចិត្តរួចក៏បំបាំងកាយហោះមកឈរក្បែរនាងភ្លែតរួចនិយាយ។
« ត្រៀមខ្លួននៅ? »
« ហាស់? ត្រៀមខ្លួន? ស្អីគេ? អាយ…………!!! » មិនឱ្យនាងនិយាយទាន់ ខ្ញុំក៏ស្ទុះឱបចង្កេះនាង នាងភ័យក៏ឱបកខ្ញុំវិញយ៉ាងលឿនហោះចូលដល់បន្ទប់នាង។
« ហេយ? មិនឱ្យដំណឹងខ្ញុំមុនទេ អស់ព្រលឹងរលីង លោកឯងនេះបិសាចអន់ចរិក ចុះបើធ្លាក់បាក់កងាប់គិតម៉េច? » ខ្ញុំឈរសើចម្នាក់ឯងហួសចិត្តចរិកងរង័កដូចកូនក្មេងរបស់នាង។ ហេតុអីពេលជួបនាងនៅក្នុងក្លឹប និងក្នុងពេលនេះខុសគ្នាខ្លាំងម៉្លេះ? តើនេះជាចរិកពិតរបស់នាងមែនទេ? គិតមួយសន្ទុះភ្លេចគិតនិងចាប់អារម្មណ៍មើលជុំវិញ ទៅថាខ្លួនឯងកំពុងតែឈរក្នុងបន្ទប់គេងដ៏ធំរបស់នាង។ ការតុបតែងបន្ទប់មានសណ្តាប់ធ្នាប់ល្អ ស្អាត មានរបៀប រៀបចំជាពណ៌សមួយឈុតស្រស់ថ្លា។ មិននឹកស្មានថាស្រីឆ្នាស់មានរសនិយមល្អបែបនេះសោះ។ បន្ទប់នេះគួរឱ្យចង់គេង ណាស់…តែ….ហ៊ើយ! គួរឱ្យស្តាយ ខ្ញុំមិនអាចគេងនៅកន្លែងស្អាតៗអ៊ីចឹងទេហ៊ី ។
« គេងចុះសុបិនល្អ ខ្ញុំទៅវិញហើយណា ហើយក៏អរគុណម្តងទៀតដែលបានជួយខ្ញុំថ្ងៃនេះ បាយបាយ »
« អឺ នែឈប់សិន»
« មានរឿងអិទៀតហើយនេះ?»
«អឺ….អរគុណដែលជូនមក គឺថា….សុបិនល្អដូចគ្នា ថ្ងៃក្រោយជួបគ្នាណា »
នាងបក់ដៃលាខ្ញុំទាំងញញឹមស្រស់ស្រាយ តែខ្ញុំមិនបានចាប់អារម្មណ៍នឹងស្នាមញញឹមមួយនេះទេ គឺពាក្យថាជួបគ្នាថ្ងៃក្រោយរបស់នាង។ តើពួកយើងពិតជាអាចជួបគ្នាទៀតបានមែនទេ? នាងចង់ជួបបិសាចដូចខ្ញុំដែរហ្ហេស?
…………………………………………
ម៉ោង៤ ជិតភ្លឺទៅហើយ តែខ្ញុំនៅតែកំពុងអង្គុយក្នុងឡានមុខផ្ទះដារីដដែល។ រឿងថ្ងៃនេះធ្វើឱ្យខ្ញុំគិតដល់រឿងជាច្រើន តើល្អទេដែលទុកអោយនាងមានការចងចាំ និងដឹងឮរឿងរបស់ខ្ញុំជាច្រើនចឹង? ខ្ញុំដឹងថាវាមានគ្រោះថ្នាក់ណាស់សំរាប់ពូជស្តេចបិសាចដូចជាខ្ញុំ។ ខ្ញុំក៏ចង់ជឿចិត្តនាងដូចគ្នា តែខ្ញុំខ្លាច!!! គឺខ្លាចចិត្តនិងបេះដូងខ្លួនឯងដែលមានចំពោះនាង។ បិសាចដូចជាខ្ញុំមិនមានចង្វាក់បេះដូងក្នុងការដឹងថាខ្លួនឯងកំពុងតែលង់ស្រលាញ់អ្នកណាម្នាក់នោះទេ។ តែ…..តែខ្ញុំមានប្រថ្នូលម្យ៉ាងចំពោះដារី…….វាជាអារម្មណ៍ ដែលខ្ញុំធ្លាប់ជួបប្រទះកាលពី១០០ឆ្នាំមុន ពេលដែលខ្ញុំស្រលាញ់គ្នាជាមួយមនុស្សលោក។ វាជាពេលវេលាដ៏មានន័យ និងស្រស់ស្អាតបំផុតក្នុងជីវិតបិសាចរបស់ខ្ញុំ តែវាក៏ជាអារម្មណ៏មួយដ៏ឈឺចាប់បំផុតដែលបាត់បង់នាង….មនុស្សស្រីដែលខ្ញុំស្រលាញ់ក្នុងរង្វង់ដៃជារៀងរហូត។
នៅសម័យនោះ មានគ្រួសារកម្ចាត់បិសាចមួយក្រុមដែលព្យាយាមកំចាត់ពូជស្តេចបិសាចដូចជាពួកខ្ញុំ។ ពួកគេដឹងឮពីវត្តមានរបស់បិសាចនៅលើលោកនេះ។ លីណា! នាងបានព្យាយាមការពារខ្ញុំដល់ដំណាក់កាលចុងក្រោយ ដោយនាងសុខចិត្តស្លាប់រងមុខអាវុទ្ធនោះដើម្បីខ្ញុំ តែខ្ញុំបែរជាគ្មានសមត្ថភាពជួយនាង ឬប្តូរនាងឱ្យមានជីវិតរស់រានជាបិសាចដូចជាខ្ញុំនោះ ទេ ព្រោះពេលនោះខ្ញុំត្រូវរបួសធ្ងន់មិនមានកំលាំងគ្រប់គ្រាន់ដើម្បីជួយនាង។ ខ្ញុំពិតជាខឹងខ្លួនឯងណាស់ ខឹងខ្លួនឯងណាស់ ខ្ញុំជាប្រុសគ្មានបានការម្នាក់។ ពេលដែលបងប្អូនខ្ញុំមកជួយ វាជាពេលដែលនាងស្លាប់បាត់ទៅហើយ ខ្ញុំ មិនអាចជួយអ្វីបានក្រៅពីយំឱបសាកសពមនុស្សស្រីជាទីស្រលាញ់នោះទេ។ កំហឹងពេលនោះធ្វើឱ្យខ្ញុំមានកំលាំងមហាសាល ហើយបានសំលាប់គ្រួសារកំចាត់បិសាចផ្តាច់ពូជអស់ពីគ្រួសារ។ ដៃប្រឡាក់សុទ្ធតែឈាម…..វាជាកំហុសលើកដំបូងដ៏ធំបំផុត និងចុងក្រោយនៃជីវិតខ្ញុំដែលបានសំលាប់ជីវិតមនុស្ស។ ខ្ញុំមិនចង់សម្លាប់មនុស្សទេ តែ..តែពួកគេទេដែលជាអ្នកមករករឿងពួកខ្ញុំមុននោះ។ ក្រោយពីលីណាស្លាប់ ខ្ញុំក៏មករស់នៅទីក្រុងនេះតែម្នាក់ឯង ចាកចេញពីគ្រួសារព្រោះតែរបួសស្នេហាដែលមិនមានថ្ងៃជាសះស្បើយ ហើយរស់នៅតាំងខ្លួនជាព្រានប្រមាញ់ឈាមស្រស់ៗពីមនុស្ស បិទបេះដូងខ្លួនឯង ព្រោះតែមិនចង់ឱ្យរឿងរ៉ាវឈឺចាប់បែបនេះកើតឡើងម្តងទៀត ។


ក្រោយពីឃើញបន្ទប់ដារីបិទភ្លើងមួយសន្ទុះធំ នាងប្រហែលជាកំពុងតែគេងលង់លក់ស្កប់ស្កល់ទៅហើយ….ហើយ…. វាក៏គួរតែដល់ពេលវេលាដែលខ្ញុំត្រូវចាត់ការចាត់ការ។
ជំហានជើងមួយៗថ្នមៗតែពេញដោយទម្ងន់របស់ខ្ញុំបានដើរមកដល់បន្ទប់ដារីម្តងទៀត។ នាងកំពុងតែគេងលង់លក់ដណ្តប់ភួយជាមួយអាវដំណេកពណ៌ផ្កាឈូកចាំងឆ្លុះសាច់ដ៏ស្រស់ស្អាតរបស់នាង…ខ្ញុំពិតជាមិនចង់ទេ…តែ…. ខ្ញុំត្រូវតែធ្វើ។ ខ្ញុំក៏យកបាតដៃ សូត្រមន្តអាគមន៍ដើម្បីសណ្តំនាងឱ្យបំភ្លេចការចងចាំរវាងនាងនិងខ្ញុំចាប់ពីវិនាទីនេះតទៅ។ មុននឹងបាតដៃរបស់ខ្ញុំដាក់ជិតដល់ថ្ងាសរបស់នាងខ្ញុំក៏និយាយតិចៗម្នាក់ឯងទាំងអារម្មណ៍ដឹងខុស និងអស់សង្ឈឹមដែលជិតឃ្លាតឆ្ងាយពីនាង
« ដារីខ្ញុំសុំទោស! ខ្ញុំមិនចង់ធ្វើបែបនេះទេ អភ័យទោសឱ្យខ្ញុំផងដែលខ្ញុំមិនអាចធ្វើតាមសន្យា….ខ្ញុំចង់ឱ្យនាងរស់នៅជាមនុស្សធម្មតា មិនចង់ឱ្យនាងមកគិតមកចងចាំមកឈឺក្បាលជាមួយបិសាចដែលឯកាដូចជាខ្ញុំទេ»


« លោកចង់ធ្វើអី? » ដៃរបស់ខ្ញុំដែលប្រុងដាក់លើក្បាលនាង ដើម្បីដាក់មន្តអាគម បែរជារឹងនឹងថ្កល់នៅកណ្តាលទីទាំងភ្ញាក់ផ្អើល ព្រោះដារីដែលខ្ញុំគិតថាលង់លក់ក្នុងដំណេកកំពុងបើកភ្នែកធំៗៗទាំងភាពខឹងសម្បារដាក់ខ្ញុំ។ រួចនាងស្រាប់តែក្រោកមក ហើយឈរជិតខ្ញុំ និយាយទាំងខឹង
« នេះហេជាពាក្យសន្យារបស់លោក? លោកមិនទុកចិត្តខ្ញុំដល់ថ្នាក់ត្រូវលួចលុបការចងចាំរបស់ខ្ញុំ? មនុស្សប្រុសសុទ្ធតែបែបនេះ ជាមនុស្សមិនគោរពពាក្យសន្យា អូភ្លេចទៅលោកមិនមែនជាមនុស្សផង មានរឿងអីលោកត្រូវខ្វល់ចំពោះពាក្យសន្យាជាមួយមនុស្សធម្មតាដូចខ្ញុំនោះ» ដារីនាងនិយាយឌឺ ដងខ្ញុំ ហើយសើចទាំងអារម្មណ៍ឈឺចាប់ ខ្ញុំមិនដឹងជាឆ្លើយ ទៅនាងយ៉ាងណាទេមានត្រឹមតែពាក្យមួយម៉ាត់និយាយតិចៗស្ទើរតែមិនឮ
« ខ្ញុំ ខ្ញុំសុំទោស » ខ្ញុំនិយាយទាំងដឹងកំហុស។

មេឃជិតភ្លឺតែពេលនេះពួកយើងនៅតែអង្គុយនិយាយគ្នាលេងនៅមាត់សមុទ្រទាំងមិនងងុយគេងអ្វីបន្តិចទាល់តែសោះ។ ក្រោយពីនាងដឹងរឿងទាំងអស់ទាំងកំហឹងហើយ ខ្ញុំក៏ហោះនាំនាងទៅនិយាយគ្នាលេងនៅកន្លែងស្ងប់ស្ងាត់មួយនេះ គឹមាត់សមុទ្រ។
មិនដឹងជាអ្វីបណ្តាលចិត្តខ្ញុំ ខ្ញុំបែរជានិយាយរឿងរបស់ខ្ញុំទាំងអស់ឱ្យនាងដឹង ព្រមទាំងរឿងរបស់លីណា មនុស្សស្រីដែលខ្ញុំស្រលាញ់ដែលខ្ញុំមិនដែលនិយាយប្រាប់ អ្នកណាទាល់តែសោះ។ ខ្ញុំបែរជារៀបរាប់រឿងទាំងអស់ ព្រោះមិនចង់ឱ្យនាងយល់ច្រលំខ្ញុំ និងខឹងខ្ញុំ។ ដូចជាការស្មានមែន ដារីនាងចាប់អារម្មណ៍រឿងរបស់ខ្ញុំខ្លាំងណាស់ ទឺកមុខនាងផ្លាស់ប្តូរតាមសាច់រឿងដែលខ្ញុំបានប្រាប់នាងទៀតផង។ នាងប្រហែលជាដឹងរឿង ហើយក៏ឈប់ខឹងខ្ញុំហើយបានជាសំឡេងរបស់នាងប្រែជាទន់ភ្លន់លាយឡំនឹងក្តីអាណិត
« ហ៊ី រឿងរបស់លោកពិតជាកំសត់ដល់ហើយណ៎ »
« ជីវិតបិសាចក៏មិនខុសពីមនុស្សដែរណា មានការសប្បាយ មានការកើតទុក្ខ…. ពេលខ្លះ….ខ្ញុំច្រណែនមនុស្សណាស់ ពួកគេអាចរស់នៅដោយមានក្តីសុខជាមួយនឹងជីវិតធម្មតាៗ ថែមទាំង អាចរស់នៅជាមួយមនុស្សដែលគេស្រលាញ់បាន។ ពួកខ្ញុំវិញទោះជាមានជីវិតអមតៈ….តែរស់នៅដោយគ្មានន័យ រស់មួយថ្ងៃកំដរមួយថ្ងៃតែប៉ុណ្ណោះ»
«កុំគិតចឹងអីណា ត្រូវសប្បាយរីករាយនូវអ្វីដែលយើងមានថ្ងៃនេះ កុំអស់សង្ឃឹមអី ខ្ញុំនឹងធ្វើជាមិត្តរបស់ណា ល្អទេ » ដារីនិយាយ ហើយចាប់ដៃខ្ញុំលើកទឹកចិត្ត ខ្ញុំមើលដៃរបស់នាងដែលចាប់ដៃរបស់ខ្ញុំទាំងភ្ញាក់បន្តិច រួចក៏ញញឹមទទួល។ ថ្ងៃនេះធ្វើឱ្យខ្ញុំយល់នូវរឿងជាច្រើន ខ្ញុំនឹងមិនគិតអ្វីច្រើនទៀតទេ ខ្ញុំត្រូវតែសប្បាយរីករាយនូវអ្វីដែលខ្ញុំមានថ្ងៃនេះពេលនេះ អនាគតគ្រាន់តែជាអ្វីដែលយើងមិនអាចមើលឃើញតែប៉ុណ្ណោះ។ និយាយគ្នាយូរៗទៅ មេឃក៏ជិតភ្លឺ។
« តោះ! ​ទៅវិញ»
«​អឺ…ទៅផ្ទះ? ​មែនហើយមេឃភ្លឺបាត់ ​តោះ! ​តែឈប់ឱ្យខ្ញុំត្រៀមខ្លួនសិនណា»
ខ្ញុំស្ទើរតែអស់សំណើចទៅហើយនឹងប្ញកពារបស់នាងដែលដូចកូនក្មេង។
ដារីកាន់ដៃខ្ញុំជាប់និងឱបខ្ញុំវិញទាំងញ័រ ពេលខ្ញុំកាន់ដៃនិងឱបចង្កេះនាងហោះទៅផ្ទះនាងវិញដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី។ ការពិតចង់ទៅមាត់សមុទ្រជិះឡានយ៉ាងហោចណាស់ក៏ ​៣​ ទៅ៤ម៉ោងដែរ។  គិតៗទៅខានហោះយូរអ៊ីចឹងសប្បាយម្យាងដែរ។  ពេលទៅដល់ផ្ទះដាក់នាងចុះវិញ ​ខ្ញុំក៏មើលនាឡិកាហើយនិយាយ
« មេឃជិតភ្លឺហើយណា នាងគួរតែសំរាកទៅ ខ្ញុំក៏ត្រូវទៅកន្លែងខ្ញុំដែរណា »
ដារីនិយាយទាំងទឹកមុខង័រងក់
« មិនចង់គេងទេ….ខ្លាចអ្នកខ្លះខុសពាក្យសន្យាទៀត »
ខ្ញុំសើចហួសចិត្តវាយក្បាលនាងតិចៗទាំងខ្នាញ់
«ម្ត ងនេះខ្ញុំមិនក្បត់ពាក្យសន្យាទៀតទេ ជឿខ្ញុំបានណា »
« អូយ! វ៉ៃក្បាលគេទៀតហើយ….ល្អ ជឿម្តងទៀតចុះ ប៉ុន្តែនិយាយអ៊ីចឹង លោកត្រូវថ្ងៃអត់បានទេហ៎? »
« បានតើ! អ្នកណាថាមិនបាន? សម័យនេះហើយមានរបស់ការពារច្រើន ឯផលិតផលការពារកម្តៅថ្ងៃក៏មានកម្រិត SPF ខ្ពស់ ហាហា…..»
« នែ! និយាយសាច់ការណា យីស»
« អូខេ! ងាយៗគឺថាត្រូវថ្ងៃបាន ព្រោះខ្ញុំពូកែនោះអី គ្រាន់តែខ្ញុំមិនសូវចូលចិត្តពន្លឺថ្ងៃវាធ្វើឱ្យខ្ញុំឈឺក្បាល…. ម្យ៉ាងខ្ញុំក៏ត្រូវការគេងសំរាកយកកម្លាំងដូចមនុស្សដែរណា ពេលថ្ងៃជាពេលវេលាល្អបំផុតសម្រាប់គេង យល់នៅ? » ខ្ញុំនិយាយទាំងអស់សំណើច ហើយខោកក្បាលដារីម្តងទៀត។
« ឆឺស មើលលេងក្បាលគេដូចកូនក្មេងទៀតហើយ អូខេ ខ្ញុំទៅគេងហើយ តែលោកទៅមុនចុះ ខ្ញុំចាំឱ្យលោកទៅមុនសិន» ដារីនិយាយទាំងមុខសង្ស័យតិចៗ ខ្ញុំយល់ថានាងនៅខ្លាចខ្ញុំលុបការចងចាំរបស់នាង។ ខ្ញុំអស់សំណើចនឹងចរិតរបស់នាង រួចក៏ហោះទៅកាន់ឡាន ហើយលើដៃគ្រវីលានាងពីក្នុងឡាន រួចបើកចេញទៅយ៉ាងលឿន។ ខ្ញុំញញឹមបណ្តើរបើកឡានបណ្តើរទាំងនឹកអរគុណដារីក្នុងចិត្ត
« អរគុណណា ដែលធ្វើឱ្យជីវិតខ្ញុំមានន័យ មានសង្ឃឹមឡើងវិញ» ។


(ដារីនិយាយ)
ខ្ញុំឈរមុខបន្ទប់សំឡឹងមើលឡានដែលបើកចេញទៅ ហើយញញឹមម្នាក់ឯងមុននឹងចូលទៅគេង។ ខ្លួននៅតែប្រែចុះប្រែឡើងលើគ្រែទាំងគេងមិនលក់ទោះជាប្រឹងបិទភ្នែកយ៉ាងណាក៏ដោយ។ មនុស្សប្រុសម្នាក់ដែលខ្ញុំចង់ស្គាល់ ហើយតាមមើលគេអស់ពេលជាយូរ បែរជាធ្វើឱ្យខ្ញុំបានស្និទ្ធស្នាលជាមួយគេក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ទោះជាបានដឹងរឿងរបស់គេ ដែលមិនគួរឱ្យជឿជាច្រើនយ៉ាងណាក៏ដោយ តែខ្ញុំបែរជាអាចទទួលយកបាន ហើយមិនខ្លាចគេសោះទៅវិញ។ បិសាចរាត្រី? បិសាចជញ្ជក់ឈាម វាជារឿងដែលខ្ញុំនឹកស្មានមិនដល់ទាំល់តែសោះ ថាវានឹងអាចកើតមានឡើងពិតនៅលើលោកនេះមែន។ បកត្រលប់ទៅវិញ ហេតុអ្វីបានជាថាខ្ញុំស្គាល់ Knight មែនទេ? ការពិតខ្ញុំជួបគេដំបូងពេលដែលខ្ញុំកំពុងតែតាមដានសង្សារចាស់របស់ខ្ញុំ ដែលលួចមានសង្សារថ្មីក្បត់ចិត្តខ្ញុំ។ ពេលនោះខ្ញុំជួប Knight ដោយចៃដន្យនៅក្នុងក្លឹបរបស់គេ ឃើញគេកំពុងតែមានមនុស្សស្រីចោមរោមជិតខ្លួន។ មិនដឹងថាជានិស្ស័យឬជាអ្វី គ្រាន់តែឃើញគេភ្លាម ធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់យ៉ាងខ្លាំង តែក៏លាយឡំនឹងក្តីខ្នន់ខ្នាញ់ជាខ្លាំងពេលដែលគេធ្វើចរិតដូចជាព្រាននារីបែបនេះ។ ក្រោយពីបែកគ្នាជាមួយសង្សារចាស់ប្រុសក្បត់ចិត្តដាច់ស្រេចរួចមក ខ្ញុំក៏ចាប់ផ្តើមនឹកស្រមៃពី Knight គ្រប់ពេលខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ថាគេជាអ្វីទើបអាចធ្វើឱ្យខ្ញុំចេះតែនឹក និងឃើញគេនឹងមុខស្រស់ៗបែបនេះ? ខ្ញុំស្រលាញ់គេមែនទេ? ទេ…មិនអាចទេ ខ្ញុំកំពុងតែខូចចិត្ត ខ្ញុំកំពុងតែឈឺចិត្ត និងនៅតែនឹកដល់អតីតសង្សារចាស់ ខ្ញុំម៉េចនឹងអាចក្លាយជាមនុស្សស្រីសាវ៉ាត្រឹមតែមួយរយៈពេលខ្លីទៅ? តែទោះប្រឹងបំភ្លេចយ៉ាងណាចិត្តខ្ញុំនៅតែមិនស្ងប់សោះ ទីបំផុតខ្ញុំក៏ចាប់ផ្តើមតាមដានចង់ដឹងពីគេ។ យប់មួយនៅក្លឹបនោះក៏សុទ្ធតែគម្រោងរបស់ខ្ញុំដែរ ដែលស្របពេលដែលចិត្តកំពុងតែឈឺចាប់ផង ចង់ស្គាល់ម្ចាស់ក្លឹបផង ខ្ញុំ៏បបួលក្រុមមិត្តភក្តិរបស់ខ្ញុំទៅក្លឹបនោះតែម្តង។ ព្រហ្មលិខិតពិតជាប្រណី ធ្វើឱ្យខ្ញុំបានជួប បាននិយាយជាមួយគេ តែរឿងរ៉ាវបន្តនិងការពិតដែលខ្ញុំមិនបានដឹង វាក៏បន្តសាច់រឿងដូចដែលបានកើតឡើងមុននេះអ៊ីចឹង។ មានរឿងមួយចម្លែកដែលខ្ញុំក៏មិនយល់……វិនាទីដែលគេបឺតឈាមខ្ញុំ ការឈឺចាប់ដោយសារស្នេហាប្រុសក្បត់ចិត្តស្រាប់តែរលាយក្លាយជាខ្យល់ អេ! មានរឿងអីទៅហ្ន?


    
យប់ថ្មីមកដល់ខ្ញុំក៏ទៅក្លឹប Knight ដើម្បីជួបគេលេង….អេ មនុស្សនឹកនោះអី។ តែបែរជាឃើញគេកំពុងអង្គុយនិយាយស្និទ្ធស្នាលជាមួយស្រីស្អាតម្នាក់ស៊ិចស៊ី…ហើយៗៗ ហើយអាស្អីៗនោះធំៗ…. ឆឺស..គួរឱ្យជ្រេញមែនទែន។ មិនដឹងថាហេតុអីឃើញគេស្និទ្ធស្នាលជាមួយស្រីៗធ្វើឱ្យខ្ញុំនឹកខឹងណាស់ ទោះជាដឹងថាគេធ្វើ ព្រោះតែរកចំណីពេលយប់ក៏ដោយ មិនដឹងថាខ្ញុំមានសេចក្តីក្លាហានពីណា ក៏ស្រាប់តែដើរទៅរកពួកគេទាំងពីរ ហើយនិយាយឱបដៃទាំងមុខមាំ
« Knight ខ្ញុំមានការចង់និយាយជាមួយលោកបន្តិច» Knight ឃើញខ្ញុំក៏ភ្ញាក់ផ្អើលប្រហែលមិនស្មានថាខ្ញុំនៅទីនេះដែរ
« ម៉េចក៏មកទីនេះ? »
មិនទាន់ទាំងឆ្លើយផងនាងស្រីស៊ិចស៊ីដែលមានស្អីៗខាងលើធំជាដើមទុននោះហែកមាត់តបខ្ញុំទាំងមុខខឹងមិនពេញចិត្ត
« នែ នាងមានការអីជាមួយ Knight ដែរ? បើគ្មានការអីសំខាន់ទេកុំមករំខាន មើលទៅ Knight គេមិនទៅចាប់អារម្មណ៍នាងផង មើលតែសម្តី Knight ទៅគេពិតជាមិនចង់ឱ្យនាងលេចមុខនៅមុខគេផង ហ៊ឹស មែនទេ Knight សំណព្វចិត្ត? »
យីស! ស្រីចាវែបនេះ ហ៊ានថាឱ្យខ្ញុំផង មិនស្គាល់ដារីទេមែនទេ? ទាល់តែប្រដៅចេញម្តង ហិហិ។ មិនទាន់ទាំងចេញធម៌ក្តៅផង Knight ក៏ងក់ក្បាលហើយនិយាយថា
« មែនហើយ! ខ្ញុំពិតជាមិនចង់ឱ្យនាងមកមែន » នាងស្រីស៊ិចស៊ីសុដន់ធំៗនោះស្រាប់តែញញឹមស្ទើរតែដូចយាយធ្មប់ ហើយធ្វើមុខមាត់ឌឺដងផ្លែផ្កាឱ្យខ្ញុំបង្ហាញពីជ័យជំនះ ហើយនិយាយតិចៗដាក់ខ្ញុំ តែខ្ញុំឮណាស្រីចង្រៃ
« សមមុខ…មីមុខស »
ភ្លើងស្ទើរតែឆេញពេញខ្លួនប្រាណរបស់ខ្ញុំសឹងតែទ្រាំមិនបាន តែសម្តីបន្ទាប់របស់Knight ធ្វើឱ្យខ្ញុំបើកភ្នែកធំៗព្រោះថា…
« ខ្ញុំនិយាយមិនទាន់អស់..ខ្ញុំមិនចង់ឱ្យនាងមកទីនេះ ព្រោះមកក្លឹបមិនល្អទេ »
Knight និយាយទាំងមុខទន់ភ្លន់ លាយនឹងការបារម្ភ នេះគេបារម្ភនិងគិតគូពីខ្ញុំមែនទេ? អេ! ហេតុអ្វីខ្ញុំត្រូវរំភើបចិត្ត និងមុខក្រហមផង។ តែសម្តីKnight និយាយបន្តស្ទើរតែធ្វើឱ្យខ្ញុំហក់ផ្តល់ស្នាមថើបឱ្យគេទៅហើយ ហាហា…និយាយលេងទេ កុំមើលមកតួស្រីជាមនុស្សស្រីមិនល្អអីណា ហិហិ។
« អូ…..មួយទៀត..ខ្ញុំមិនចង់ឱ្យនាងហៅដារីថា មីមុខ-សទេ វាមិនពិរោះហើយសម្តីនេះមិនគួរនិយាយចេញពីមាត់មនុស្សស្រីល្អនិងថ្លៃថ្នូរដូចអ្នកនាងដែរ មែនទេ? »
ខ្ញុំឱបដៃទាំងញញឹមនូវជ័យជំនះទឹកចុងក្រោយមួយនេះ។ សមណាស់ឃើញមុខនាងមួយនេះ ឡើងខ្មៅអែ បែបអាម៉ាស់មុខណាស់ហើយត្រូវគេលួចជេរដោយប្រយោលបែបនេះ នៅមិនរាងទៀតនៅតែតោងដៃ Knight ជាប់មិនលែង នាងម្នាក់នេះមុខក្រាស់ណាស់ បែបធ្វើពីកៅស៊ូថ្នល់ ១០០ជាន់ទេដឹង។ បណ្តោយមិនបានទេ ត្រូវតែបញ្ចេញស្នៀតចុងក្រោយទើបបាន។
« សុំទោសចា៎ ខ្ញុំមានការនិយាយជាមួយសង្សាខ្ញុំបន្តិច បែបគ្មានបញ្ហាទេមែនទេ? »
« អឺ….»
មិនឱ្យ Knight ប្រកែកទាន់ខ្ញុំក៏ចូលទៅកៀកដៃ Knight ម្ខាងទៀតរួចញាក់មុខញញឹមឌឺពោរពេញដោយជ័យជំនះ ទៅនាងចាវែបមាត់អាក្រក់នោះហើយអូស Knight ដើរចេញដោយមិនភ្លេចខ្សឹបតិចៗដាក់ស្រីនោះទាំងលួចដៀងភ្នែកមើលលើមើលក្រោមជាពិសេសចំណុចស៊ិចស៊ីគួរឱ្យខ្ពើមមួយនោះ។
« លាស្រីនាងធុងទឹកដោះគោក្លែងក្លាយហួសដឺឡេ »
នាងនោះបើកភ្នែកធំៗដោយខឹងសម្បារហើយស្រែកមួយទំហឹង
« អា…..!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!»
ខ្ញុំងាកមើលឃើញស្រីមាត់អាក្រក់នោះ កំពុងទន្ទ្រាន់ជើងផងស្រែកផងពេញដោយភាពមួម៉ៅក្តៅក្រហាយ ហាហា…..សប្បាយចិត្តណាស់ខ្ញុំ។ ពេលដល់កន្លែងផុតពីមុខគេឯងខ្ញុំក៏ប្រលែងដៃ Knight ហើយឱបដៃញញឹមធ្វើមិនដឹង
«នែ លេងអីទៀតហើយហ្នឹង? ចង់ឱ្យខ្ញុំអត់ចំណីទៀតហើយមែនទេ? »
« មិនដឹងទេ មកពីខ្ញុំមិនចូលចិត្តស្រីស្អីធំៗនោះទេ ឆឺស ជ្រេញមុខណាស់គិតថាស្អាតហើយមើលទៅ» Knight មើលខ្ញុំបន្តិចហើយអស់សំណើច
« នេះ ច្រណែនគេស្អាតជាង ឬក៏ប្រច័ណ្ឌខ្ញុំឱ្យពិតប្រាកដ?» Knight ងាកមកជិតហើយញ៉ោះខ្ញុំទាំងមុខច្រឡើម យី! ប្រុសម្នាក់នេះពូកែរំខានអារម្មណ៍មែន។ មិនមែនអ៊ីចឹងទេ…តែ…ថា ហេតុអីសំឡេងខ្ញុំត្រូវញ័រផង។
« នែ! អឹ… ច្រណែនអីលោកឯង ខ្ញុំស្អាតជាងនាងមាត់អាក្រក់នោះឆ្ងាយណាស់ ហើយ ….ហើយ…ហើយក៏គ្មានរឿងអីប្រច័ណ្ឌលោកឯងដែរ ឈ្លក់វង្វេងខ្លួនឯងពេកហើយ វេក » ខ្ញុំនិយាយចប់ក៏លៀនអណ្តាតដាក់វិញទាំងឌឺដង ហាហា…។
«ចឹងផង? ប្រាកដអត់? ចុះអ្នកណាសង្សារអ្នកណាមិញហ្នឹង? អេ…ឬត្រចៀកខ្ញុំមានបញ្ហា?»
« នែ នែ ខ្ញុំនិយាយលេងទេ មកពីមិនចូលចិត្តស្រីនោះតើ»
« ល្អៗ នៅលេងទៀតចុះ ខ្ញុំមានការត្រូវរកចំណីណា ខ្ញុំឃ្លានហើយ នាងក៏ប្រញាប់ទៅផ្ទះទៅ ប្រាប់ណាហាមមកទីនេះម្តងទៀត » Knight ចង់ដើរចេញ តែខ្ញុំចាប់ដៃគេទាន់រួចនិយាយទាំង រដាក់រដុប។
« មិនរកចំណីបានទេ? គឺ ខ្ញុំ ខ្ញុំ….»
« នាងចង់យ៉ាងម៉េចទៀតហើយ? ចង់បង្អាត់ខ្ញុំមែនទេ? »
« គឺ…គឺ..គឺមិនមែនទេ…ខ្ញុំចង់និយាយថា…..ខ្ញុំនៅទីនេះទាំងមូល ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីអ្នកណាទេណា ចង់រកចំណី ខ្ញុំឱ្យលោកបាន » Knight ភ្ញាក់ផ្អើលបើកភ្នែកធំៗនឹងសម្តីខ្ញុំ។


រូបតំណាង
ពេលនេះខ្ញុំនៅក្នុងបន្ទប់ក្រោមដីរបស់Knight ដូចយប់មុននោះទៀតហើយ Knight គេឈរបែរខ្នងមើលទៅក្រៅបង្អួចខាងក្រៅ។ មិនដឹងជាគិតស្អីទេ បិសាចរាត្រីចេះដ្រាម៉ាដែរ ហ្ន? ខ្ញុំក៏និយាយទាំងធុញទ្រាន់
« នែ! ឈរមើលទេសភាពយូរទៀតទេ? កន្លះម៉ោងហើយណា ក្រែងឃ្លាន? ម៉េចមិនឆាប់ចាត់ការមក? នេះ នេះ…» ខ្ញុំបើក កបង្ហាញឱ្យគេខាំ ។ គេបែរមកទាំងមុខខឹង យី! ហេតុអ្វីត្រូវខឹងផងប្រុសម្នាក់នេះយ៉ាងម៉េចហ្នឹង?
« នាង យ៉ាងម៉េចហ្នឹង? ធ្វើអ៊ីចឹងធ្វើអី? គិតថាខ្លួនឯងមានឈាមអមតៈមែនទេ? បឺតឈាមនាងថ្ងៃមុននៅមិនទាន់រាងទេ? អស់កម្លាំងពីខ្លួនហើយគេងដូចស្លាប់នៅមិនដឹងខ្លួនទៀត? ដឹងអត់ថ្ងៃនោះ នាងគេងលើគ្រែប៉ុន្មានម៉ោង ហា? »
Knight ងាកមកស្រែកថាឱ្យខ្ញុំទាំងទឹកមុខខឹង ហេតុអីត្រូវខឹងខ្លាំងបែបនេះផង? ហេតុអីគេដឹងថាថ្ងៃនោះបន្ទាប់ពីគេទៅបាត់ខ្ញុំគេងដូចស្លាប់ គ្មានកំលាំងក្រោកពីគ្រែ ដល់ថ្នាក់ម៉ាក់ប៉ាបារម្ភ? គេតាមដានខ្ញុំមែនទ? គេបារម្ភខ្ញុំដែរ? អេ! បេះដូងចង្រៃមកលោតស្អីទៀតហើយនេះ?
« ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីនរណាផ្សេងពីខ្ញុំទេ…..ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរថាហេតុអ្វីនោះ តែកុំទៅខ្វល់ សម្រេចថាបើលោកឃ្លានលោកចាត់ការខ្ញុំទៅបានហើយ ទោះជាឈឺខ្ញុំនឹងទ្រាំ បឺតឈាមយូរទៅខ្ញុំនឹងស៊ាំហើយមិនចឹងហេ? “ ខ្ញុំនិយាយមិនទាន់ចប់ Knight ក៏ចាប់ខ្ញុំឱបយ៉ាងជាប់រួចនិយាយរអ៊ូ
« ស្រីល្ងង់ ខ្ញុំឯណាដាច់ចិត្តឃើញនាងឈឺនោះ ដឹងទេថាខ្ញុំឈឺចិត្តយ៉ាងណាពេលឃើញសភាពនាងគេងលើគ្រែនោះ ខ្ញុំមិនឱ្យនាងធ្វើបែបនេះទៀតទេណា ដឹងថាខ្លួនឯងខ្សោយហើយនៅឱ្យខ្ញុំបឺតឈាមទៀត នាងនេះគេហៅថាល្ងង់ ឬចិត្តល្អឱ្យប្រាកដនេះ? »
« ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមមនុស្សស្រីផ្សេងទេ ឬក៏អ្នកណាក៏ដោយ » ខ្ញុំនិយាយទាំងទឹកភ្នែក Knight ព្រលែងដៃដែលឱបខ្ញុំរួចញញឹមហើយជូតទឹកភ្នែកឱ្យខ្ញុំ
« កូនក្មេងនេះ កិចកុកច្រើនមែន ឈប់យំណា អូខេៗ ឥឡូវខ្ញុំសន្យាថាលែងបឺតឈាមពីនរណាផ្សេងហើយ បានទេ? តែខ្ញុំក៏មិនបឺតឈាមនាងដែរស្រីល្ងង់ ខ្ញុំនឹងយកឈាមស្រាប់ៗដែលបូមពីមន្ទីរពេទ្យក៏បាន ទោះ…អឺ..ទោះជាវាមិនឆ្ងាញ់ក៏ដោយ ឆើស! » នេះគេធ្វើដើម្បីខ្ញុំមែនទេ ? សប្បាយចិត្តដល់ហើយ ខ្ញុំអរហើយឱបគេកាន់តែខ្លាំង តើគេឮសំឡេងបេះដូងខ្ញុំដែរឬទេ? គេក៏ប្រហែលជាដឹង អារម្មណ៍ខ្ញុំដែរហើយមើលទៅ។ នៅក្នុងរង្វង់ដៃនិងដើមទ្រូងដែលមានភាពកក់ក្តៅរបស់គេ ខ្ញុំមិនខ្វល់ទេ លែងគិតច្រើនហើយ។ ទោះមិនបាននិយាយហារមាត់យ៉ាងណា ខ្ញុំសុំត្រឹមតែវិនាទីដែលបាននៅជិតគេបែបនេះវាក៏ជាសេចក្តីសុខរបស់ខ្ញុំដែរ។ អូខេ សារភាពក៏បានដែរថា…… វាល្ងង់ណាស់មែនទេ ដែលខ្ញុំបានលង់ស្រលាញ់បិសាចដែលមិនមែនជាមនុស្សយ៉ាងជ្រៅបែបនេះ ? តែស្នេហាគឺស្នេហាមិនបានប្រកាន់មុខមាត់ ពណ៌សម្បុរ វណ្ណៈឯណា នោះទើបហៅថាស្នេហាពិតមិនអ៊ីចឹង? យើងស្រលាញ់គេគឺជាគេមិនមែនដោយសារតែគេអ្នកណាឯណា ត្រូវទេ? ច្បាប់ក៏មិនបានចែង ឬហាមឃាត់មនុស្សមិនឱ្យស្រលាញ់ខ្មោច ព្រាយ បិសាចដែរ។ ច្បាប់មិនដាក់ទោស ខ្ញុំមិនខុស ដូច្នេះងាយៗឆាប់ចប់មិនបាច់គិតច្រើននោះអី។

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក ប្រលោមលោក 18+ | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xvideokhmer18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ !