រឿង ប្រលោមលោក ស្រី​ស្អាត​នៅ​ជាន់​ទី​១៣


ភ្លៀង​ស្រក់​តក់ៗ​ដាម​លើ​ផ្ទាំង​កញ្ចក់​ដែល​រាំង​បាំង​ បង្អួច​ការិយាល័យ​ខ្ញុំ។មេឃ​នៅ​ខាង​ក្រៅ​ចាប់​ ងងឹត​ទៅ​ៗ​ជា​បន្ត​បន្ទាប់​។ខ្ញុំ​ទម្លាក់​សាក់​កាដូ​ចុះ​លើ​សាឡុង​ក្បែរ​ នោះ​ហើយ ដើរ​ទៅ​រក ឆុង​កាហ្វេ ក្រោម​ភាព​ងងឹត​ស្រពិចស្រពិល​នៃ​បន្ទប់​ធំ ទូលាយ​ដែល​បើក​ភ្លើង​តែ ពីរបី​អំពូល​ព្រោះ​ខ្ញុំ​ខ្ជិល​ចុច​បើក​ទាំង​ស្រុង។
– ពួក​នេះ​វ៉ី!ម៉ោង​៦​មិន​ទាន់​ចេញ​បាត់​ស្ងាត់​អស់!
ខ្ញុំ​នឹក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង។ដោយ​សារ​ថា​ខ្ញុំ​ទើប​តែ​មក​ពី​ជួប​ ភ្ញៀវ​នៅ​ខាង​ក្រៅ ថា​ខំ​ស្រូត​មក​អោយ​ទាន់​មិត្ត​រួម​ការងារ​ម្នាក់ ដើម្បី​អោយ​ជួយ​ចេញ​ឯកសារ​យក​ទៅ​កុងត្រា​ជាមួយ​ភ្ញៀវ​នៅ​ព្រឹកស្អែក​ដឹង អី​មក​ដល់​វិញ គេ​ចេញ​ចោល​ស្ងាត់ច្រៀប ។

ពេលនេះ​មធ្យោបាយ​ល្អ​គឺ​មាន​តែ​រក​កាហ្វេ​មក​កំដរ​បរិយាកាស​ហើយ​ទ្រាំ​នៅ ​ធ្វើការ​ម្នាក់ឯង​អោយ​បាន​ឆាប់​ចប់​តែ​ប៉ុណ្ណឹង។ក្លិន​កាហ្វេ​ឈ្ងុយឈ្ងប់​ សន្ធាប់​មក​កាន់​រន្ធច្រមុះ​ខ្ញុំ តែ​ខ្ញុំ​ខំ​ទប់ចិត្ត​មិន​លើក​វា​មក​ក្រេប​ទេ រង់ចាំ​រក​កន្លែង​អង្គុយ​អោយ​ស្រួលបួល​សិន។នេះ​ជា​ទម្លាប់​របស់​ខ្ញុំ ដែល​មិន ចង់​ផឹក ភេសជ្ជៈ​ក្នុង​ឥរិយាបថ​មិន​ត្រឹមត្រូវ។
-ញ៉ាំ​​កាហ្វេ​ថ្មើរ​ហ្នឹង​មិន​ខ្លាច​អត់ងងុយ​ទេ?
ខ្ញុំ​ភ្ញាក់​ព្រើត​ពេល​​ដឹង​ថា​នៅ​ទី​នេះ​ក្រៅពី​ខ្ញុំ​នៅ​មាន​គេ​ផ្សេង​ ម្នាក់​ទៀត។មនុស្ស​ស្រី?(ខ្ញុំ​លួច​ញញឹម​ក្នុង​ចិត្ត)កណ្ដាល​ពន្លឺ​ខៀវ​ ព្រាល​នៃ​ផ្ទៃ​បន្ទប់​ជាង​៣០០​ម៉ែត្រ​ការ៉េ​ខ្ញុំ​ខំ​ជះ​សរសៃ​ចក្ខុ​សម្លឹង​ ទៅ​រក​ប្រភព​នៃ​សូរស័ព្ទ​ដ៏​ស្រទន់​ល្មម​អាច​ស្មាន​ដឹង​ពី​រូប​សម្រស់​ ម្ចាស់​ស្អាត​កម្រិត​ណា។ប៉ុន្តែ​ទោះ​បី​រេ​ភ្នែក​មួយ​ជុំ​ទី​នោះ​ហើយ​ខ្ញុំ​ ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​វត្តមាន​អ្នកណា​ម្នាក់​ទៀត​សោះ​ហត់​ពេក​ដល់​ថ្នាក់ ​វង្វេង​ស្រមៃ​លឺ​សំឡេង​​ស្រី​ស្អាត​ទេ​ដឹង​ខ្ញុំ?​ខ្ញុំ​អោន​សម្លឹង​ពែង​ កាហ្វេ​ក្នុង​ដៃ រួប​បែរ​ត្រឡប់​មក​រក​សាឡុង​វិញ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ភ្ញាក់​ស្ទើរ​ដាច់​ ផ្ងារ​ដោយ​សារ​ថា​នៅ​ក្បែរ​សាក់​កាដូ​ដែល​ខ្ញុំ​ទម្លាក់​ចោល​លេច​ចេញ​នូវ​ រូបរាង​នារី​តូច​ច្រឡឹង​មួយ​រូប​កំពុង​អង្គុយ​គង​អន្ទាក់​ខ្លា​បង្ហាញ​កំភួន ​ជើង​ស្រឡូន​សខ្ចី​ដូច​ត្របក​ផ្កា​ពី​ក្រោម​សំពត់​ខើច​ខ្លី​ពណ៌​ផ្កា​ត្របែក ​ព្រៃ។ពែង​កាហ្វេ​ក្រឡក​រក​កល​កំពប់​តាម​អំណាច​នៃ​ភាព​ភ្ញាក់​ផ្អើល​រប់ស​ អ្នក​កាន់​វា​ចំណែក​ឯ​នារី​តូច​ស្រស់​កំពុង​ញញឹម​ស្រស់​បញ្ចេញ​ស្នាម​ខួច​ ជ្រៅ​លើ​ថ្ពាល់​ទាំង​សង​ខាង​សម្លឹង​មក​ខ្ញុំ​ហាក់​រង់​ចាំ​ចម្លើយ​។ខ្ញុំ​ បង្ខំ​ចិត្ត​ឆ្លើយ​តប​ទាំង​រដាក់រដុប៖​
-អត់​ទេ!ខ្ញុំ…ខ្ញុំ…ញ៉ាំ​​កាហ្វេ​ម៉ោង​ប៉ុន្មាន​ក៏​នៅ​តែ​គេង​ស្រួល​ធម្មតា​ហ្នឹង!
និយាយ​បណ្ដើរ​ខ្ញុំ​លួច​ដៀង​ភ្នែក​ទៅ​រក​ស្នាម​ចង្អូរ​ពុះ​ចែក​ផែន​ទ្រូង​​ ក្រពុំ​សខ្ចី​ដែល​បង្អួត​មក​ភ្លឹបភ្លែត​ក្រៅ​ក​អាវ​យឺត​ខ្មៅ​តែ​រឹបរាង​ដូច​ ជា​អាវ​អ្នក​រាំ​របាំ​អប្សរា។ស្រី​ស្អាត​នេះ​មក​ពីណា​បាន​ជា​មិន​ដែល​ឃើញ​ នាង​សោះ​ពី​មុន​មក?(ខ្ញុំ​សួរ​ខ្លួន​ឯង​តិចៗ​ក្នុង​ពោះ​)​ ប៉ុន្តែ​ប្រហែល​ជា​ទឹក​មុខ​ខ្ញុំ​ធ្វើ​អោយ​នាង​យល់​ការ​ហើយ​បាន​ជា​ខ្ញុំ​លឺ ​នាង​និយាយ​តប​មក​វិញ៖
-ខ្ញុំ​នៅ​ក្រុមហ៊ុនRK logistic ​ជាន់​លើ តែ​មក​ដល់​វិញ​អត់​សោ​ចូល គេ​ចេញ​ទៅ​ផ្ទះ​ចោល​អស់​សុំ​កន្លែង​អង្គុយ​សម្រាក​បន្តិច​ផង​ណ៎ា!?ហ៊ឹម​ …ភ្លៀង​ក៏​មិន​ដឹង​អង្កាល់​រាំង?នាង​ប្រហែល​​ទើប​​ត្រឡប់​​ម​ក​​ពី​​ក្រៅ​ ដូច​ខ្ញុំ​ដែរ​ហើយ។ខ្ញុំ​សរសើរ​សំណាង​ខ្លួន​ឯង​ណាស់ ដែល​ចេះ​ត្រឡប់​មកOfficeវិញ​យប់​នេះ បើ​មិន​អញ្ចឹង​ទេ ខ្ញុំ​ក៏​មិន​អាច​ដឹង​ថា​នៅ​អាគារ​១៣ជាន់​នេះ​មាន​បង្កប់​ទុក​នូវ​ស្រី​ ស្អាត​ដូច​តារា​ឥណ្ឌា​ម្នាក់​នេះ​ដែរ។​ចាំ​អី​ទៀត​អាណាង?ឯង​បើក​ឆាក​ យុទ្ធសាស្ត្រ​​ទាក់​ទង​ស្រី​និង​ស្ទីល​ប្រុស​កាលីប​របស់​ឯង​ភ្លាម​ទៅ?​ ហេងស៊យ​បន្តិច​ទៀត​ឯង​អាច​នឹង​អាច​បាន​ជូន​នាង​ទៅ​ផ្ទះ​ផង​អា​នេះ​!​
នាង​លើក​ដៃ​ជ្រោង​សក់​ទៅ​ក្រោយ​បង្ហាញ​ផែន​ថ្ងាស​ស​ម៉ត់​លំអ​ដោយ​វង់​ ចិញ្ចើម​ត្រឹម​ដូច​ដង​ធ្នូ​និង​ក្រសែ​ភ្នែក​ស្រទន់​មមី​បែប​បារម្ភ​ ខ្វល់ខ្វាយ​។ខ្ញុំ​ដឹង​ថា​នាង​ប្រហែល​ជិះ​ម៉ូតូ​បាន​ជា​គ្មាន​វិធី​ត្រឡប់​ ទៅ​ផ្ទះ​បែបនេះ​​គិត​ម្យ៉ាង​ទៀត​អាច​ថា​នាង​មាន​ចេតនា​ទុក​ឱកាស​អោយ​ខ្លួន​ ឯង​ក្នុង​ការ​កសាង​ទំព័រ​មិត្តភាព​ថ្មី​ជាមួយ​ប្រុស​ស្អាត​សង្ហា​ពោរពេញ​ដោយ ​សមត្ថភាព​ដូច​ជា​អាណាង​ខ្ញុំ។
ក្លិន​ឈ្ងុយ​កាហ្វេ​ដែល​ខ្ញុំ​ធ្លាប់​ញៀន​អត់​មិន​បាន​​ពេល​នេះ​វា​បាន​លើក​ ទង់​ជ័យ​ស​ចុះ​ចាញ់​ក្លិន​ទឹក​អប់​​ព្រោះ​ខ្ញុំ​លែង​នឹកនា​ចង់​ក្រេប​វា​តែ​ បែរ​ជា​ងាក​មក​រាក់​ទាក់​ស្រី​ស្អាត​សំពត់​ពណ៌​ស្វាយ៖
-កុំ​ទើសទាល់​អី!អង្គុយ​យូរ​ប៉ុណ្ណា​ក៏​បាន បាន​ជា​គ្នា​ផង !ញុំា​អី​ដែរ ខ្ញុំ​ទៅ​ឆុង!
នារី​អាវ​ខ្មៅ​សើច​ស្រស់​ដោយ​អំណរ៖
-មែន​អ្ហេះ?ហេង​មែន!មក​ប៉ះ​មនុស្ស​ចិត្ត​ល្អ!សុំ​តែ​ក្ដៅ​មួយ​មក​បង!
ពាក្យ​ថា​មនុស្ស​ចិត្ត​ល្អ​ធ្វើ​អោយ​ខ្ញុំ​បាន​ចិត្ត ប៉ុន្តែ​ពាក្យ”បង”បាន​ធ្វើ​អោយ​ខ្ញុំ​ស្ទើរ​របូត​ពែង​ពី​ដៃ​តែ​ខ្ញុំ​ប្រឹង​ ទប់​ដាក់​វា​ថ្នម​ៗ​ទៅ​លើ​តុ​រួច​ទើប​ញញឹម​ទទួល​យក​កាតព្វកិច្ច​បម្រើ​ភ្ញៀវ ​ពិសេស៖
-បាន!២០​វិនាទី​ហើយ​ជាស្រេច!
ខ្ញុំ​បែរ​ដើរ​ត្រឡប់​ទៅ​ម៉ាស៊ីន​ទឹក​ក្ដៅ​វិញ​ទាំង​ដើរ​ចង់​ខុយ​ៗ​ព្រោះ​ ដឹង​ថា​នាង​កំពុង​តាម​សម្លឹង​ខ្ញុំ​ពី​ក្រោយ។ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​រក​ នាង​វិញ​ជាមួយ​នឹង​ពែង​តែ​នារី​សំពត់​ពណ៌​ស្វាយ​បាន​ក្រោក​ឈរ​រង់​ចាំ​ទទួល​ ដំណើរ​ខ្ញុំ​តាម​របៀប​សុជីវធម៌​យ៉ាង​ទាន់​សម័យ ប៉ុន្តែ​ខ្ញុំ​យល់​ផ្សេង​ថា នាង​ដូចជា​កំពុង​ចង់​បង្អួត​ខ្ញុំ​នូវ​រាងរៅ​ខ្ពស់​ស្រលះ​របស់​នាង។
-នាង​ស្អាត​ណាស់! ខ្ញុំ​លួច​ប្រាប់​ខ្លួន​ឯង។
នៅ​ពេល​ដែល​នាង​លូក​ដៃ​ទួល​យក​ពែង​តែ​ជាមួយ​និង​ស្នាម​ញញឹម​លាយ​ជាមួយ​ពាក្យ ​អរគុណ​នោះ​ខ្ញុំ​លួច​ដៀង​ភ្នែក​សម្លឹង​ទៅ​កាន់​គល់​សុដន់​ដែល​បង្ហាញ​រូប​ សម្រស់​ស្រស់​ព្រហើន​ឌឺ​ខ្ញុំ​ក្រឡែត។
ខ្ញុំ​និយាយ​បន្ទាប់​ពី​លេប​កាហ្វេ​បាន​មួយ​ក្អឹក៖
-ក្រុមហ៊ុនRK logistic​​នៅ​ជាន់​ទី….?
តាម​ពិត​ខ្ញុំ​អត់​ដឹង​ទេ​ព្រោះ​មិន​ដែល​ចាប់​អារម្មណ៍​ទោះ​បី​មក​ធ្វើការ​ នៅ​Building​នេះ​ជាង​៦​ខែ​មក​ហើយ​ក៏​ដោយ​ប្រសិន​បើ​ខ្ញុំ​ដឹង​ថា​មាន​ស្រី​ ស្អាត​ដូច​នាង​នៅ​ក្រុមហ៊ុន​នោះ​ខ្ញុំ​ប្រហែល​ជា​អាច​នឹង​ចាប់​អារម្មណ៍​ ច្រើន​ពីRK logistic។សំឡេង​នាង​លាន់​មក​កាត់​ផ្ដាច់​ការ​ត្រិះរិះ​របស់​ខ្ញុំ៖
​-នៅ​ជាន់​ទី១៣!
-អូ​ហូ! ខុស​គ្នា​ដល់​ទៅ ៦​ជាន់​ប៉ុន្តែ​ទេវតា​នាំ​នាង​មក​អោយ​ខ្ញុំ​នៅ​យប់​នេះ​ប្រាកដ​ជា​និស្ស័យ​ ស្នេហ៍​អតីត​ជាតិ​ហើយ។ខ្ញុំ​មិន​អាច​បណ្ដោយ​អោយ​ឱកាស​ល្អ​រំលង​ទៅ​ទេ បើ​ស្នេហា​មក​ដល់​មាត់​ទ្វារ​ហើយ បណ្ដោយ​អោយ​របូត​បាត់​ទៅ​នាំ​តែ​ពួក​អាម៉ាក​វា​ដឹង​វា​ចំអក​អោយ​ទទេ។ខ្ញុំ​ ដើរ​រក​តុ​​ហើយ​ទាញ​យក​នាមប័ណ្ណ​មួយ​សន្លឹក​មក​អោយ​នាង។
នាង​អោន​អាន​ឈ្មោះ​ខ្ញុំ​ដោយ​បញ្ចេញ​ស្នាម​ញញឹម​ខួច​ថ្ពាល់​ទាំង​សង៖
-កែវ សំណាង​អ្នក​សម្រប​សម្រួល​ការងារ​អតិថិជន!
ពេល​នាង​កំពុង​អាន​តិចៗ ខ្ញុំ​និយាយ​កាត់៖
ហៅ​ខ្ញុំ​ណាង​ៗ​ទៅ!
នាង​ងើប​មុខ​មក​វិញ៖
បង​ណា​​ចូល​ចិត្ត​ការងារ​ខាង​ធានា​រ៉ាប់រង​នេះ​ណាស់​មែនទេ?
ខ្ញុំ​ញញឹម​បង្ហាញ​ទឹក​មុខ​របៀប​ប្រុស​ស្អាត៖
-អោយ​តែ​ការងារ​ទាក់ទង​​ជាមួយ​ទីផ្សារ​ទាក់ទង​ជាមួយ​អតិថិជន​ខ្ញុំ​ចូល​ ចិត្ត​ទាំង​អស់​!និយាយ​ទៅ​គឺ​ខ្ញុំ​–ចូលចិត្ត​ស្គាល់​មនុស្ស​ច្រើន!​
នាង​ដាក់​នាមប័ណ្ណ​ខ្ញុំ​ទៅ​ក្នុង​កាបូប​ដៃ​តូច ពី​ក្នុង​កាបូប​ធំ​របស់​នាង​ដោយ​កាយវិការ​យក​ចិត្ត​ទុក​ដាក់ ចំណែក​ខ្ញុំ​យល់ថា​នាង​កំពុង​ទទួល​យក​រូប​ខ្ញុំ​ទៅ​ទុក​ក្នុង​បេះដូង​ហើយ។ ប៉ុន្តែ​នាង​នៅ​មិនទាន់​និយាយ​ពី​ខ្លួន​នាង​​ទាល់​តែ​សោះ។នាង​បែរ​ជា​និយាយ​ ពី​រឿង​ផ្សេង៖
-មនុស្ស​នៅ​ក្រុមហ៊ុនApsara Insuranceនេះ​សុទ្ធ​តែ​មាន​ចរិត​រាក់ទាក់​ណាស់!ខ្ញុំ​ចូលចិត្ត​ដូច​ជា​សុធី​ ឌីណា​និង​រ័ត្ន!
ខ្ញុំ​និយាយ​សួរ​វិញ៖
-អូ​​ ស្គាល់​គ្នា​ខ្ញុំ​ច្រើន​ណាស់​នៀក!ឌីណា​គេ​ឈប់​ធ្វើការ​នៅ​ទីនេះ​ហើយ​នាង​ក៏ ​ស្គាល់​គេ​ទៀត​មាន​ន័យ​ថា​ធ្វើការ​នៅ​ទីនេះ​យូរ​ហើយ​?
នាង​​ងក់ក្បាល​​ញញឹម​​តិចៗ​​រួច​និយាយ​បន្ត៖
-ច៎ា ពីមុន​យើង​នៅ​ជាន់​ក្បែរ​គ្នា ក្រុមហ៊ុន​នេះ​នៅ​ជាន់​ទី១២ទើប​រើ​មក​ជាន់​ទី៧​នេះ​បាន​ប្រហែល​កន្លះ​ឆ្នាំ​នេះ​​ទេ!
នាង​ដឹង​រឿង​ច្រើន​មែន ពី​មុន​ពេល​ខ្ញុំ​ចូល​ធ្វើការ​ទីនេះ​ ក្រុមហ៊ុន​ខ្ញុំ​ពិតជា​នៅ​ជាន់​ទី​១២​មែន។ខ្ញុំ​គិត​ថា​នាង​ប្រហែលជា​ ធ្វើការ​នៅ​សំណង់​នេះ​មុន​ពេល​ខ្ញុំ​ចូល​មកApsara Insuranceទៅ​ទៀត។នាង​និយាយ​បន្ត៖
-ពី​មុន​ឧស្សាហ៍​ជួប​គ្នា​នៅ​ហាង​ខាងក្រោម​​ពេល​បាយ​ថ្ងៃត្រង់ និយាយ​គ្នា​លេង​ហើយ​រាប់អាន​គ្នា​ទៅ!
តាម​ពិត​ម្ដាយ​ខ្ញុំ​មិន​ដែល​អោយ​ខ្ញុំ​បាត់​ពី​ផ្ទះ​មួយ​ពេល​បាយ​ថ្ងៃ​ ត្រង់​ណា​ទេ​ដោយសារ​​ខ្ញុំ​ជា​កូន​ទោល​​ប៉ុន្តែ​ខ្ញុំ​និយាយ​ទៅ​​កាន់​នាង​ បែប​ហី៖
-ខ្ញុំ​ឧស្សាហ៍​នៅ​បាយ​កុងទីន​ដែរ ស្ដាយ​ម៉េច​មិន​ដែល​បាន​ជួប​គ្នា?
នៅ​ពេល​នាង​ញញឹម​មិន​តប​បែរ​ជា​អោន​ក្រេប​តែ បញ្ចេញ​សម្រស់​បបូរមាត់​នោះ​ខ្ញុំ​និយាយ​ភ្លាម៖
-ខ្ញុំ​ជូន​ទៅ​ផ្ទះ​បាន​ទេ?
ទោះ​បី​យល់​ថា​រហ័ស​បន្តិច​ ប៉ុន្តែ​នាង​នៅ​ហាក់​មិន​ខឹង​នឹង​ខ្ញុំ​ទេ​នៅ​ពេល​ខ្ញុំ​ស្នើ​សុំ​បែប​នេះ។ ខ្ញុំ​ប្រញាប់​និយាយ​បន្ត​ភ្លាម៖
-តាម​មើល​ភ្លៀង​ដូច​មិន​ងាយ​រាំង​ទេ!
នាង​ឆ្លើយ​មក​វិញ​ដោយ​ទឹកមុខ​អល់អែក៖
-កុំ​អោយ​រំខាន​បង​អី!ខ្ញុំ​ទៅ​វិញ​ខ្លួន​ឯង​បាន!
ខ្ញុំ​បាន​លេស​សួរ​នាង​វិញ​ភ្លាម៖
ផ្ទះ​នៅ​ឯណា​ដែរ?មេឃ​ភ្លៀង​សស្រិច​រអិលប្រិល ស្រី​ស្អាត​អញ្ចឹង​ជិះ​ម្នាក់​ឯង​មិន​ល្អ​ទេ!
នារី​សំពត់​ពណ៌ស្វាយ​បញ្ចេញ​ភាព​រំភើប​តាម​កែវភ្នែក។នាង​សម្លឹង​មក​ខ្ញុំ​ វិញ​ហាក់​ដូច​មើល​អោយ​អស់​​ដល់​ចិត្ត​ថ្លើម​ខ្ញុំ​ថា​ខ្ញុំ​ស្មោះត្រង់​រឺ​ អត់៖
-អរគុណ​ណាស់​ដែល​មាន​ចិត្ត!តែ​ផ្ទះ​ខ្ញុំ​នៅ​ដល់​សំណង់​១២​ឯ​ណោះ​កុំ​អោយ​រំខាន​បង​អី!
ខ្ញុំ​ឆ្លើយ​ផូង៖
-ផ្លូវ​ជាមួយ​គ្នា​សោះ​ហ្នឹង​ ផ្ទះ​ខ្ញុំ​នៅ​ចាក់​អង្រែ!
នាង​សើច​​កក្អឹក​ព្រោះ​ដឹង​ថា​ខ្ញុំ​និយាយ​កំប្លែង​​លេង។ ផ្ទះ​ខ្ញុំ​និង​នាង​​នៅ​ខុស​​ទិសដៅ​​គ្នា​ជា​​ខ្លាំង​ប៉ុន្តែ
ទីបំផុត​ខ្ញុំ​នៅ​តែ​មាន​ឱកាស​ជូន​នាង​ទៅ​ផ្ទះ​ទាល់​តែ​បាន​ដោយសារ​កន្លង់​មាន​បំណង​ ហើយ​ទង​បុប្ផា​ក៏​មិន​ប្រកែក។
ពេល​ចុះ​មក​ដល់​ក្រោម​មុន​ពេល​ទៅ​ដល់​ការ៉ាស់​ឡាន យើង​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​ដោយ​រីករាយ ខ្ញុំ​ឃើញ​សន្តិសុខ​ពីរ​នាក់​នៅ​ជាន់​ខាង​ក្រោម​តាម​​សម្លឹង​ខ្ញុំ​មិន​ ប៉ប្រិច​ភ្នែក​ខ្ញុំ​កាន់​តែ​ដឹង​ថា​ការ​ដែល​បាន​បណ្ដើរ​ស្រី​ស្អាត ជា​កិត្តិយស​បំផុត​សម្រាប់​បុរស​គ្រប់​រូប​ដូច្នេះ​ហើយ​ខ្ញុំ​ធ្វើ​ហំ​ហាន​ មិនខ្ចី​រវល់​នឹង​បង​ៗ​សន្តិសុខ​ពីរ​នាក់​នោះ​ទេ។
ខ្ញុំ​បើក​ឡាន​ជូន​នាង​ដល់​ផ្ទះ​នៅ​ម្តុំ​សំណង់​១២​ដោយ​នៅ​តាម​ផ្លូវ​ និយាយ​គ្នា​ពីនេះពីនោះ​យ៉ាង​សប្បាយ​ក្នុង​ភាព​ជា​យុវវ័យ។ទៅ​ដល់​ផ្ទះ​នាង នាង​ហៅ​ខ្ញុំ​ចូល​ក្នុង​លេង​ដែរ​តែ​ខ្ញុំ​ដឹង​ថា​នាង​មាន​ម្ដាយ​និង​ប្អូនៗ​ ដូច្នេះ​ខ្ញុំ​មិន​ចង់​បង្ហាញ​ខ្លួន​ប្រថុចញ៉ុច​អញ្ចឹង​ទេ ណាមួយ​១០០%ស្អែក​តទៅ​ខ្ញុំ​ត្រូវ​រក​ឱកាស​អោយ​បាន​ជួប​នាង​រាល់ថ្ងៃ​ដដែល​ ហ្នឹង​។
យប់​នោះ​ខ្ញុំ​រវល់​បង្ហើយ​ឯកសារ​ប្រញាប់​សម្រាប់​អតិថិជន​ដល់​យប់ជ្រៅ ពេល​​ចប់​ការងារ​ខ្ញុំ​នឹកឃើញ​ចង់​​​រក​នាង​ក្នុង ​Facebookដែរ​តែ​អត់ ស្គាល់​ឈ្មោះ​ពិត​ជា​ពិបាក​ណាស់។ហើយ​ស្អែក​ឡើង​មេ​ខ្ញុំ​ទូរស័ព្ទ​មក​តាំង​ ពី​ព្រលឹម​អោយ​ទៅ​ជួប​មេ​ធំ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​សម្រាប់​ពន្យល់​ពី​ រឿង​ធានា​រ៉ាប់រង​កីឡាករ​ឡើង​ប្រកួត​លើ​រេញ ខ្ញុំ​​រវល់​នៅ​ទីនោះ​ពេញ​មួយថ្ងៃ​​តែ​ក្នុង​បេះដូង​ខ្ញុំ​នៅតែ​នឹករលឹក​ដល់ ​នារី​សំពត់​ពណ៌​ស្វាយ​រហូត​។
ពេញ​មួយ​ថ្ងៃ​នោះ​ខ្ញុំ​អត់​មាន​ឱកាស​មក​ក្រុម​ហ៊ុន​វិញ​ទេ​កុំ​ថា​រក​ មធ្យោបាយ​ធ្វើ​អោយ​ជួប​នាង​ដោយ​ចៃដន្យ​នោះ។ទោះ​យ៉ាងណា​ពេល​ចប់​ការងារ​នៅ​ ស្ថានីយ​ទូរទស្សន៍​ម៉ោង​ប្រហែល​៦​ល្ងាច​ដូច​ថ្ងៃ​ម្សិល​ខ្ញុំ​បើក​ឡាន​កាត់​ ក្រុមហ៊ុន ហើយ​សម្លឹង​ទៅ​រក​ជាន់​ខ្ពស់​បង្អស់ គឺ​ជាន់​ទី​១៣​ដែល​ខ្ញុំ​ចាំ​ច្បាស់​ក្នុង​ចិត្ត​ថា​ជា​​កន្លែង​ធ្វើ​ការ​ របស់​ស្រី​ស្អាត។ភ្លើង​រលត់​អស់​ហើយ ប្រហែល​គ្មាន​អ្នកណា​នៅ​ទៀត​នោះ​ទេ​ មេឃ​ក៏​ភ្លៀង​ស្រិចៗ​ដូច​កាល​ពី​ម្សិល​ខ្ញុំ​ស្រាប់​តែ​គិត​ថា តិច​លោ​នាង​អត់​មាន​អី​ជិះ​ហើយ​នៅ​ជ្រក​ភ្លៀង​ដូច​កាល​ពី​ម្សិលមិញ​ទៀត​។ឥត​ ខ្ចី​គិត​ច្រើន​ខ្ញុំ​ក៏​បត់​ឡាន​ត្រឡប់​មក​ក្រុមហ៊ុន​វិញ។​ឡាន​បត់​វ៉េវ​ ចូល​ក្នុង​បារ៉ាស់​របស់​សន្តិសុខ ​ខ្ញុំ​បន្ថយ​ល្បឿន​និយាយ​ទៅ​រក​សន្តិសុខ​ម្នាក់​ដែល​ឈរ​លេង​មាត់​ផ្លូវ៖
-បុគ្គលិក​ចេញ​អស់​រឺ​នៅ​បង​?
បង​សន្តិសុខ​នោះ​និយាយ​តប​ដោយ​ឥត​រារែក៖
-ថ្មើរ​ណេះ​ហើយ​មាន​មនុស្ស​ឯណា​នៅ​ទៀត?ពី​ម្សិលមិញ​បង​ឯ​ឃើញ​ស្រាប់​ហើយ!
ខ្ញុំ​ញញឹម​តប​គាត់​រួច​បត់​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ។នៅ​ចប់​តាម​ផ្លូវ​ខ្ញុំ ​គិត​ខឹង​នឹង​ខ្លួន​ឯង​ដែល​មិន​ហ៊ាន​សួរ​លេខ​ទូរស័ព្ទ​នាង​ព្រោះ​ថា​ឥឡូវ​ នេះ​ចង់​ទូរស័ព្ទ​លេង​នាង​​​ក៏​អត់​មាន​មធ្យោបាយ។ដូច្នេះ​ហើយ​ខ្ញុំ​ តាំងចិត្ត​ថា​ស្អែកនេះ​ត្រូវ​តែ​​បាន​លេខ​នាង​និង​ស្គាល់​ឈ្មោះ​នាង។
ម៉ោង​១២​ ពេល​បាយ​ថ្ងៃត្រង់​ខ្ញុំ​ទូរស័ព្ទ​ជម្រាប​ម៉ាក់​ថា​រវល់​មិនបាន​ចេញ​ទៅ​បាយ​ ផ្ទះ​ទេ​​​ធ្វើ​អោយ​គាត់​ខឹង​ត្រណាត់ត្រណែង​ដោយសារ​គាត់​ខំ​ស្ល​សម្ល​កកូរ​ ខ្ទិះ​ដែល​ខ្ញុំ​ចូលចិត្ត។
ដាក់​ទូរស័ព្ទ​ពី​ម៉ាក់​ភ្លាម​ខ្ញុំ​ប្រញាប់​ចុះ​ទៅ​កុងទីន​ធ្វើ​ជា​ ហូបបាយ​គិត​ថា​នឹង​បាន​ជួប​នាង​តាម​របៀប​ឥត​ព្រាង​ទុក។ចាប់​តាំង​ពី​ពេល​ កុម្ម៉ង់​ម្ហូប​រហូត​ដល់​ហូបបាយ​ចប់ ខ្ញុំ​រេ​ភ្នែក​រំពៃ​រក​មើល​នាង​គ្រប់​កន្លុក​កន្លៀត​តែ​នៅតែ​មិន​ឃើញ​ សូម្បី​តែ​ស្រមោល​នាង។នាង​ប្រហែល​ជា​រវល់​ទៅ​ខាង​ក្រៅ​ហើយ!
ខ្ញុំ​គិត​ហើយ​ដើរ​ត្រឡប់​មក​លើ​វិញ​ទាំង​ខក​បំណង។នៅ​ក្នុង​ជណ្ដើរ​យន្ត​ ខ្ញុំ​ជួប​បុរស​ចំណាស់​ម្នាក់​ក្នុង​សំលៀកបំពាក់​រក្សាសីល។​តាម​ធម្មតា​ គ្មាន​អ្នកណា​ម្នាក់​ដែល​ថា​ខ្ញុំ​មិន​និយាយ​រក​នោះ ទោះ​មនុស្ស​នោះ​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​មក​ពីមុន​ក៏​ដោយ​ព្រោះ​នោះ​ជា​ និស្ស័យ​ពង្រីក​ទីផ្សារ​របស់ ខ្ញុំ​តែ​ថ្ងៃនេះ​ភាព​ខក​បំណង​ធ្វើ​អោយ​ខ្ញុំ​ទៅជា​ស្ងប់ស្ងាត់​លែង​ចង់​ និយាយ​អ្វី​ទាំងអស់។ប្រហែល​ជា​អញ្ចឹង​ហើយ​បានជា​លោក​អ៊ំ​នេះ​​និយាយ​មក​កាន់ ​ខ្ញុំ​មុន៖
-អន្ទិត​អ្ហា៎ មុខ​ខ្មៅ​ដល់​ហើយ ប្រយ័ត្នប្រយែង​ខ្លួន​បន្តិច​ណ៎ា! មុខ​នេះ​មាន​សញ្ញា​អាប់រាសី!
ខ្ញុំ​គិត​ថា​ប្រហែល​ខ្ញុំ​ខក​បំណង​ធ្វើ​អោយ​ដូរ​​ទឹកមុខ​ទៅជា​សោះអង្គើយ​ រហូត​ដល់​គាត់​យល់​ខុស​ម្ល៉ោះ​ហើយ​ខ្ញុំ​ខំ​ប្រឹង​ញញឹម​និង​លើកដៃ​រៀប​រយ​ សក់។
មុន​ពេល​ចាកចេញ​ពី​ជណ្ដើរ​ខ្ញុំ​ខំ​អោន​ក្បាល​គួរសម​ដាក់​គាត់​ជា​មនុស្ស​ ចាស់​ហើយ​គាត់​ចាប់​ស្មា​ខ្ញុំ​ជាប់​មិន អោយ​ចាកចេញ​ព្រម​ទាំង​សូត្រ​អ្វី ម្យ៉ាង​ព្រួស​មក​លើ​ក្បាល​ខ្ញុំ​និង​មុខ​ខ្ញុំ។ខ្ញុំ​ភាន់ភាំង​តែ​ក៏​ស្ដាប់ ​យល់​ថា​នោះ​ជា​ធម៌​ព្រះ​ដែល​ឧស្សាហ៍​លឺ​ញឹកញាប់​ពេល​ម៉ាក់​ដាក់​បាត​លោក​នៅ ​មុខ​ផ្ទះ។នៅ​ពេល​ខ្ញុំ​ស្រឡាំងកាំង​គាត់​សូត្រ​ចប់ ហើយ​និយាយ​មក​កាន់​ខ្ញុំ​មុន​ពេល​ខ្ញុំ​ចាកចេញ​ពី​ជណ្ដើរ៖
-“សុខសប្បាយ!ត្រូវ​ចូល ផ្ទះ​អោយ​បាន​មុន​ថ្ងៃ​លិច​ណ៎ា!កុំ​ដើរ​លេង​ពេល​យប់!អត់ធ្មត់​អោយ​ដល់​ពេល​រាសី​ល្អ​វិញ​សិន”
ខ្ញុំ​ចាកចេញ​ដោយ​អត់មាន​តប​អី​វិញ​មួយ​ម៉ាត់​ព្រោះ​សកម្មភាព​ចម្លែក​របស់​ គាត់​បាន​ធ្វើ​អោយ​ខ្ញុំ​ភាន់ភាំង។​ទម្រាំ​ភ្ញាក់​ខ្លួន​មក​វិញ ខ្ញុំ​​ក្រឡេក​ទៅ​រក​ជណ្ដើរ​ដើម្បី​អោយ​ដឹង​ថា​បុរស​នោះ​នៅ​ជាន់​ទី​ ប៉ុន្មាន​គាត់​ធ្វើការ​អ្វី​នៅ​ទីនេះ?​ ហេតុ អី​មាន​សកម្មភាព​ប្លែកៗ​បែប​នេះ​មក​កាន់​ខ្ញុំ?
កំពុង​ភាន់ភាំង​ខ្ញុំ​ឃើញ​លេខ​ជណ្ដើរ​យន្ត​លោត​ដល់​ជាន់​ទី​១០​បន្ទាប់​មក​១១​ចុង​ក្រោយ​ដល់​ជាន់​ទី​១៣​ទើប​ឈប់។
“តើ​អ៊ំប្រុស​នោះ​មកធ្វើអីនៅជាន់ទី១៣?”
សូរ​អូស​ធុង​ជូត​ផ្ទះ​លាន់ លឺ​សង្កៀរ​ត្រចៀក​កាត់​ផ្ដាច់​ការ​គិត​របស់​ខ្ញុំ។ខ្ញុំ​ងាក​ទៅ​រក​ស្ត្រី​ ពីរ​ក្មេង​ពីរ នាក់​ដែល​កំពុង​នាំគ្នា​បំពេញ​ការងារ​ជូត​សំអាត​ញាប់ ដៃជើង​មុន ពេល​ដែល​បុគ្គលិក​ដល់​ម៉ោង​ចូល​ធ្វើការ​វិញ។ខ្ញុំ​ស្ទុះ​ចូល​ទៅ​ចិត្ត​នារី​ វ័យក្មេង​ដែល​ខ្ញុំ​ធ្លាប់ស្គាល់​និង​ធ្លាប់​អោយ​លុយ ចាយ​ព្រោះ​នាង​ក្រ។ខ្ញុំ​សួរ​នាង​ភ្លាម៖​
-អាមុំ!នៅជាន់ទី១៣គេធ្វើអី?
នាង​សម្លឹង​មក​ខ្ញុំ​ដោយ​ឡិងឡង់​ហាក់​មិន​យល់​សំនួរ។ខ្ញុំ​យល់​ការណ៍​ក៏​និយាយ​បន្ថែម​ភ្លាម៖
ឃើញ​អ៊ំ​ចាស់​ម្នាក់​ពាក់​អាវ​អាចារ្យ​ឡើង​ទៅ​មិញ​នេះ ខ្ញុំ​ឆ្ងល់​ថា​ម៉េច​ក៏…
នាង​មុំ​ហាក់​យល់​សំនួរ ខ្ញុំ។នាង​សម្រួល​ទឹកមុខ​ឆ្លើយ​វិញ​ភ្លាម៖
-អូ!ជាន់ទី១៣​គេ​សូត្រ មន្ត​ទេ​តើ​បង!បង​ឯង​ជួប​អាចារ្យ​មិនមែន?គាត់​មក​រៀបចំ​ពិធី​សូត្រ មន្ត​ហ្នឹង ដឹង!
ខ្ញុំ​មិន​អស់​ចិត្ត​ក៏​សួរ​វិញ​ភ្លាម៖
គេ​សូត្រ​មន្ត​រឿង អី?ខែ​៧​សោះហ្នឹង មាន​ចូល​ឆ្នាំ​ចូល​អី​ឯណា​អា​មុំ?
អា​មុំ​ងាក​មើល​មុខ​គូកន។នៅ​ពេល​ដៃ​គូរ​នាង​ប្ដូរ​ទៅជា​ឈ្ងោកមុខ​ជូត​ឥដ្ឋ​ របៀប​ភិតភ័យ​អា​មុំ​ស្ទុះ​ចូល​មក​ជិត​ខ្ញុំ​ដោយ​ទឹកមុខ​សស្លើតសស្លក់ ។នាង​ខ្សឹប​តិចៗ​ដាក់ ខ្ញុំ៖
-ជាន់​ហ្នឹង​ខ្មោច​លង​ពេក​ហ្នឹង​ណា៎​បង!
ខ្ញុំ​លើក​ចិញ្ចើម​ដោយ​ភ្ញាក់ផ្អើល​។នារី​នោះ​និយាយ​បន្ថែម​មុន​ពេល​ចាក​ចេញ​ទៅ​ធ្វើការ​របស់​នាង៖
-សូត្រមន្តលើកនេះទៀត៣ដងហើយបងណាង!តែ…តែ​នៅ​តែ​មាន​រឿង​មិន ស្រួល!ខ្ញុំ​សំណាង​ហើយ​មក​បោស​ជាន់​នេះ បើ​អ្នក​ជាប់​បោស​នៅ​ជាន់ទី១៣​ហ្នឹង​វិញ​គេ​ឈប់​ម្ដង​ម្នាក់ៗ​អស់​ហើយ​ ហ្នឹង!
ខ្ញុំ​ចាប់ផ្ដើម​ភ្ញាក់ព្រើត​នឹកឃើញ​ភ្លាម​ដល់​នារី​សំពត់​ស្វាយ។
-“អញ្ចឹង​មែន​ដឹង​បាន​ជា​យប់ នោះ​នាង​មិន​ហ៊ាន​អង្គុយ​នៅ​ជាន់​ខាងលើ បែរ​ជា ចុះ​មក​អង្គុយ​ជ្រក​ភ្លៀង​នៅ​ជាន់​ខ្ញុំ​ទៅវិញ?”
កាន់​តែ​នឹក​កាន់​តែ​អាណិត​នាង។នាង​ឈ្មោះ​អី​ទៅ​ហ្ន៎?
ខ្ញុំ​ចូល​ក្នុង ​Facbook ស្វែងរក​ចុះឡើង​ចំណោម​មិត្តភ័ក្ដិ​ខ្ញុំ​​ដែល​ធ្វើការ​នៅ​ទីនេះ​ក្រែង ប្រទះ​រូបថត​នាង តែ​មិនមែន​ងាយស្រួល​ឯណា​ព្រោះ​ខ្ញុំ​អត់​មាន​អត្តសញ្ញាណ​នាង គឺ​ដូច​រាវ​ម្ជុល​ក្នុង​ទន្លេ។តែ​ភ្លាម នោះ​ខ្ញុំ​ក៏​នឹកឃើញ​ដល់​សំដី​នាង៖
-”មនុស្ស​នៅ​ក្រុមហ៊ុនApsara Insuranceនេះ​សុទ្ធ​តែ​មាន​ចរិត​រាក់ទាក់​ណាស់!ខ្ញុំ​ចូលចិត្ត​ដូចជា​សុធី ឌីណា​និងរ័ត្ន!”មាន​ន័យ​ថា​នាង​ស្គាល់​នាក់​ទាំង​បី​នេះ?
អត់​រង់ចាំ​យូរទេ​ខ្ញុំចូល​ក្នុង Timelineឌីណា​មុន​គេ​ដើម្បី​ស្វែង​រក​នាង​ប៉ុន្តែ​ឌីណា​មាន​មិត្ត​ដល់​ទៅ​ ជាង​៣០០០​នាក់​ខ្ញុំ​ពិបាក​ពេក​ក៏​ចេញ​មកProfileរបស់​សុធី​ម្ដង។ទីបំផុត​ ខ្ញុំ​អរ​ដូច​ធ្លាក់​ប៉ះ​រណ្ដៅ​មាស​ព្រោះ​ខ្ញុំ​រក​ឃើញ​នាង​មែន។នាង​មាន​ ឈ្មោះ​ថា​មាលតី។រូបថត​នាង​ញញឹម​ខួចថ្ពាល់​ទាំងសងខាង​​ដូច​កាល​ពី​ជួប នាង​ផ្ទាល់​អញ្ចឹង​ដែរ អត់​មាន​ខុស​គ្នា​អី​ច្រើន​ទេ។
យប់​នោះ​ខ្ញុំAddនាង​ក្នុងFacebookប៉ុន្តែ​អត់ ឃើញ​នាង​ឆ្លើយតប​វិញ​ទេ!ណា​មួយ​ខ្ញុំ​មិនមែន ជា​Friend របស់​នាង​ផង​ធ្វើអាយ​ខ្ញុំ​មិន​អាច​ចូល​មើល​ព័ត៌មាន​សកម្មភាព​និង​រូបថត​ ទាំង​អស់​​របស់​នាង​នៅ​ទី​នោះ​ឡើយ។ខ្ញុំ​អន្ទះសា​យ៉ាង​ខ្លាំង។
ស្អែក​ឡើង​ខ្ញុំ​ទៅ​ធ្វើការ​ជាមួយ​នឹង​ការ​តាំងចិត្ត​ថា​ត្រូវ​តែ​ជួប​មាលតី ​អោយ​ខាង​តែ​បាន​។នៅ​ពេល​ដែល​នាង​មិន​បាន​បង្ហាញ​វត្តមាន​នៅ​អាហារដ្ឋាន​​ ដូច​កាល​ពី​ម្សិល ខ្ញុំ​សម្រេចចិត្ត​ឡើង​ទៅ​រក​នាង​ដល់​ជាន់​ទី​១៣។
ជណ្ដើរ​យោង​នាំ​ខ្ញុំ​ឡើង​ដល់​ក្រុមហ៊ុនRK logistic។ក្រុមហ៊ុន​នេះ​បរិវេណ​តូច​ជាង​ជាន់​របស់ខ្ញុំ​បញ្ជាក់​ថា​មាន​ បុគ្គលិក​ធ្វើការ​តិចតួច​ជាង។ខ្ញុំ​ឃើញ​សំណល់​ដើម ចេក ធូប​និង​វត្ថុ​សក្ការ​ផ្សេងៗ​ដែល​ទាក់ទង​និង​ពិធី​សូត្រ មន្ត​ដូចដែល​នារី​អ្នក ជូត​សំអាត​បាន​ប្រាប់​ខ្ញុំ​កាល​ពី​ម្សិលមិញ​មែន។
ដំបូង​ខ្ញុំ​នៅ​ទីទើរ​ព្រោះ​មិន​ដឹង​ចាប់ផ្ដើម​ដោយ​របៀបណា​ប៉ុន្តែ​ភាព​ អន្ទះសា​ក្នុង ការ​ជួប​មុខ​ស្រី ស្អាត​ជាលើកទី២​បាន​បង្ខំ​ខ្ញុំ​អោយ​ឈានជើង​ចូល​ទៅ​កាន់​ខាង​ក្នុង​នោះ​ សន្សឹម​ៗ​ដោយ​មិន ដឹង​ខ្លួន។
អត់ទោស!​ពូ​រក​អ្នកណា​ដែរ?
សំឡេង​នារី​ម្នាក់​ស្ថិត​នៅ​លើ​Deskទទួល​ភ្ញៀវ​សួរ​មក​កាន់​ខ្ញុំ​ធ្វើ​អោយ​ ខ្ញុំ​ភ្ញាក់ព្រើត។ខ្ញុំ​ងាក​ក្រោយ​សម្លឹង​រក​នាង​ហៀប​នឹង​បង្ហាញ​ទឹកមុខ​ ង៉េមង៉ាម​ដាក់​នាង​ព្រោះ​មិន​ដឹង​ត្រូវ​ឆ្លើយ​ថា​ម៉េច​ប៉ុន្តែ​រូបថត​នៅ​លើ​ ជញ្ជាំង​ពី​ក្រោយខ្នង​នាង​បាន​ធ្វើ​អោយ​ខ្ញុំ​លេប​ទឹកមាត់​ក្អឹក​ព្រោះ​មាន​ កម្លាំងចិត្ត​ក្នុង​ការ​ឆ្លើយ​តប​ថា៖
-មាលតី​នៅ​ទេ​បាទ?
ទឹកមុខ​នារី​ទទួល​ភ្ញៀវ​ទៅ​ជា​ថ្លោះ​តែ​ខ្ញុំ​មិនសូវ​ជា​ចាប់អារម្មណ៍​ទេ​ ដោយសារ​រវល់​គយគន់​រូប​សម្រស់​នារី​សំពត់​ស្វាយ​ដែល​ញញឹម​ពព្រាយ​លើ​ផ្ទាំង​ រូបថត​រួម​ជាមួយ​មិត្ត​នារី​រួម​ការងារ​បួន​នាក់​ផ្សេង​ទៀត។រហូត​ដល់​លឺ​ សូរសម្លេង​នារី​​នោះ​និយាយ​សារ​ជា​ថ្មី​ថា”បង​ស្រស់​ជួយ​ចេញ​មក​ក្រៅ​ បន្តិច!”ទើប​ខ្ញុំ​ងាក​មើល​ទៅ​នាង​ឃើញ ថា​នាង​កំពុង​និយាយ​ទូរស័ព្ទ​ទាំង​ទឹកមុខ​ភ័យ ព្រួយ។
នារី​ចំណាស់​ឈ្មោះ​ស្រស់​ចេញ​មកដល់​ក្នុង​ពេល​បន្តិច​ក្រោយ​មក​ហើយ​គាត់​បាន ​នាំ​ខ្ញុំ​ចូល ទៅ​កាន់ បន្ទប់​គាត់​ដែល​មាន​ដាក់​ស្លាក​ពី​លើ​ទ្វារ​ថា​នាយក​ធនធាន​មនុស្ស។
មិត្ត​អ្នកអាន​ដឹង​ទេ​ថា​ហេតុអ្វី​បានជា​ខ្ញុំ​គ្រាន់តែ​មក​រក​នារី​ម្នាក់​ស្រាប់តែ​ត្រូវ​នាយក​រង​គេ​ហៅ​ចូល​ជួប​ដល់​ក្នុង​បន្ទប់?
ព្រោះ​ថា​មាលតី​ដែល​ខ្ញុំ​បាន​ជួប​កាល​ពី​រាត្រី​មាន​ភ្លៀង​ធ្លាក់​ មិនមែន​ជា​មនុស្ស​ទៀត​ទេ ​នាង​ស្លាប់​ជាង​១​ឆ្នាំ​ហើយ​គឺ​តាំង​ពី​ខ្ញុំ​មិន​ទាន់​បាន​ចូល​បម្រើ​ ការងារ​នៅ​អាគារ​នេះ​ម្ល៉េះ។ស្ត្រី​ឈ្មោះ​ស្រស់​ហាក់​មិន​ មាន​ចម្ងល់​ច្រើន ទេ​ដោយសារ ថា​ខ្ញុំ​ក៏​មិនមែន​ជា​បុរស​ទី​មួយ​ដែរ​ដែល​បាន​មក​រក​នាង​ក្រោយ​ពី​នាង​ បាត់បង់​ជីវិត​ទៅ ពោល​គឺ​មាន​បុរស​ផ្សេង​ជា​ច្រើន​មក​ហើយ​ដែល​បាន​ជួប​នាង​ដោយ​ភ្នែក​ស្រស់​ ដូចគ្នា​នឹង​ខ្ញុំ​ដែរ​ហើយ​បាន​មក​រក​នាង​ដល់កន្លែង​ដោយសារ​ទ្រំា​នឹង​ការ​ នឹករលឹក​នាង​មិនបាន។ ហេតុការណ៍​មិនល្អ​នេះ​បាន​បង្ខំ​អោយ​ក្រុម​ហ៊ុនRK logistic​​ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​សូត្រ​មន្ត​រហូត​ដល់​ទៅ​បី​ដង​ដើម្បី​ បញ្ចប់​បញ្ហា​គួរ​អោយ​ព្រឺ​សម្បុរ​នេះ។
មុន​ពេល​ដែល​ខ្ញុំ​ដេក​ឈឺ​រហូត​ដល់​ម៉ាក់​និមន្ត​ព្រះ​ចៅអធិការ​ពូកែ​ៗ​មក​ សូត្រ​មន្ត​រំដោះ​គ្រោះ​ដល់​ផ្ទះ សុធី​មិត្ត​រួម​ការងារ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីនេះ​តាំង​ពី​មុន​ មាលតី​ស្លាប់​បាន​បើក​ Facebook ​នាង​អោយ ខ្ញុំ​មើល​ដោយសារ​គេ​បានAddនាង​តាំងពី​នាង​នៅ​មានជីវិត។សារ​ចុងក្រោយ​របស់​ មិត្ត ភក្តិ​នាង​នៅ​សេស​សល់​លើ​Timelineរបស់​មាលតី​បាន​បង្ហាញ​ថា នារី​សំពត់​ស្វាយ​ដ៏​ស្អាត​របស់ខ្ញុំ​បាន​បាត់បង់​ជីវិតតាំងពី១៣ខែមុននេះ​ ដោយសារ​ចោរ​ឆក់​ខ្សែ​ករ​ក្នុង​រាត្រី​ភ្លៀង​ដ៏​រអិល​មួយ​ដែល​នាង​ជិះ ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្នាក់ឯង។
មុន​ពេល​គ្រុន​សន្ធំ​ហៀប​ចូល​មក​សន្ធប់​លើ​រាងកាយ​ខ្ញុំ ខ្ញុំ​នឹកឃើញ​ដល់​កាយវិការ​សន្តិសុខ​យាម​នៅ ខាងក្រោម​ដែល​សម្លឹង​មក​ខ្ញុំ​ភ្លឹះៗ​កាល​ពី​រាត្រី​ដែល​ខ្ញុំ​បណ្ដើរ​នារី​ សំពត់​ពណ៌​ស្វាយ​ដើរ​ទៅ​រក​ឡាន។ខ្ញុំ​គិត​ថា​គេ​សម្លឹង​ខ្ញុំ ពី​ព្រោះ​តែ​ខ្ញុំ​មាន​ស្រី ស្អាត​មក​ជាមួយ​ដឹង​អី​គេ​គេ​សម្លឹង​ដោយសារ​ឃើញ​ខ្ញុំ​ដើរ​បណ្ដើរ​សើច​ ស្ញេញស្ញាញ​និយាយ​តែ​ម្នាក់ឯង​បណ្ដើរ​សោះ។

ចែករំលែកទៅកាន់

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv
រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក ប្រលោមលោក 18+ | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xvideokhmer18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ !